ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ អង្គការការពារបរិស្ថានមួយដែលមានឈ្មោះថា Global Witness បានស្វាគមន៍ការសន្យារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថានឹងពិនិត្យមើលនូវផលប៉ះពាល់ពីការបូមយកខ្សាច់នៅតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។
អាហ្វហ្គានីស្ថាន៖ មន្ត្រីអាហ្វហ្កានីស្ថាននិយាយថា អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់ បានវាយប្រហារទៅលើវិហារអ៊ីស្លាម(ម៉ុស្គ៍)មួយនៅទីក្រុងកាន់ដាហារភាគខាងត្បូង បណ្តាលឲ្យស្លាប់មនុស្ស៤នាក់ នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធមួយសម្រាប់ប្អូនប្រុសលោកប្រធានាធិបតី ហាម៊ីដ កាកស្ហៃ ដែលត្រូវគេប្រហារជីវិត។
អ.ស.ប.៖ អង្គការសហប្រជាជាតិ(អសប) និយាយថាចំនួនជនស៊ិវិលដែលបានស្លាប់នៅក្នុងសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ បានឡើង១៥%បើប្រៀបធៀបទៅនិងរយៈពេលដដែលកាលពីមួយឆ្នាំមុន។
ឥណ្ឌា៖ មន្រ្តីឥណ្ឌានិយាយថា ពេលនេះជាពេលឆាប់ពេកដើម្បីចោទប្រកាន់ក្រុមពិសេសណាមួយអំពីការប្រព្រឹត្តធ្វើការវាយប្រហារដោយគ្រាប់បែកបីលើកបន្តជាប់ៗគ្នា ដែលបានផ្ទុះឡើងនៅក្នុងទីក្រុងម៊ុំបៃ ធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ បណ្តាលឲ្យស្លាប់មនុស្សចំនួន១៧នាក់ និងធ្វើឲ្យរបួសមនុស្ស១៣៣នាក់ទៀត។
លីបង់៖ មន្រ្តីប្រទេសលីបង់ និយាយថា ពួកអ្នកចាប់ពង្រត់បានដោះលែងទេសចរជាតិអេស្តូនីចំនួន ៧នាក់ដែលពួកគេបានចាប់ពង្រត់កាលពីខែមិនាមុន។
អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបបានប្រកាសការបណ្តេញភ្នាក់ងារប៉ូលីសជាន់ខ្ពស់ជាង៦០០នាក់នៅក្នុងចំណាត់ការមួយដើម្បីធ្វើតាមពាក្យទាមទាររបស់ក្រុមបាតុករជាច្រើនពាន់នាក់ ដែលបានអំពាវនាវឲ្យមានយុត្តិធម៌យ៉ាងឆាប់រហ័សសម្រាប់ជនដែលមានការទាក់ទងនៅក្នុងបទឧក្រិដ្ឋនៅក្រោមអតីតប្រធានាធិបតី ហុស្នី ម៊ូបារ៉ាក់។
ព័ត៌មាននៅពេលមុននេះ៖
លីប៊ី៖ ប្រធានគណកម្មការអឺរ៉ុប លោក Jose Manuel Barroso បានស្នើចូលទៅជួយក្រុមបះបោលនៅក្នុងប្រទេសលីប៊ី ឲ្យបង្កើតស្ថាប័នប្រជាធិបតេយ្យ បើកាលណាគេអាចយកជ័យជំនះលើកងកម្លាំងរបស់មេដឹកនាំកាដាហ្វី។អេហ្ស៊ីប៖ ប្រទេស អេហ្ស៊ីប បានប្រកាសការលប់ចោលប៉ូលីស៦០០នាក់កាលពីថ្ងៃពុធ នៅក្នុងវិធានការមូយដើម្បីបំពេញចិត្ដក្រុមបាតុករ ដែលបានមកប្រមូលផ្ដុំគ្នាកាលពីសប្ដាហ៍មុន។
ឥណ្ឌា៖ ការផ្ទុះគ្រាប់បែកបីដងបានបំផ្លាញធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា គឺ មុមបៃ កាលពីថ្ងៃពុធ បណ្ដាលឲ្យមនុស្ស២១នាក់ស្លាប់ និង ១០០ នាក់ទៀតរបួស។
ទួរគី៖ បណ្ដាញព័ត៌មានរដ្ឋទួរគី និយាយថា ប៉ូលិសបានចាប់ឃុំជនសង្ស័យ ១៤នាក់ ថាជាក្រុមជនសកម្មប្រយុទ្ធអាលកៃដា នៅពេលមានការលបឆ្មក់ជាច្រើនដងនៅទូទាំងតំបង់ភាគខាងលិចប្រទេសទួរគី។
អាហ្វហ្គានីស្ថាន៖ មន្ដ្រីអាហ្វហ្គានីស្ថាន និយាយថា អត្ដឃាតជនម្នាក់ បានសម្លាប់ទាហានបារាំង៥នាក់ នៅតំបន់ភាគខាងកើតប្រទេស។ ការវាយប្រហារនៅថ្ងៃពុធ ធ្វើឡើងនៅក្នុងមណ្ឌល តាដបាដ ក្នុងខេត្ដ កាប៊ីសា។
សរអ និង រុស្ស៊ី៖ សរអ និង រុស្ស៊ី បានអនុវត្ដវិធានការខ្លាំងក្លាក្នុងការទទួលយកក្មេងមកចិញ្ចឹម ក្រោយពីមានម្ដាយជាតិអាមេរិកាំងម្នាក់ បានទាត់ចោលកូនចិញ្ចឹមជាតិរុស្សីម្នាក់ឲ្យត្រឡប់ទៅទីក្រុងម៉ូស្គូវិញ ដោយឯកឯងតាមយន្ដហោះ។
អាហ្វហ្គានីស្ថាន៖ អង្គការជំនួយស្បៀងអាហារពិភពលោក និយាយថារដូវរាំងស្ងួតនៅ ប្រទេសអាហ្វហ្គានីស្ថាន នឹងបង្ខំមនុស្សច្រើនលាននាក់បន្ថែមឲ្យរកជំនួយអាហារនៅចុងឆ្នាំនេះ ជំរុញឲ្យមានភាពតានតឹងដល់កិច្ចប្រឹងប្រែងរបស់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ដើម្បីឲ្យអាហារដល់ប្រទេសក្រីក្រ។
ស៊ីរី៖ នាយករបស់អង្គការ សមាគម អារ៉ាប់ លោក Nabil Elaraby បានតិះតៀនធ្ងន់ធ្ងរ កាលពីថ្ងៃពុធមកលើ អ្វីដែលលោកហៅថា ការជ្រៀតជ្រែកពីបរទេស នៅក្នុងកិច្ចការអារ៉ាប់ ក្រោយពីបានធ្វើការចចារជាមួយប្រធានាធិបតីស៊ីរី លោក Bashar Al Assad.។
សរអ៖ ប្រធានធនាគារកណ្ដាល សរអ លោក Ben Bernanke ថ្លែងថាសេដ្ឋកិច្ចនឹងប្រឈមមុខនឹងមហន្ដរាយ បើក្រុមសាធារណរដ្ឋ និងប្រធានាធិបតី អូបាម៉ា មិនអាចរកឃើញកិច្ចព្រមព្រៀងនៃការដំឡើងកម្រិតប្រាក់បំណុលទេ។