ព័ត៌មានចុងក្រោយបំផុត៖
អាស៊ី៖ អាជ្ញាធរនៅប្រទេសវៀតណាមរាយការណ៍ថា មានមនុស្ស៩នាក់ទៀតបានស្លាប់នៅក្នុងទឹកជំនន់ដែលកើតមាននៅទូទាំងតំបន់ជលសីមាទន្លេមេគង្គ។ ទឹកជំនន់នេះធ្វើឲ្យមនុស្សស្លាប់សរុបនៅក្នុងប្រទេសនេះមានចំនួន៤៣នាក់ ដែលភាគច្រើនជាកុមារ។
សហរដ្ឋអាមេរិក/អារ៉ាប៊ីសាអូឌីត/អ៊ីរ៉ង់៖ លោកប្រធានាធីបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា និងព្រះមហាក្សត្រប្រទេសអារ៉ាប៊ីសាអូឌីតអាប់ឌូឡាហ៍ (Abdullah) ប្ដេជ្ញាចិត្ដបន្តនូវការឆ្លើយតបរបស់អន្ដរជាតិយ៉ាងខ្លាំងនិងឯកភាពមួយចំពោះគម្រោងការណ៍សម្ងាត់របស់អង្គភាពរដ្ឋាភិបាលអ៊ីរ៉ង់ ដែលចង់ធ្វើឃាតឯកអគ្គរដ្ឋទូតនៃប្រទេសអារ៉ាប៊ីសាអូឌីតប្រចាំសហរដ្ឋអាមេរិក។
លីប៊ី៖ អង្គការសិទ្ធិមនុស្សមួយបានជំរុញឲ្យអាជ្ញាធរបណ្ដោះអាសន្ន បញ្ចប់ការឃុំឃាំងនិងការរំលោភបំពានជាទូទៅតាមអំពើចិត្ដចំពោះអ្នកជាប់ឃុំ ដោយនិយាយថា ករណីនេះមានគ្រោះថ្នាក់ដូចទៅនឹងទំរង់នៃការគ្រប់គ្រងរបស់អតីតមេដឹកនាំម៉ូអាម៉ារ ហ្កាដាហ្វី។
ប៉ាគីស្ថាន៖ ក្រុមមន្ដ្រីស៊ើបការណ៍សម្ងាត់ប៉ាគីស្ថាននិយាយថា ការទម្លាក់គ្រាប់បែករបស់យន្ដហោះដែលគេសង្ស័យថាជាយន្ដហោះគ្មានអ្នកបើកបររបស់សហរដ្ឋអាមេរិក បានសម្លាប់ជនសកម្មប្រយុទ្ធយ៉ាងតិច ៣ នាក់នៅក្នុងតំបន់កុលសម្ព័ន្ធ Waziristan នៅភាគខាងជើងប្រទេស។
ស៊ីរី៖ ក្រុមសកម្មជនសិទ្ធិមនុស្សនៃប្រទេសស៊ីរីនិយាយថា ការប្រយុទ្ធគ្នារវាងកងកម្លាំងសន្ដិសុខរបស់រដ្ឋាភិបាលនិងជនប្រដាប់អាវុធ ដែលគេជឿថាជាជនរត់ចោលជួរកងទ័ពបានសម្លាប់មនុស្ស ៣នាក់នៅជិតព្រំដែនជាមួយប្រទេសទួគី។
កូរ៉េខាងត្បូង/សហរដ្ឋអាមេរិក៖ ក្រុមមេដឹកនាំកូរ៉េខាងត្បូងសរសើរដល់ការអនុម័តរបស់សភាជាតិសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងអំពាវនាវឲ្យអង្គនីតិបញ្ញត្ដិរបស់ខ្លួនផ្តល់សច្ចានុម័តឲ្យបានលឿនលើកិច្ចព្រមព្រៀងនេះ។
ចិន៖ ពាណិជ្ជកម្មដែលលើសចំនួនពាក់ព័ន្ធបញ្ហានយោបាយរបស់ប្រទេសចិនបានធ្លាក់ចុះនៅខែកញ្ញាចូលដល់ខែទីពីរជាប់ៗគ្នា ដែលបង្ហាញឲ្យឃើញពីភាពចុះខ្សោយនៃសេដ្ឋកិច្ចសាកលដែលមានជាបន្ដ។
ជប៉ុន៖ គេបានរកឃើញភាពគំរាមកំហែងវិទ្យុសកម្មថ្មីទៀតនៅទីក្រុងតូក្យូ និងទីក្រុងក្បែរខាងយូកូហាម៉ា ដោយស្នើថាវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលខូចខាតនៅតែចោទជាបញ្ហានៅទូទាំងប្រទេសជប៉ុននៅឡើយ។
លីបេរីយ៉ា៖ នៅថ្ងៃព្រហស្បតិ៍នេះ គេរំពឹងថាក្រុមមន្ដ្រីប្រទេសលីប៊ីរីយ៉ានឹងប្រកាសលទ្ធផលដំបូងៗនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលមានការប្រកួតប្រជែងយ៉ាងក្តៅគគុក។
សហរដ្ឋអាមេរិក៖ បុរសប្រដាប់អាវុធម្នាក់បានសម្លាប់មនុស្ស៨នាក់ និងធ្វើឲ្យមនុស្សម្នាក់រងរបួសជាទម្ងន់នៅក្នុងការបាញ់ប្រហារជាបន្ដបន្ទាប់នៅក្នុងហាងកាត់សក់និងអ៊ុតសក់មួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងលិចសហរដ្ឋអាមេរិក។
ប៊ូតង់៖ នាថ្ងៃព្រហស្បតិ៍នេះ ព្រះមហាក្សត្រ Jigme Khesar Namgyel Wangchuck ដែលមានព្រះជនក្មេងជាងគេនៃព្រះរាជាណាចក្រ Bhutan ដ៏តូចមួយស្ថិតនៅតំបន់ភ្នំហេមពាន្ដ បានរៀបអាពាហ៍ពិពាហ៍ជាមួយនាង Jetsun Pema ដែលជារាស្ដ្រសាមញ្ញ អាយុ២១ឆ្នាំ នៅក្នុងពិធីមួយតាមជំនឿព្រះពុទ្ធសាសនានៅវត្ដមួយក្នុងរាជធានី Punakha។ ព្រះមហាក្សត្របានសិក្សានៅបស្ចិមប្រទេស។
សហរដ្ឋអាមេរិក/កូរ៉េខាងត្បូង៖ នាថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លីម្យុងបាក់ ធ្វើទស្សនកិច្ចនៅសេតវិមានសហរដ្ឋអាមេរិក ដែលជាទស្សនកិច្ចឆ្លើយតបទៅនឹងការអនុម័តរបស់សហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលគេរំពឹងថានឹងនាំយកប្រាក់រាប់ពាន់លានដុល្លារទៅឲ្យប្រទេសទាំងពីរ។
ព័ត៌មាននៅពេលមុននេះ៖
ថៃ៖ អ្នកស្រុកភូមិ ក្នុងរាជធានីបាងកកប្រទេសថៃ បានប្រមូលចេញនូវទំនិញម្ហូបអាហារចេញពីទីផ្សារលក់ដូរនៅពេលដែលទឹកជំនន់គំរាមនឹងធ្វើឲ្យលេចដល់ទីកន្លែងនោះក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
ឥណ្ឌានិងវៀតណាម៖ បានប្រកាសអំពីផែនការរុករកប្រេងនិងឧស្ម័ននៅតំបន់សមុទ្រចិនខាងត្បូង។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃពុធ ក្នុងអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី ទ្រៀង តាន់ សាង នៅក្នុងរដ្ឋធានី នូ ដែលី។ ចិនបានទិតៀនមកលើការចរចា អំពីការផ្សងព្រេងរុករកប្រេង និង ឧស្ម័ន នៅក្នុងសមុទ្រចិនខាងត្បូង ជាពិសេស ជិតជួរកោះដែលចិនទាមទារថា ជាកម្មសិទ្ធិរបស់ខ្លួន។
ចិននិងរុស្ស៊ី៖ នាយករដ្ឋមន្ដ្រីរុស្ស៊ីវ៉្លាឌីមៀរ ពូទីន ថ្លែងថា រដ្ឋាភិបាលម៉ូស្គូនិងប៉េកាំងខិតជិតមកដល់ការដោះស្រាយជម្លោះយូរអង្វែងអំពីតម្លៃឧស្ម័នធម្មជាតិ ដែលនឹងត្រូវបញ្ជូនលក់ទៅឲ្យប្រទេសចិន ដែលមានសេដ្ឋកិច្ចស្រែកឃ្លានថាមពល។
ភូមា៖ គណបក្សប្រឆាំងធំមួយនៃប្រទេសភូមា និយាយថារដ្ឋាភិបាលបានដោះលែងសកម្មជន អ្នកទោសជាប់គុក ១៨៣ នាក់ ឲ្យមានសេរីភាព ដែលជាកាយវិកាបង្ហាញការកែទម្រង់នយោបាយ កាលពីពេលថ្មីៗនេះ តែ ក្រុមការពារសិទ្ធិមនុស្ស ទិតៀនថាវិធានការនោះនៅពុំទាន់គ្រាប់គ្រាន់ទេ។
អ៊ីរ៉ង់៖ រដ្ឋមន្ដ្រីការបរទេសអាមេរិក ហ៊ីឡារី គ្លីនតុន ថា ការប៉ុនប៉ងធ្វើឃាតមូយគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ងមកលើរូបឯកអគ្គរដ្ឋទូតអារ៉ាប៊ី សាអ៊ូឌីតប្រចាំ ជាការបង្ករឿង ដ៏គ្រោះថ្នាក់បំផុត ដោយសារអ៊ីរ៉ង់គាំទ្រ ភេរវកម្ម។ ក្រុងតេហេរ៉ងបដិសេធថាមិនបានពាក់ព័ន្ទនឹងរឿងនោះទេ។
នីហ្សេរីយ៉ា៖ ជនជាតិនីហ្សេរីយ៉ាម្នាក់ បានត្រូវចោទប្រកាន់ពីបទព្យាយាមបំផ្ទុះយន្ដហោះពាណិជ្ជកម្មអាមេរិកាំងមូយគ្រឿង ដោយប្រើគ្រាប់បែកញាត់ចូលក្នុងខោទ្រនាប់ហើយបានសារភាពកំហុសរបស់ខ្លួនទៅលើការចោទប្រកាន់ទាំងអស់។
អាហ្វហ្គានីស្ថាន៖ ក្រុមប្រិក្សាសន្ដិសុខអង្គការសហប្រជាជាតិបានបន្ដអាណត្ដិមួយឆ្នាំទៀតដល់កងកម្លាំងជំនួយសន្ដិសុខអន្ដរជាតិដឹកនាំដោយអង្គការអូតង់នៅ អាហ្វហ្គានីស្ថាន។
សហរដ្ឋអាមេរិក៖ អាមេរិកបានចោទប្រកាន់ពលរដ្ឋអាមេរិកាំងដើមកំណើតស៊ីរីម្នាក់ ពីបទចារកម្មមកលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលស៊ីរីនៅក្នុងសហរដ្ឋអាមេរិក។