អង់គ្លេស៖ ប៉ូលីសក្រុងឡុងដ៏ និយាយថា ពួកគេបានចោទប្រកាន់មនុស្សជិត៦រយនាក់ដែលពាក់ព័ន្ធនឹងអំពើហិង្សា ធ្វើមិនឲ្យមានសណ្តាប់ធ្នាប់ និងលួចទំនិញ បន្ទាប់ពីកុបកម្មដ៏សាហាវអស់រយៈពេលជិតមួយសប្តាហ៍ក្នុងទីក្រុង និងបណ្តាក្រុងផ្សេងៗទៀតនៃប្រទេសអង់គ្លេស។
សេដ្ឋកិច្ចសកល៖ សន្ទស្សន៍ភាគហ៊ុននៅអឺរ៉ុប បានឡើងថ្លៃរយៈពេលថ្ងៃជាប់ៗគ្នាដោយទីផ្សារសហរដ្ឋអាមេរិក ក៏នឹងឡើងថ្លៃដែរ តែមិនខ្លាំងដូចជាការចុះថ្លៃនៅចុងសប្តាហ៍ទេ។
ចិន៖ លោកស្រី Wang Lihong អតីតអ្នកចូលរួមបាតុកម្មទីលាន Tiananmen ឆ្នាំ១៩៨៩ បានត្រូវគេឃុំឃាំងកាលពីខែមេសា ហើយបានរងការចោទប្រកាន់ពីការបង្កើតការរំខាន។
ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរី បានប្រើប្រាស់គ្រាប់គាំភ្លើងមែនទែនបាញ់ទៅលើពួកបាតុករដែលកំពុងអំពាវនាវឲ្យប្រធានាធិបតី Bashar al-Assad ចុះចេញពីតំណែង។
យេម៉ែន៖ ពួកអ្នកប្រឆាំងរាប់ម៉ឺននាក់របស់ប្រធានាធិបតីយេម៉ែន Ali Abdullah Saleh ប្រទេសយេម៉ែនបានបន្តអំពាវនាវឲ្យលោកចាកចេញពីប្រទេស។
សហរដ្ឋអាមេរិក៖ បេក្ខជន៨នាក់បានប្រកាសឲ្យបានទទួលការតែងតាំងជាបេក្ខជន គណបក្សសាធារណរដ្ឋ បានប្រើប្រាស់ការជជែកដេញដោលតាមទូរទស្សន៍ផ្សាយទូទាំងប្រទេសជាតិកាលពីថ្ងៃព្រហស្បត៍ ដើម្បីរិះគន់ប្រវត្តិសេដ្ឋកិច្ចសហរដ្ឋអាមេរិក ក្នុងខណៈនោះដែរក៏មានគោលបំណងធ្វើការរិះគន់គ្នាទៅវិញទៅមកដែរ។
សូម៉ាលី៖ ក្រុមកងជីវពល al – Shabab ប្រទេសសូម៉ាលីនិយាយថា ពួកគេនឹងប្រើប្រាស់យុទ្ធវិធីទ័ពព្រៃក្នុងរដ្ឋធានី Mogadishu ជាទីកន្លែងការដឹកជំនួយបរទេសដ៏ច្រើនសន្ធឹកសន្ធាប់បានទើបមកដល់នៅក្នុងប្រទេសដែលជួបប្រទះនឹងគ្រោះទុរ្ភិក្ស។
ប៉ាគីស្ថាន៖ តុលាការប្រទេសប៉ាគីស្ថានបានកាត់ទោសប្រហារជីវិតទាហានប្រតិព័ទ្ធម្នាក់ក្នុងសម្លាប់បុរសគ្មានអាវុធម្នាក់កាលពីខែមិថុនា ជាសកម្មភាពមួយដែលត្រូវចាប់បានតាមម៉ាស៊ីនថតរូប ហើយបានបណ្តាលឲ្យមានការតវ៉ាជាសាធារណៈបន្ទាប់ពីបានត្រូវផ្សាយនៅតាមទូរទស្សន៍។
តួកគី៖ ការផ្ទុះមួយនៅបំពង់បង្ហូរប្រេងក្នុងប្រទេសតួកគីបានបង្អាក់ការបង្ហូរឧស្ម័នមកពីប្រទេសអ៊ីរ៉ង់ដែលជាប្រទេសជិតខាង។
ប៉ូឡូញ៖ រទេះភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចេញពីផ្លូវនៅក្នុងប្រទេសប៉ូឡូញ ដោយបានសម្លាប់មនុស្ស៤នាក់ ហើយនិងធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏២០នាក់ដែររងរបួស។
អាល្លឺម៉ង់៖ នៅថ្ងៃសៅរ៍នេះ ប្រទេសអាល្លឺម៉ង់ នឹងប្រារព្ធខួបលើទី៥០នៃការចាប់ផ្តើមការសាងសង់កំផែងទីក្រុងប៊ែឡាំង ដែលបានបែងចែករដ្ឋធានីនេះ ហើយត្រូវបានគេកំណត់ថាជាសង្គ្រាមត្រជាក់។ ពិធីជាច្រើនត្រូវបានគេគ្រោងធ្វើនៅពាសពេញទីក្រុង ពេលដែលប្រជាពលរដ្ឋអាល្លឺម៉ង់រំឮកដល់របងនៃការចែកផ្នែកខាងលិច និងខាងកើតរបស់ទីក្រុងនោះ។