ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១២ កញ្ញា


លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​ក្នុង​​ឱកាស «តន្ត្រី​នៃ​ក្តី​សង្ឃឹម» (A Concert for Hope) នៅ​សាលមហោស្រប​កេណ្ណេឌី (Kennedy Center) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០១១ ដើម្បី​រំឭក​ខួប​ទី​១០​នៃ​ការ​វាយប្រហារ​ភេរវ
លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​ក្នុង​​ឱកាស «តន្ត្រី​នៃ​ក្តី​សង្ឃឹម» (A Concert for Hope) នៅ​សាលមហោស្រប​កេណ្ណេឌី (Kennedy Center) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០១១ ដើម្បី​រំឭក​ខួប​ទី​១០​នៃ​ការ​វាយប្រហារ​ភេរវ

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

សហរដ្ឋ​អាមេរិក៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​ មាន​ប្រសាសន៍​ថា​ មួយ​ទសវត្សរ៍​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ បង្ហាញ​ពីការ​ត្រឡប់​មក​រក​ភាព​ដូច​ដើម​វិញ​សម្រាប់​សហរដ្ឋ​អាមេរិក។ ថ្លែង​នៅ​ខួប​ទី​១០​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដែល​បាន​សម្លាប់​មនុស្ស​ជិត​៣​ពាន់​នាក់​ លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិក​បាន​ឆ្លងកាត់​ព្រឹត្តិការណ៍​ដ៏​ឈឺ​ចាប់ ហើយបាន​ងើប​ឡើង​វិញ​ខ្លាំងក្លា​ជាង​មុន។​ លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​នូ​វការ​ដោះស្រាយ​របស់​ខ្លួន​ដើម្បី​ការពារ​ពលរដ្ឋ​ និង​បែបផែន​នៃ​ការ​រស់នៅ​របស់​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក៖ មនុស្ស​នៅ​ជុំវិញ​ពិភពលោក​មាន​ភាពស្រងូត​ស្រងាត់​នៅ​ពេល​ប្រារព្ធ​ខួប​លើក​ទី​១០​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃទី១១​ ខែ​កញ្ញា​ មក​លើ​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​មនុស្ស​ជិត​៣​ពាន់​នាក់ក្នុង​រយៈពេល​មួយ​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ រដ្ឋធានី​វ៉ាស៊ីនតោន​ និង​តំបន់​ជន​បទ​នៃ​រដ្ឋ​ Pennsylvania។

សាកលលោក/ក្រិក៖ សេចក្តី​ភ័យ​ខ្លាច​ដែល​ថា​ប្រទេស​ក្រិក​ នឹង​មិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ប្រាក់​កម្ចី​ដែល​បាន​ព្រមព្រៀង​កាល​ពីឆ្នាំ​ទៅ​បាន​ធ្វើ​ឲ្យ​ផ្សារ​ភាគហ៊ុន​សាកលលោក​ធ្លាក់​ចុះ​ និង​ប្រាក់​យូរ៉ូ​ចុះ​ថ្លៃ​យ៉ាង​ខ្លាំង។

សហរដ្ឋ​អាមេរិក៖ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ នឹង​ស្នើ​សុំ​ជា​ផ្លូវការ​ឲ្យ​រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​របស់​លោក​ដែល​មាន​ទឹកប្រាក់​៤៥០​ពាន់​លាន​ដុល្លារ​ដែល​បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​គោល​បំណង​បង្កើត​ការងារ​ និង​បញ្ចៀស​ការភ័យ​ខ្លាច​ចំពោះ​ការ​មិន​រីកចម្រើន​សេដ្ឋកិច្ច​លើក​ទី២​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

អង់គ្លេស/រុស្ស៊ី៖ លោក ​David​ Cameron​ នាយក​រដ្ឋមន្រ្តីនៃ​ប្រទេស​អង់គ្លេស​កំពុង​ស្ថិត​ក្នុង​រដ្ឋធានី​ម៉ូស្គូ​ ដែល​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​មេដឹកនាំ​អង់គ្លេស​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លង​មក​នេះ។

ក្វាតេម៉ាឡា៖ ប្រជាពលរដ្ឋ​ក្វាតេម៉ាឡា​ដែល​មាន​បំណង​ចង់​បាន​ជីវភាព​ធូរធារ​ និង​គេចចេញ​ពី​ឧក្រិដ្ឋកម្ម​ដែល​មិន​អាច​ត្រួតត្រា​បាន​ បាន​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ។

អូស្រ្តាលី៖ គណបក្ស​ការងារ​ (Labor Party) ដែល​ជា​គណបក្ស​ដឹកនាំ​ប្រទេស​នៃ​ប្រទេស​អូស្រ្តាលី​ បាន​ព្រមព្រៀង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក្នុង​ការ​ស្នើ​នូវ​សេចក្តី​ព្រាង​ច្បាប់​ដែល​នឹង​អាច​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ការ​ផ្លាស់ប្តូរ​ជន​ភៀសខ្លួន​ទៅវិញ​ទៅមក​ជាមួយ​ប្រទេស​ម៉ាឡេស៊ី។

ជប៉ុន៖ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​យ៉ូស៊ីហ៊ីកុ​ ណូដា​ (Yoshihiko ​Noda)​ បាន​តែងតាំង​លោក​យូគីអុ​ អេដាណុ​ (Yukio Edano)​ ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ជំនួស​ឲ្យ​លោក​យូស៊ីអុ​ ហាឈីរ៉ូ​ (Yoshio Hachiro)​ ដែល​បាន​ចុះចេញ​ពីតំណែង​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​បាន​ប្រព្រឹត្ត​នូវ​កំហុស​ដ៏​អាម៉ាស់​មុខ​មួយ។

តៃវ៉ាន់/សហរដ្ឋ​អាមេរិក៖ បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រឆាំង​នៃ​កោះ​តៃវ៉ាន់ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដោយ​សន្យា​ធ្វើឲ្យ​មាន​ចំណង​ទាក់ទង​កាន់តែ​ជិតស្និទ្ធ​ឡើង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ ប្រសិន​បើ​គណបក្ស​របស់​លោកស្រី​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង ភរិយា (ស្តាំ) ព្រម​ទាំង​លោក​អតីត​ប្រធានាធិបតី​ ចច​ ដាប់បឹលយូ ប៊ូស (George W. Bush) និង ភរិយា (ឆ្វេង) ស្មឹងស្មាធិ៍​នៅ​ក្នុង​ពិធី​រំឭក​ខួប​១០​ឆ្នាំ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១ នៅបូជនីយដ្ឋាន
លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង ភរិយា (ស្តាំ) ព្រម​ទាំង​លោក​អតីត​ប្រធានាធិបតី​ ចច​ ដាប់បឹលយូ ប៊ូស (George W. Bush) និង ភរិយា (ឆ្វេង) ស្មឹងស្មាធិ៍​នៅ​ក្នុង​ពិធី​រំឭក​ខួប​១០​ឆ្នាំ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១ នៅបូជនីយដ្ឋាន
សហរដ្ឋ​អាមេរិក​៖ ជាមួយ​គារវកិច្ច​ដ៏​ឱឡារិក ​សហរដ្ឋ​អាមេរិក​ប្រារព្ធ​ខួប​ឆ្នាំ​ទី​១០​នៃ​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១១ កញ្ញា​ ២០០១ ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជិត​៣​ពាន់​នាក់​ស្លាប់​ ហើយ​បានជំរុញ​ប្រទេស​អាមេរិក​ឱ្យចូល​ក្នុង​សង្គ្រាម​មួយ​ទសវត្សរ៍​មក​ហើយ។

សហរដ្ឋ​អាមេរិក​៖ មនុស្ស​នៅ​ទូទាំង​ពិភពលោក​បាន​ប្រារព្ធ​ដោយ​ស្រងូតស្រងាត់​ខួប​ឆ្នាំ​ទី​១០​នៃ​ការ​វាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​ទី​១១ កញ្ញា ២០០១ ទៅ​លើ​សហរដ្ឋ​អាមេរិក ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជិត​៣​ពាន់​នាក់​ស្លាប់​ក្នុង​ពេល​តែ​មួយ​ថ្ងៃ។

អ៊ីរ៉ាក់៖ បព្វជិត​អ៊ីស្លាម​ប្រឆាំង​នឹង​អាមេរិកាំង​ម្នាក់​ក្នុង​ប្រទស​អ៊ីរ៉ាក់​បាន​អំពាវនាវ​ដល់​ពួក​អ្នក​ដើរ​តាម​លោក​ឱ្យ​ឈប់​ធ្វើការ​វាយ​ប្រហារ​លើ​ពួក​ទាហានអាមេរិក ​ពីព្រោះ​លោក​មិន​ចង់​ឱ្យ​ពួក​អាមេរិកាំង​មាន​លេសក្នុង​ការស្ថិត​នៅ​ក្នុង​ប្រទេស​ត​ទៅ​ទៀត។

អាហ្វហ្គានីស្ថាន​៖ កាល​ពី​ថ្ងៃ​អាទិត្យ​កង​កម្លាំង​ដឹកនាំ​ដោយ​អង្គការ​អូតង់​និយាយ​ថា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​តាលីបង់​ម្នាក់បាន​បើក​ទ្បាន​មាន​ផ្ទុក​គ្រឿង​ផ្ទុះចូល​ទៅ​ក្នុង​ច្រក​ប៉ុស្តិ៍ជួរ​មុខ​មួយ​របស់​ក្រុម​ចម្រុះ​ នៅ​ក្នុង​ផ្នែក​កណ្តាល​នៃ​ប្រទេស​នេះ បណ្តាល​ឱ្យ​ជន​ស៊ីវិល​យ៉ាង​តិច​ណាស់​៤​នាក់​ស្លាប់និងជាង​១០០​នាក់​ទៀត​ត្រូវ​របួស។

លីប៊ី​៖ កង​កម្លាំង​រដ្ឋាភិបាល​បណ្តោះអាសន្ននៃ​ប្រទេស​លីប៊ី​បាន​ជំរុញទៅ​កាន់​ទ្វារ​នៃ​ក្រុង​Bani Walid ដែល​ជា​សំបុក​មួយ​ក្នង​បណ្តា​សំបុកនៅ​សេសសល់​របស់​ Moammar Gadhafi​ មេ​ដឹកនាំ​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង។

អេហ្ស៊ីប​៖ អ្នក​គ្រប់គ្រង​យោធា​ប្រទេស​អេហ្ស៊ីប​បាន​ពន្យា​ពេល​លើក​ទៅ​ថ្ងៃ​ក្រោយ​ការ​ឆ្លើយ​ជា​កសិណ​សាក្សី​របស់​លោក​នៅ​ក្នុង​ការ​កាត់​ក្តី​លោក​អតីត​ប្រធានាធិបតី​ Hosni Mubarak ​ដោយ​លោក​បាន​និយាយ​ថា​លោក​ជាប់​រវល់​ជាមួយ​ស្ថានការ​សន្តិសុខ​ជាតិ។

អ៊ីស្រាអែល​៖ ថ្លែង​ថា​ខ្លួន​និយាយ​ជាមួយ​ប្រទេស​អេហ្ស៊ីប​អំពី​ការ​វិលត្រទ្បប់​នៃ​ឯកអគ្គរដ្ឋទូត​ម្នាក់​ទៅ​កាន់​ក្រុង​ Le Caire វិញ​ ក្រោយ​ពី​ពួក​បាតុករ​បាន​ចូល​លុក​ក្នុង​ស្ថានទូត​អ៊ីស្រាអែល​ថ្ងៃ​សុក្រ​ បណ្តាល​ឱ្យ​មាន​ការ​ជម្លៀស​ពួក​បុគ្គលិក​អ៊ីស្រាអែល​ទៅ​កាន់​ប្រទេសខ្លួន​វិញ​។

XS
SM
MD
LG