ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ១២ វិច្ឆិកា


កសិករ​ជប៉ុន​ជំទាស់​នឹង​ចូលរួម​ការចចារ​ពាណិជ្ជកម្ម​សេរី​​នៅ​ឆ្នេរ​មហា​សមុទ្រ​ ប៉ាស៊ីហ្វិក​។
កសិករ​ជប៉ុន​ជំទាស់​នឹង​ចូលរួម​ការចចារ​ពាណិជ្ជកម្ម​សេរី​​នៅ​ឆ្នេរ​មហា​សមុទ្រ​ ប៉ាស៊ីហ្វិក​។

ជប៉ុន​៖ ​ប្រាប់​ឲ្យ​ដឹងថា​ខ្លួន​ នឹង​ចូលរួម​ការចចារ​ពាណិជ្ជកម្ម​សេរីនៅ​ឆ្នេរ​មហា​សមុទ្រ​ ប៉ាស៊ីហ្វិក​ដែល​គាំទ្រ​ដោយ​អាមេរិក ដែល​ជាការ​សម្រេចចិត្ត​មួយ​ត្រូវបាន​ជំទាស់​ដោយ​កសិករ​ជប៉ុន​ដែល​និយាយ​ថា​ចំណាត់​ការណ៍​នេះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ពួកគេ។

ឥណ្ឌា​៖ ប្រទេស​ជាតិ​តំបន់​អាស៊ី​ខាង​ត្បូង​មួយ​ចំនួន​កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​ឥណ្ឌា​និង​ប៉ាគីស្ថាន​ស្ថាបនា​ការ​ចរចា​នៅ​សប្តាហ៍​នេះ​ដែល​នាំ​ឲ្យ​គូប្រកួត​ប្រជែងទាំង​ពីរសន្យា​នូ​វការ​ទាក់​ទង​គ្នាក្នុង​ទំព័រ​ប្រវត្តិសាស្រ្ត​ថ្មី។

អ៊ីរ៉ាក់​៖ ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ កំពុង​អំពាវនាវដល់​ប្រ​ជា​ពល​រដ្ឋអាមេរិកាំង​ឲ្យ​អនុវត្តនូវ​ស្មារតី​ការងា​ថ្មីនិង​ការ​ធ្វើពលិកម្ម ពេល​ដែល​សង្គ្រាមនៅ ​ អ៊ីរ៉ាក់​និង​អាហ្គានីស្ថាន​ដល់ទីបញ្ចប់។

អ៊ីតាលី​៖ ​ព្រឹទ្ធសភាអ៊ីតាលី​បាន​អនុម័ត​វិធានការណ៍​ដ៍​តឹង​តែង​មួយ​ ដែល​ជា​វិធានការណ៍​លើកដំបូងដើម្បី​បន្ធូរបន្ថយ​វិបត្តិ​ហិរញ្ញវត្ថុ​និងបើកផ្លូវ​មួយ​ដែលគេ​រំពឹងថា​នាយករដ្ឋ​មន្រ្តី​ Silvio Berlusconi ​ចុះ​ចេញ​ពី​តំណែង។

ស៊ីរី​៖ សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ ពួក​កងទ័ពស៊ីរី​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៍១៣​នាក់​ដែរ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រឆាំង​តវ៉ារដ្ឋាភិបាលនៅ​ជុំ​វិញ​ប្រទេស​កាល​ពី​ថ្ងៃ​សុក្រ​ នៅពេល​ដែល​រដ្ឋាភិបាល​ប្រឈម​មុខ​ការ​ចោទ​ប្រកាន់​ថ្មី​ថា​ខ្លួន​អាចមាន​ទោស​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

យេម៉ែន​៖ កងទ័ព​រដ្ឋាភិបាលយេម៉ែន​ បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​ហោចណាស់​ក៏​១១​នាក់​ដែរ​នៅ​ក្នុង​ទីក្រុង​ដ៍​ធំបង្អស់​មួយ​របស់​ប្រទេស​មួយ​ថ្ងៃ​បន្ទាប់​ពីបេសកជន​របស់​អង្គការ​សហប្រជាជាតិបាន​ចាប់​ផ្តើម​បំពេញ​បេសកម្មដែល​ជំរុញ​ឲ្យ​ប្រធានា​ធិបតី​ Ali​ Abdellah​ Saleh ​ផ្ទេរ​អំណាច។

តួកគី​៖ ​ចោរ​ប្លន់​កប៉ាល់​ម្នាក់ដែល​អះអាងថា​មាន​គ្រាប់​បែកបាន​ចាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២០​នាក់​ដែរ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៅ​លើ​សាឡាង​ដឹក​មនុស្សនៅ​ភាគ​នារតី​នៃ​ទីក្រុង​អ៊ីស្តានប៊ុលនៅ​តួកគី។

ប៉ាឡេស្ទីន​៖ ​អ្នក​ការទូត​នៅ​អង្គការ​សហប្រជាជាតិខក​ខាន​មិនបាន​ឈោង​ដល់​ការ​ព្រម​ព្រៀង​គ្នា​ស្តីពីការ​ដាក់​ពាក្យសុំ​របស់​ប៉ាឡេស្ទីន​ធ្វើ​ជាសមាជិកភាព​របស់​អង្គការ​សហប្រជាជាតិ។

ស៊ូដង់​៖ មន្រ្តី​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ ស៊ូដង់​ ត្រូវ​ទទួល​ខុស​ត្រូវការ​បំផ្ទុះ​គ្រាប់​បែកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍នៅជិត​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ភាគខាងត្បូង។

XS
SM
MD
LG