ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប - ១២ ​កក្កដា (ថ្មី)


លោក​ឧត្តម​នាវីឯក​សហរដ្ឋ​អាមេរិក ម៉ែក ម៊ុល្លែន (Mike Mullen) (ឆ្វេង) ចាប់ដៃ​ជាមួយ​ឧត្តមសេនីយ៍​ចិន Chen Bingde នៅ​មុន​កិច្ច​ជួប​ប្រជុំ​​នៅ​ឯ​អគារ Bayi Building ក្នុង​ទី​ក្រុង​ប៉កាំង​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។
លោក​ឧត្តម​នាវីឯក​សហរដ្ឋ​អាមេរិក ម៉ែក ម៊ុល្លែន (Mike Mullen) (ឆ្វេង) ចាប់ដៃ​ជាមួយ​ឧត្តមសេនីយ៍​ចិន Chen Bingde នៅ​មុន​កិច្ច​ជួប​ប្រជុំ​​នៅ​ឯ​អគារ Bayi Building ក្នុង​ទី​ក្រុង​ប៉កាំង​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

ចិន៖ មេបញ្ជាការ​យោធា​ថ្នាក់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ទស្សនា​មូលដ្ឋាន​យោធា​ចិន​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ខាងកើត​របស់​ប្រទេស​ចិន​នៅ​ថ្ងៃអង្គារ​នេះ​ ជា​ថ្ងៃ​ទីបី​នៃ​ទស្សនកិច្ច​ថ្នាក់​ខ្ពស់ ​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ដល់​សហប្រតិបត្ដិការ​យោធា​រវាង​ប្រទេសទាំងពីរ។

អាហ្វហ្គានីស្ថាន៖ ប្អូន​ប្រុស​ឪពុក​ជាមួយ​ម្តាយ​ទីទៃ​របស់​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ Hamid Karzai បាន​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ផ្ទះ​របស់​លោក​ ក្នុង​ខេត្ដ​ភាគ​ខាង​ត្បូង​កាន់​ដាហារ។

បារាំង៖ ប្រទេស​បារាំង​ឲ្យ​ដឹង​ថា​ខ្លួន​និង​ដក​កងទ័ព​បារាំង​ចេញ​ពី​អាហ្វហ្គានីស្ថាន​ចំនួន​១​ភាគ​៤​នៃ​កង​កម្លាំង​បារាំង​នៅ​ចុង​ឆ្នាំ​២០១២។

ស៊ីរី៖ សហរដ្ឋ​អាមេរិក​និយាយ​ថា​ប្រធានាធិបតី​នៃ​ប្រទេស​ស៊ីរី Bashar Al Assad បាត់​បង់​ភាព​ស្រប​ច្បាប់​ ខណៈ​ដែល​ប្រទេស​បារាំង​វិញ​បាន​អំពាវនាវ​សារ​ជា​ថ្មី​ដល់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អ.ស.ប. ឲ្យ​ចាត់​វិធានការ​ ដោះស្រាយ​បញ្ហា​វិបត្ដិ​មិន​ឈប់ឈរ​នៅ​ក្នុង​ប្រទេស​នោះ។

លីប៊ី៖ សហរដ្ឋ​អាមេរិក​និយាយ​ថា​ខ្លួន​តៀម​ដើម្បី​គាំទ្រ​កិច្ច​ប្រឹងប្រែង​សម្រុះ​សម្រួល​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​រឿង​លីប៊ី ​ខណៈ​ដែល​បារាំង​បញ្ចេញ​សញ្ញា​នៃ​ការ​ខកចិត្ដ​ចំពោះ​កង្វះ​នៃ​ការ​ជឿនលឿន​ទៅមុខ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​លីប៊ី។

ប៉ាគីស្ថាន៖ អតីត​ប្រធានាធិបតី​បាគីស្ថាន ​Pervez Musharaf ថ្លែង​ថា​ លោក​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេចចិត្ដ​របស់​សហរដ្ឋ​អាមេរិក​ ដែល​បញ្ឈប់​ជំនួយ​យោធា​៨០០​លាន​ដុល្លារ​ទៅ​ឲ្យ​យោធា​ប៉ាគីស្ថាន។

អ៊ីស្រាអែល៖ មន្ដ្រី​សហរដ្ឋ​អាមេរិក​និយាយ​ថា​ក្រុម​អ្នក​ការ​ទូត​ថ្នាក់ខ្ពស់​អន្ដរជាតិ​បាន​បរាជ័យ​ក្នុង​ការ​ឈោង​យក​កិច្ច​ព្រមព្រៀង​អំពី​មធ្យោបាយ​ធ្វើ​កិច្ច​ចរចា​សន្ដិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​មាន​ដំណើរការ​ឡើង​វិញ។

ប៉ាគីស្ថាន៖ មន្ដ្រី​បាគីស្ថាន​និយាយ​ថា​ ការ​វាយប្រហារ​របស់​យន្ដហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​តំបន់​ឦសាន​ប្រទេស​ប៉ាគីស្ថាន​បាន​សម្លាប់​ជនសកម្ម​ប្រយុទ្ធ​យ៉ាងតិច​៥​នាក់។

ជប៉ុន៖ ការ​ស្ទង់​មតិ​ថ្មី​មូយ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​គាំទ្រ​មក​លើ​រដ្ឋាភិបាល​ជប៉ុន​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ចាប់​តាំង​ពី​នាយករដ្ឋមន្ដ្រី​ ណាអូតូ ខាន បាន​ឡើង​កាន់​អំណាច​កាល​ពី​ពីរ​ឆ្នាំ​មុន។

អង់គ្លេស៖ ស្ថាបនិក​អង្គការ​ Wikileaks​ លោកJulian Assange បាន​ចូល​ទៅ​បង្ហាញខ្លួន​នៅ​មុខ​តុលាការ​ឧទ្ធរណ៍​នៅ​ថ្ងៃអង្គារ​នេះ​ ដើម្បី​ប្រឆាំង​នឹង​បត្យាប័ន​បញ្ជូន​លោក​ពី​ប្រទេស​អង់គ្លេស​ទៅ​កាន់​ប្រទេស​ ស៊ុយអែត​ ដែល​ចង់​សួរ​លោក​អំពី​រឿង​រំលោភ​ផ្លូវ​ភេទ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

ពលរដ្ឋ​ស៊ូដង់​ខាង​ត្បូង​រាប់​ម៉ឺន​នាក់​បាន​រាំ និង​ស្រែក​ហ៊ោ​កញ្ជៀវ​ ខណៈដែល​ប្រទេស​ខ្លួន​បាន​ទទួល​ឯករាជ្យកាល​ពី​ថ្ងៃ​សៅរ៍។
ពលរដ្ឋ​ស៊ូដង់​ខាង​ត្បូង​រាប់​ម៉ឺន​នាក់​បាន​រាំ និង​ស្រែក​ហ៊ោ​កញ្ជៀវ​ ខណៈដែល​ប្រទេស​ខ្លួន​បាន​ទទួល​ឯករាជ្យកាល​ពី​ថ្ងៃ​សៅរ៍។

ស៊ូដង់៖ ប្រទេស​ស៊ូដង់​ខាង​ត្បូង​ដែល​ទើប​ទទួល​ឯករាជ្យ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា​ខ្លួន​នឹង​ដាក់​ឱ្យ​ប្រើ​រូបិយប័ណ្ណ​របស់​ផង​ខ្លួន​ផ្ទាល់​នៅ​សប្តាហ៍​ក្រោយ​ដែល​ជា​ជំហាន​ថ្មី​បំផុត​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើត​ប្រទេស​ជាតិ​ថ្មី​មួយ។

ប៉ាគិស្ថាន៖ អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​សម្លាប់​មនុស្ស​៧​នាក់​នៅ​ក្នុង​ការ​ប្រជុំ​មហាជន​នយោបាយ​មួយ​ក្នុង​ផ្នែក​ពាយ័ព្យ​នៃ​ប្រទេស​ប៉ាគិស្ថាន​។

ប៉ាគិស្ថាន៖ ប្រទេស​ប៉ាគិស្ថាន​និយាយ​ថា​សេចក្តី​សម្រេច​ចិត្ត​របស់​ស.រ.អ.​ក្នុង​ការ​ព្យួរ​ជំនួយ​យោធា​៨​រយ​លាន​ដុល្លារ​ដល់​ប្រទេស​នេះ​នឹង​គ្មាន​ផល​ប៉ះពាល់​ដល់​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​ប្រឆាំង​នឹង​ពួក​ជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​និយម​ទេ។

ស៊ីរី៖ កាល​ពី​ថ្ងៃ​ច័ន្ទ​ហ្វូង​ប្រជាពលរដ្ឋ​ស៊ីរី​ដែល​ស្មោះត្រង់​នឹង​ប្រធានាធិបតី​ Bashar al-Assad បាន​ចូល​ក្នុង​បរិវេណ​នៃ​ស្ថានទូត​ស.រ.អ.​ក្នុង​ក្រុង​ដាម៉ាស់​ហើយ​បាន​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត។

អ៊ីរ៉ាក់៖ លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ស.រ.អ. Leon Panetta បាន​មាន​ប្រសាសន៍ថា​កង​កម្លាំង​ស.រ.អ.​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ធ្វើ​សកម្មភាព​ជា​ឯកតោភាគី​ប្រឆាំង​នឹង​ពួក​ជន​សកម្មប្រយុទ្ធ​ Shi’ite​ ដែល​លោក​និយាយ​ថា​បាន​ប្រើប្រាស់​អាវុធ​ផ្តល់​ឱ្យ​ដោយ​អ៊ីរ៉ង់​ដើម្បី​ធ្វើ​ការ​វាយប្រហារ​ដ៏​ប្រល័យ​ទៅ​លើ​ក្រុម​ទាហាន​អាមេរិកាំង។

លីប៊ី៖ ប្រទេស​បារាំង​និយាយ​ថា​ខ្លួន​មាន​ការ​ទាក់ទង​ដោយ​ប្រយោល​ជាមួយ​មេដឹកនាំ​លីប៊ី​ Moammar​ Gadhafi​ ក៏​ប៉ុន្តែ​ «គ្មាន​កិច្ច​ចរចា​ដោយ​ផ្ទាល់»​ ជាមួយ​រដ្ឋាភិបាល​គាត់​ទេ។

សហរដ្ឋ​អាមេរិក៖ លោក​ប្រធានាធិបតី​ស.រ.អ.​ បារ៉ាក់​ អូបាម៉ា បាន​មាន​ប្រសាសន៍​ថា​ដល់​ពេលវេលា​ហើយ​ត្រូវ​ទុក​នយោបាយ​ដោយ​ទ្បែក​ហើយ​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​គណបក្ស​ទាំង​ពីរ​ក្នុង​សភា​ដែល​នឹង​អនុញ្ញាត​ឱ្យ​ស.រ.អ.​ខ្ចី​ប្រាក់​តទៅ​ទៀត​នៅ​ពេល​ដែល​កាត់​បន្ថយ​ឱនភាព​និង​បំណុល​របស់​រដ្ឋាភិបាល។

XS
SM
MD
LG