ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១១ កញ្ញា


ទីតាំង​ដែល​យន្តហោះ United Airlines Flight 93 បាន​ធ្លាក់ បន្ទាប់​ពី​ត្រូវ​បាន​លួច​យក​មក​ប្រើ​ក្នុងគោល​បំណង​វាយ​ប្រហារ​ដោយ​ក្រុម​ភេវករ នៅ​ថ្ងៃ​ទី១១ កញ្ញា ឆ្នាំ២០០១
ទីតាំង​ដែល​យន្តហោះ United Airlines Flight 93 បាន​ធ្លាក់ បន្ទាប់​ពី​ត្រូវ​បាន​លួច​យក​មក​ប្រើ​ក្នុងគោល​បំណង​វាយ​ប្រហារ​ដោយ​ក្រុម​ភេវករ នៅ​ថ្ងៃ​ទី១១ កញ្ញា ឆ្នាំ២០០១

សហរដ្ឋ​អាមេរិក​៖ ​អតីត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ​ George W. Bush ​និង Bil Clinton ​ព្រម​ទាំងអនុប្រធានាធិបតី Joe Biden​ ស្ថិតនៅ Shanksville​ រដ្ឋ​ Pennsylvania ដើម្បីចូល​រួម​ក្នុង​ពិធី​មួយ​សម្រាប់​សម្ពោធ​វិមាន​មួយ​ឧទ្ទិស​ដល់​ពួក​ជន​រង​គ្រោះ​នៃ​យន្តហោះ​ក្រុម​ហ៊ុន​អាកាសចរណ៍​ United ជើង​ហោះ​លេខ​៩៣​ដែល​បាន​ធ្លាក់​ក្នុង​ទីវាល​មួយ​នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១១ខែ​កញ្ញា​ឆ្នាំ​២០០១។

យេម៉ែន​៖ ​និយាយ​ថា​ខ្លួន​បាន​វាយ​យក​បាន​មក​វិញ​នូវ​ផ្នែក​ខ្លះ​នៃ​ក្រុង​ Zinjibar ដោយ​មាន​រួម​បញ្ចូល​ទាំង​កង​អង្គភាព​យោធា​មួយ​ពី​ក្រុម​ជន​ជាប់​សង្ស័យ​ថា​ជា​ពួក​ជន​សកម្មប្រយុទ្ធ​អាល់​កៃដា​ដែល​បាន​ត្រួតត្រា​តំបន់​នេះតាំង​ពី​ខែ​ឧសភា​មក។

ស៊ីរី​៖ ​និយាយ​ថា​លោក​ប្រធានាធិបតី​ Bashar al-Assad និង​លោក Nabil Elaraby អគ្គលេខា​នៃ​សម្ព័ន្ធ​អារ៉ាប់​បាន​យល់​ស្រប​គ្នា​លើ​ «វិធានការ​មាន​ប្រយោជន៍​» មួយ​ចំនួន​ដើម្បី​ពន្លឿន​ដំណើរ​ការ​កែ​ទម្រង់នៅក្រុង​ដាម៉ាស់​នៅ​ក្នុង​កិច្ច​ចរចា​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍។

អារ៉ាប់​៖ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​សន្យា​ផ្តល់​ប្រាក់​៣៨​ពាន់​លាន​ដុល្លារ​ថែមទៀត​ឱ្យ​ដល់​ប្រទេស​អារ៉ាប់​បួន​ដែល​ខិតខំធ្វើ​ការ​ផ្លាស់​ប្តូរទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​កាល​ពី​ពេល​មុន។

អាហ្វហ្គានីស្ថាន​៖ ពួក​តាលីបង់បាន​បរិហារ​រិះគន់​សហរដ្ឋ​អាមេរិក ​ដោយ​ហៅ​ការ​លុកលុយ​ដឹកនាំ​ដោយ​អាមេរិក ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ថា​ជា «ស្នាម​ទុរយស​នៅ​លើ​មុខ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​បស្ចឹមប្រទេស»។

លីប៊ី​៖ ក្រុម​យុទ្ធជន​របស់​រដ្ឋាភិបាល​បណ្តោះអាសន្ន​ប្រទេស​លីប៊ី​ គាំទ្រ​ដោយ​អង្គការ​អូតង់​ កំពុង​ប៉ុនប៉ង​បណ្តេញ​ពួក​អ្នក​ស្មោះត្រង់​នឹង​ Moammar Gadhafi​ ចេញ​ពី​ទីតាំង​មួយ​នៅ​សេសសល់​ចុង​ក្រោយ​បង្អស់​របស់​ពួក​គេ។

អេហ្ស៊ីប​៖ ប្រទេស​អេហ្ស៊ីប​បាន​ប្រកាស​វិធានការ​គ្រា​មាន​អាសន្ន​ដើម្បី​ធ្វើឱ្យ​មាន​របៀប​រៀបរយ​ទ្បើងវិញ​ ក្រោយ​ពីមាន​ការ​វាយ​ប្រហារ​មួយ​ដោយ​ហ្វូង​មនុស្ស​ទៅ​លើ​ស្ថាន​ទូត​អ៊ីស្រាអែលក្នុង​ក្រុង​ Le Caire​ ។

XS
SM
MD
LG