ព័ត៌មានចុងក្រោយបំផុត៖
ស៊ីរី៖ ប្រទេសចិនបានអំពាវនាវដល់ប្រទេសស៊ីរី ឲ្យពន្លឿនកំណែទម្រង់ទំាងឡាយដែលបានសន្យាកន្លងមក ក្នុងរយៈពេលមូយថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ីបានបោះឆ្នោតប្រឆាំងនឹងសេចក្ដីព្រៀងនៃការសម្រេចចិត្ដរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដែលដាក់ទណ្ឌកម្មមកលើប្រទេសស៊ីរីចំពោះការវាយបង្រ្កាបមកលើក្រុមបាតុករស៊ីវិល។
លីប៊ី៖ កងកម្លំាងបដិវត្ដន៍នៃប្រទេសលីប៊ីនិយាយថា ខ្លួនបានឡោមព័ទ្ធក្រុមអ្នកប្រយុទ្ធស្មោះស្ម័គ្រជាមួយអតីតមេដឹកនាំលីប៊ីលោកម៉ូអាមារ ហ្កាដាហ្វី នៅក្នុងទីក្រុងស៊ើតដែលជាស្រុកកំណើតរបស់លោក ដែលនៅទីនោះ ជនស៊ីវិលរងគ្រោះនៅតែព្យាយាមរកផ្លូវរត់ចេញពីការប្រយុទ្ធដ៏សាហាវនៅលើដងផ្លូវ។
ភូមា៖ ទូរទស្សន៍រដ្ឋនៃប្រទេសភូមា បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលនឹងរំដោះអ្នកទោសជាង ៦ ពាន់ នាក់ នៅថ្ងៃពុធខាងមុខនេះ។
ចិន/រុស្ស៊ី៖ នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានធ្វើដំណើរមកដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំរយៈពេលពីរថ្ងៃ ដោយក្នុងនោះកិច្ចសហការថាមពលជាបញ្ហាសម្រាប់ពិភាក្សាចំបងបំផុតនៅក្នុងរបៀបវារៈ។
លីបេរីយ៉ា៖ ក្រុមអ្នកបោះឆ្នោតនៅក្នុងប្រទេសលីបេរីយ៉ាបានទៅកាន់ស្ថានីយ៍បោះឆ្នោតនៅថ្ងៃអង្គារនេះជាលើកទីពីរ ចាប់តាំងពីប្រទេសនេះបានបញ្ចប់សង្រ្គាមស៊ីវិល ១៤ ឆ្នាំមក។
នូវែលសេឡង់៖ ប្រទេសនូវ៉ែល សេឡង់ ឲ្យដឹងថា ការហៀរប្រេងចេញពីនាវាដឹកប្រេងនៅក្បែរឆ្នេរសមុទ្រភាគខាងជើងប្រទេស បានក្លាយទៅជាគ្រោះមហន្ដរាយបរិស្ថានក្នុងសមុទ្រដ៏អាក្រក់បំផុតនៅក្នុងប្រវត្ដិសាស្រ្ដជាតិ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងចំណាយពេលធ្វើដំណើរលើដងផ្លូវនៅថ្ងៃអង្គារនេះដើម្បីស្វែងរកការគាំទ្រពីសាធារណជនចំពោះសេចក្ដីព្រៀងច្បាប់បង្កើតការងារមានតម្លៃ ៤៤៧ ពាន់ លានដុល្លារ ខណៈពេលដែលព្រឹទ្ធសភាកំពុងរៀបចំធ្វើការបោះឆ្នោតដ៏សំខាន់មួយអំពីសេចក្ដីព្រៀងច្បាប់នេះនៅរសៀលថ្ងៃអង្គារនេះ។
ព័ត៌មាននៅពេលមុននេះ៖
ភូមា៖ ពួកអ្នកការទូតនៅខាងក្នុងនិងខាងក្រៅប្រទេសភូមា បាននិយាយថារដ្ឋាភិបាលថ្មីភូមា អាចប្រុងប្រៀបរៀបចំចាប់ផ្តើមដោះលែងពួកអ្នកទោសនយោបាយដែលត្រូវបាន ចាប់ដាក់គុកដោយអតីតក្រុមយោធាគ្រប់គ្រងប្រទេស។
ចិន៖ បានលប់ចោលការដឹកជញ្ជូនទំនិញតាមទន្លេមេគង្គ ប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកដើរកប៉ាល់១៣នាក់បានស្លាប់នៅលើកប៉ាល់ ដឹកទំនិញពីរគ្រឿង ដែលទំនងដោយសារការប្លន់របស់ពួកអ្នកជួញដូរថ្នាំញៀន។
អេហ្ស៊ីប៖ ក្រុម ប្រឹក្សាយោធាដែលកំពុងកាន់អំណាចនៃប្រទេសអេហ្ស៊ីបបានបញ្ជារឲ្យ រដ្ឋាភិបាលស៊ើបអង្កេតការសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២៥នាក់ដែរ នៅក្នុងការប្រយុទ្ធដ៏សាហាវកាលពីថ្ងៃអាទិត្យរវាងពួកអ្នកកាន់ គ្រឹស្តសាសនា Coptic និងកងកម្លាំងសន្តិសុខអេហ្ស៊ីបក្នុងរដ្ឋធានីឡឺគែ។
លីប៊ី៖ កងទ័ពរដ្ឋាភិបាលអន្តរកាលជាតិលីប៊ីបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានឡោមព័ទ្ធពួកអ្នកប្រយុទ្ធដែលស្មោះត្រង់ Moammar Gadhafi ឲ្យនៅក្នុងទីក្រុងSirte ដែលជាទីក្រុងកំណើតរបស់អតីតមេដឹកនាំ Gadhafi។
ស៊ីរី៖ ពួកសកម្មជននិយាយថាកងទ័ពស៊ីរីបានបង្ក្រាបពួកប្រឆាំងរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធដ៏សាហាវម្តងទៀតនៅក្នុងទីក្រុង Homs កាលពីថ្ងៃច័ន្ទបន្ទាប់ពីមានមនុស្សយ៉ាងហោចណាស់ក៏៣១នាក់ដែរបាន ស្លាប់នៅក្នុងការប្រយុទ្ធគ្នានៅពាសពេញប្រទេសកាលពីថ្ងៃអាទិត្យ។
អាហ្វហ្គានីស្ថាន៖ អង្គការសហប្រជាជាតិ ប្រាប់ឲ្យដឹងថាអាជ្ញាធរបានធ្វើទារុណកម្មពួកអ្នកទោសនៅក្នុងគុក រួមមានអ្នកទោសស្ថិតនៅក្រោមអាយុ១៨ឆ្នាំ។
សូម៉ាលី៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងនៅក្នុងរដ្ឋធានី ពេលដែលកងទ័ពលម្អៀងរដ្ឋាភិបាលបានព្យាយាមបណ្តេញក្រុមកងជីវពល al – Shabab ចេញពីទីតាំងដ៏រឹងមាំចុងក្រោយបង្អស់នៅក្នុងទីក្រុង។
យេម៉ែន៖ ពួកសកម្មជននិងបុគ្គលិកសុខាភិបាលនិយាយកាលពីថ្ងៃច័ន្ទថា ស្រ្តីយ៉ាងហោចណាស់ក៏២២នាក់ដែរបានរងរបួសក្នុងអំឡុងពេលនៃ បាតុកម្មប៉ុន្មានថ្ងៃមុនក្រោយពីពួកអ្នកស្មោះត្រង់រដ្ឋាភិបាលបាន ចោលដុំថ្ម និងវត្ថុផ្សេងទៀតដាក់ពួកគេ។
បែលហ្ស៊ិក៖ បានសម្រេចចិត្តកាលពីថ្ងៃច័ន្ទថានឹងទិញភាគហ៊ុនសាខាធនាគារដែល មានបញ្ហា ដែលជាជនរងគ្រោះលើកទីមួយរបស់អឺរ៉ុបថ្មីដែលបារម្ភណ៍ពីការរាលដាល នៃវិបត្តិបំណុលរបស់ប្រទេសក្រិក។
សហដ្ឋអាមេរិក៖ លោក Thomas Sargent និងលោក Christopher Sims ជនជាតិអាមេរិកាំង បានទទួលរង្វាន់ណូបែលសេដ្ឋកិច្ចចំពោះការស្រាវជ្រាវស្តីពីទំនាក់ ទំនងរវាងការសម្រេចចិត្តរបស់រដ្ឋាភិបាលនិងសេដ្ឋកិច្ច។