ព័ត៌មានចុងក្រោយបំផុត៖
អាស៊ីប៉ាស៊ីហ្វិក៖ លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ាធ្វើដំណើរចាកចេញពីរដ្ឋធានី Washingtonនៅថ្ងៃសុក្រនេះ ដើម្បីទៅបំពេញទស្សនកិច្ច៩ថ្ងៃនៅក្នុងភូមិភាគអាស៊ី-ប៉ាស៊ីហ្វិកដែលផ្តោតការយកចិត្តទុកដាក់លើការពង្រឹងចំណងទាក់់ទងរបស់រដ្ឋាភិបាលក្រុងWashington ជាមួយតំបន់នោះដែលជាមហាអំណាចសេដ្ឋកិច្ចកំពុងលូតលាស់។
អាស៊ីប៉ាស៊ីហ្វិក៖ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អ. Hillary Clinton បានសុំដល់ប្រទេសចិនឱ្យអនុញ្ញាតឱ្យប្រាក់ Yuan របស់ខ្លួនមានតម្លៃច្រើនជាងមុន ឱ្យដករបាំងពាណិជ្ជកម្មនិងកែលម្អសិទ្ធិមនុស្ស។
អ៊ឺរ៉ុប៖ លោក Lucas Papademos មានកំណត់នឹងស្បថសច្ចាប្រណិធានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសក្រិកនៅក្រោយកិច្ចចរចាគ្នាយ៉ាងខ្លាំងជិតមួយអាទិត្យ អំពីការបង្កើតរដ្ឋាភិបាលចម្រុះមួយដែលសង្ឃឹមថានឹងជួយសង្គ្រោះប្រទេសពីវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ។
ស៊ិរី៖ ពួកសកម្មជនប្រឆាំងនៅក្នុងប្រទេសស៊ីរីនិយាយថាពួកគេនឹងប្រើប្រាស់បាតុកម្មដែលបានត្រូវគ្រោងធ្វើនៅថ្ងៃសុក្រនេះដើម្បីអំពាវនាវឱ្យមានការផ្អាកសមាជិកភាពនៃប្រទេសស៊ីរីក្នុងសម្ព័ន្ធអារ៉ាប់។
យ៉េមេន៖ កងកម្លាំងរដ្ឋាភិបាល Yemen បានសម្លាប់ជនស៊ីវិលយ៉ាងតិចណាស់៩នាក់ក្នុងក្រុងTaiz ដែលជាក្រុងមួយក្នុងបណ្តាក្រុងធំបំផុតរបស់ប្រទេស។ ពួកមន្ត្រីពេទ្យនិងពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់និយាយថា ពួកជនស៊ីវិលបានត្រូវសម្លាប់កាលពីព្រឹកថ្ងៃសុក្រនេះ ក្រោយពីកងកម្លាំងរដ្ឋាភិបាលបានបាញ់ផ្តក់ ជាថ្មីទៅលើក្រុង Taiz ដែលនៅទីនោះក្រុមបាតុករបានអំពាវនាវឱ្យលោកប្រធានាធិបតី Ali Abdullah Saleh ចុះចេញពីតំណែង។
ព័ត៌មាននៅពេលមុននេះ៖
ក្រិក ៖ នាយករដ្ឋមន្រ្តីថ្មីរបស់ក្រិក Lucas Papademos និយាយថាប្រទេសលោកកំពុងស្ថិតនៅក្នុង«ស្ថានការណ៍គួរមានគ្រោះថ្នាក់មួយ» ហើយថាការដោះស្រាយបញ្ហាដ៏ធំមហិមាដែលសេដ្ឋកិច្ចប្រទេស ក្រិក កំពុងប្រឈមមុខមិនជាការងាយស្រូលធ្វើទេ។
ក្រិក ៖ នាយករដ្ឋមន្រ្តីស្តីទីថ្មីរបស់ក្រិកជាសេដ្ឋវិទូដែលមានគេគោរពច្រើន ហើយបានចំណាយពេលភាគច្រើនក្នុងជីវិតរបស់លោកប្តូរតំណែងជាគ្រូបង្រៀនជាន់ខ្ពស់ក្នុងសាកលវិទ្យាល័យនៅអាមេរិកនិងកាន់តំណែងជាន់ខ្ពស់ក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងអឺរ៉ុប។
សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលក្នុងតំបន់មួយនៅក្នុងសរអាបានដាក់ពាក្យប្រកាសក្ស័យធនសម្រាប់ទីក្រុងដ៏ធំបំផុតមួយអាមេរិក ដោយសារខកខានមិនអាចសងប្រាក់បំណុលចំនួន៣ពាន់លានដុល្លារ សម្រាប់សង់ប្រព័ន្ធទឹកលូទឹកមួយបាន។
ស៊ីរី ៖ សកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថាមានមនុស្សយ៉ាងតិច១៩ នាក់បានស្លាប់កាលពីថ្ងៃព្រហស្បត៍ ពេលដែលកងកម្លាំងរដ្ឋាភិបាលបានវាយបង្ក្រាបក្រុមបាតុករអ្នកប្រឆាំង និងបានធ្វើការវាយប្រយុទ្ធជាមួយទាហានចោលជួរក្នុងតំបន់ជាច្រើននៅក្នុងប្រទេស។
ស៊ូដង់ ៖ យន្តហោះចម្បាំងបានទម្លាក់គ្រាប់បែកទៅលើជំរុំជនភៀសខ្លួនមួយនៅស៊ូដង់ខាងត្បូង កាលពីថ្ងៃព្រហស្បត៍។ មន្រ្តីក្នុងតំបន់ បានដាក់ទោសទៅលើការវាយប្រហារនេះ ទៅលើប្រទេសជិតខាង ស៊ូដង់។
លីបេរីយ៉ា ៖ ប្រធានាធិបតីលីបេរីយ៉ា Ellen Sirleaf Johnson ដែលជាមេដឹកនាំស្រីជាប់ឆ្នោតតាមលទ្ធិប្រជាធិតេយ្យទីមួយនៅក្នុងទ្វីបអាហ្វ្រិក បានទទួលជ័យជំនះយ៉ាងស្រួលសម្រាប់អាណត្តីទីពីរក្នុងការបោះឆ្នោតឡើងវិញ ដែលគូប្រជែងរបស់លោកបានធ្វើពហិការ៕