ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ ប្រទេសកម្ពុជានិងប្រទេសថៃបានព្រមព្រៀងធ្វើកិច្ចប្រជុំគណ:កម្មាធិការមួយដើម្បីពិភាក្សាគ្នាអំពីជម្លោះព្រំដែនក្ដៅគគុករបស់គេទំនងដូចជាមុនដំណាច់ខែនេះ។
កម្ពុជា៖ យុទ្ធជនសហរដ្ឋអាមេរិកកំពុងតែចូលរួមក្នុងប្រតិបត្ដិការណ៍រួមជាមួយកងកម្លាំងយោធាកម្ពុជា នៅក្នុងបេសកកម្មជំនួយក្នុងខេត្ដដាច់ស្រយាលមួយ។
សេដ្ឋកិច្ចពិភពលោក៖ ផ្សារអឺរ៉ុបចាប់ផ្ដើមថ្ងៃលក់ដូររបស់ខ្លួននៅក្នុងបិរយាកាសជាវិជ្ជមាននៅថ្ងៃព្រហស្បតិ៍ ក្រោយពីដំណឹងអាក្រកក់ច្រើនទៀតអំពីសេដ្ឋកិច្ចសកលលោកដោយហេតុមកពីការលក់ដូរហ៊ុនឡើងចុះនៅប្រទេសអាស៊ី។
វៀតណាម៖ នាយកទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុប កំពុងតែបញ្ជាឲ្យប្រទេសវៀតណាមដោះលែងជនជាតិបារាំងមានដើមកំណើតជាវៀតណាម ដែលជាអ្នកអប់រំនិងជាអ្នកសរសេរទំព័រប្លុក(blog) ដែលទទួលសាលក្រមនៅអាទិត្យនេះក្នុងបទវិទ្ធង្សនា។
អាហ្វហ្គានីស្ថាន៖ កងទ័ពចម្រុះអន្ដរជាតិប្រយុទ្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឲ្យដឹងថា យុទ្ធជនប្រាំនាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះគ្រាប់បែកបង្កប់តាមផ្លូវនៅក្នុងភាគខាងត្បូងនៃប្រទេសនេះ។
ប៉ាគីស្ថាន៖ ក្រុមមន្ដ្រីប៉ាគីស្ថាននិយាយថាស្ដ្រីដាក់គ្រាប់បែកអត្ដឃាតម្នាក់បានសម្លាប់ខ្លួនឯងហើយនឹងស្ដ្រីម្នាក់ទៀត នៅជិតច្រកចេញចូលរបស់ប៉ូលីសនៅក្នុងទីក្រុង Peshawar ស្ថិតនៅភាគពាយ័ព្យនៃប្រទេសនេះ។
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សនិយាយថា កងកម្លាំងស៊ីរីបានចូលសម្រុកទៅក្នុងស្រុកមួយនៅភាគពាយ័ព្យស្ថិតនៅជិតព្រំដែនប្រទេសទួកគី។
កូរ៉េ៖ ប្រទេសកូរ៉េខាងត្បូងនិងខាងជើងឈ្លោះគ្នាតាមពាក្យសម្ដី នៅថ្ងៃព្រហស្បតិ៍ មួយថ្ងៃក្រោយពីមានការបាញ់ដាក់គ្នាដោយកាំភ្លើងធំ នៅក្នុងដែនទឹកស្ថិតនៅជិតព្រំដែនសមុទ្រលឿង ដែលបណ្ដាលឲ្យការតានតឹងកើនឡើង។
អង់គ្លេស៖ ប៉ូលីសអង់គ្លេសចាប់ផ្ដើមលុកលុយចូលទៅក្នុងផ្ទះនៅទីក្រុងឡុងដ៍នៅថ្ងៃព្រហស្បតិ៍ ដែលពាក់ព័ន្ធនឹងកុបកម្មដែលធ្វើឲ្យប្រទេសអង់គ្លេសទទួលរងក្នុងពេលមួយអាទិត្យកន្លងទៅនេះ។
ម៉ាឡេស៊ី៖ លោក Najib Razak នាយករដ្ឋមន្ដ្រីនៃប្រទេសម៉ាឡេស៊ី សុំឲ្យជនរួមជាតិរបស់លោកដែលរស់នៅក្នុងប្រទេសអង់គ្លេសប្រុងប្រយ័ត្នខ្លួនក្រោយពីរូបភាពបញ្ចាំងតាមវីដេអូឲ្យឃើញការប្លន់និស្សិតម៉ាឡេស៊ី ម្នាក់ពេលមានកុបកម្មនៅទីក្រុងឡុងដ៍។
ឥណ្ឌូនេស៊ី៖ ជនសកម្មប្រយុទ្ធឥណ្ឌូនេស៊ីម្នាក់ជាប់សង្ស័យក្នុងការដាក់គ្រាប់បែកនៅទីក្រុងបាលីនៅឆ្នាំ២០០២ ត្រូវបានបញ្ជូនពីប្រទេសប៉ាគីស្ថានទៅប្រទេសឥណ្ឌូនេស៊ីហើយ។
ចិន៖ បណ្ដាញព័ត៌មានរបស់រដ្ឋនៃប្រទេសចិន មិនអើពើនឹងការគំរាមយោធារបស់នាវាដឹកយន្ដហោះថ្មីរបស់ប្រទេសនេះទេ ដោយឲ្យដឹងថាក្នុងពេលពី១៥ដល់២០ឆ្នាំទៀតទំរាំប្រទេសចិនអាចមាននាវាដឹកយន្ដហោះដែលធ្វើសង្គ្រាមបាន។
ទីបេតិ៍៖ ជនជាតិទីបេតិ៍និរទេសខ្លួនឲ្យដឹងថា ប្រទេសចិនកំពុងតែរៀបចំឲ្យ Panchen Lama ដែលរដ្ឋាភិបាលបានតែងតាំង ទៅធ្វើទស្សនកិច្ចនៅវត្ដមានវិបត្ដិមួយ ស្ថិតនៅក្នុងខេត្ដ Gansu នៅភាគខាងលិចប្រទេស ទោះបីមានការជំទាស់ពីព្រះសង្ឃនៅក្នុងស្រុកក៏ដោយ។
ភូមា៖ រដ្ឋាភិបាលថ្មីនៃប្រទេសភូមាបានប្រកាសអំពីការរៀបចំជាថ្មីម្ដងទៀតនៃវិធីដែលខ្លួនផ្ដល់ព័ត៌មានជាផ្លូវការទៅឲ្យសាធារណ:ជន។
អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ក្រសួងមហាផ្ទៃអ៊ីស្រាអែលយល់ព្រមចំពោះសំណង់ផ្ទះថ្មី១.៦០០ខ្នងនៅទីក្រុង Jerusalem ភាគខាងកើត ជាច្រើនថ្ងៃក្រោយពីស.រ.អ.ឲ្យដឹងថាខ្លួនព្រួយបារម្ភអំពីការសង់សំណង់ជាបន្ដទៅទៀតរបស់អ៊ីស្រាអែល។ ជនជាតិប៉ាឡេស្ទីនដែលមានអរិភាពជាមួយអ៊ីស្រាអែលយូរណាស់មកហើយចង់យកទីក្រុង Jerusalem ភាគខាងកើតធ្វើជារដ្ឋធានី។
ឥណ្ឌា៖ ប្រធានាធិបតីនៃប្រទេសឥណ្ឌា បានច្រានចោលញត្ដិលើកលែងទោសឲ្យបុរសបីនាក់ ដែលមានទោសក្នុងបទធ្វើឃាតលោកអតីតនាយករដ្ឋមន្ដ្រី Rajiv Gandhi។
ភូមា៖ លោកស្រីអោងសានស៊ូជី មេដឹកនាំគណបក្សគាំទ្រប្រជាធិបតេយ្យនៃប្រទេសភូមានិយាយថា គម្រោងវារីអគ្គីសនីចិនភូមាកំពុងតែធ្វើឲ្យរអាក់រអួលដល់ការហូរទឹកនៅក្នុងទន្លេឥរវតី (Irrawaddy) ដែលជាទន្លេធំជាងគេមួយនៅប្រទេសភូមា។
ព័ត៌មាននៅពេលមុននេះ៖
វៀតណាម៖ នៅថ្ងៃពុធនេះ តុលាការមួយនៅក្នុងប្រទេស វៀតណាម បានកាត់ទោសសកម្មជន បារាំងដើមកំណើតវៀតណាមម្នាក់ឲ្យជាប់គុក៣ឆ្នាំតាមបទញុះញុងឲ្យមានការបះបោរ។
អាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់បានដោះលែងយន្ដហោះមួយគ្រឿងរបស់ព្រះអង្គម្ចាស់ស្នងរាជព្រះមហាក្សត្រថៃ ដែលបានត្រូវរឹបអូសយកដោយសារតែរដ្ឋាភិបាលថៃជាប់បំណុលជាមួយក្រុមហ៊ុនសំណង់របស់អាល្លឺម៉ង់។
សេដ្ឋកិច្ចសកលលោក៖ នៅថ្ងៃពុធនេះ តម្លៃមាសឡើងខ្ពស់ដូចព្រួញ ជាឯតទគ្គៈក្នុងការទិញដូរហ៊ុនស្ដុកកាលពីថ្ងៃពុធ តាមតម្លៃ១៨០១ដុល្លារក្នុងមួយអោននៅក្នុងក្រុង New York។
សេដ្ឋកិច្ចសកលលោក៖ នៅថ្ងៃពុធនេះ ទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកបានធ្លាក់ចុះវិញរហូតដល់៣% ហើយទីផ្សារហ៊ុនអឺរុបក៏ចុះខ្លាំងដែរ ដោយមានការព្រួយបារម្ភពីសេដ្ឋកិច្ចទន់ខ្សោយរបស់សរអ និងការព្រួយបារម្ភកាន់តែខ្លាំងមកលើបញ្ហាប្រាក់បំណុលអឺរុប។ តែទីផ្សារហ៊ុនអាស៊ីនៅពេលបិទទ្វារ បានទទួលការចំណេញ។
ចិន៖ ប្រទេសចិនបានចេញបញ្ជាឲ្យបញ្ឈប់គម្រោងការផ្លូវដែក និងកាត់បន្ថយល្បឿនរថភ្លើងលឿននៅពេលនេះ ដើម្បីធានាឲ្យមានភាពកក់ក្ដៅដល់ប្រជាជនចិន ក្រោយពីមានរទេះភ្លើងបើកបុកគ្នាកាលពីខែមុន។
ចិន៖ នាវាផ្ទុកយន្ដហោះរបស់ចិនលើកទីមូយ បានបើកចេញពីផែសមុទ្រដាលិយាន ដើម្បីសាកល្បង កាលពីថ្ងៃពុធនេះ បណ្ដាលឲ្យមានមោទនភាពដល់ជនជាតិចិន ព្រមទាំងការព្រួយបារម្ភពីប្រទេសជិតខាងជាច្រើន។
អង់គ្លេស៖ នាយករដ្ឋមន្ដ្រីប្រទេសអង់គ្លេស លោក ដេវីឌ កាមេរិន បានឲ្យអាជ្ញាធរប្រើ កាណុងបាញ់ទឹក ក្រោយពីមានកុបកម្មបះបោរ៤យប់ ការលួចប្លន់ទ្រព្យសម្បត្ដិ និងការដុតឆេះអាគារ ដោយនិយាយថាជាការឆ្លើយតប និងដើម្បីរៀបចំឲ្យមានការគោរពច្បាប់ និង សណ្ដាប់ធ្នាប់ឡើងវិញនៅតាមដងផ្លូវ។
អាហ្វហ្គានីស្ថាន៖ គ្រួសាររបស់ជនអន្ដោប្រវេសន៍ឡាវនៅសហរដ្ឋអាមេរិកនិយាយថា សមាជិកមួយរបស់ខ្លួន ស្ថិតក្នុងចំណោម ទាហានអាមេរិកាំង៣០នាក់ស្លាប់ពីការធ្លាក់ឧទ្ធម្ភាកចក្រ ក្នុងប្រទេស អាហ្វហ្គានីស្ថានសប្ដាហ៍មុន។
អាហ្វហ្គានីស្ថាន៖ មេបញ្ជាការយោធាសហរដ្ឋអាមេរិក និងអូតង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និយាយថា ការវាយប្រហារតាមអាកាសបានសម្លាប់ជនសកម្មប្រយុទ្ធដែលជាអ្នកបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រ ដែលបានប្រល័យជីវិតជនជាតិអាមេរិកាំង៣៨នាក់ និងជនជាតិអាហ្វហ្គាន កាលពីសប្ដាហ៍មុន។ ក្រុមបះបោរបានបាញ់ទម្លាក់យន្ដហោះ Chinook នៅកណ្ដាលខេត្ដវ៉ាដាក កាលពីថ្ងៃសៅរ៍។
ស៊ីរី៖ មានមនុស្សយ៉ាងតិច១២នាក់ស្លាប់ ពេលដែលកងកម្លាំងសន្ដិសុខស៊ីរីបានបើកការវាយឆ្មក់ថ្មីមកលើក្រុមបាតុករ ទោះជាមានការកៀបសង្កត់ពីអន្ដរជាតិក៏ដោយ ហើយក៏ស្របពេលដែលក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិត្រៀមពិភាក្សាអំពីការបះបោរនៅក្នុងប្រទេសនេះ។