សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាគ្មានផែនការកែប្រែកាលវិភាគរបស់លោកទេ ទោះជាមានអ្វីដែលអាជ្ញាធរហៅថាជាការគំរាមកំហែងភេរវកម្មដែលអាចឱ្យជឿបាន តែមិនអាចត្រូវបញ្ជាក់ថាពិតប្រឆាំងនឹងសហរដ្ឋអាមេរិកដែលបានត្រូវគ្រោងធ្វើឱ្យចំថ្ងៃខួបឆ្នាំទី១០នៃការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១។
លីប៊ី៖ ក្រុមយុទ្ធជននៃរដ្ឋាភិបាលបណ្តោះអាសន្នលីប៊ីបានចូលទៅក្នុងក្រុងមួយដែលជាទីតាំងរបស់ពួកអ្នកស្មោះត្រង់នឹង Moammar Gadhafi នៅមុនការកំណត់ពេលចុងក្រោយបង្អស់ឱ្យពួកគេចុះចាញ់។
ស៊ីរី៖ ពួកសកម្មជននិយាយថាកងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្សមួយចំនួនក្នុងការប៉ុនប៉ងបញ្ឈប់បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាលពីថ្ងៃសុក្រ។
អាហ្វហ្គានីស្ថាន៖ ជនជាតិអាហ្វហ្គានីស្ថានបានប្រមូលផ្តុំគ្នានៅក្នុងក្រុងកាប៊ុលដើម្បីប្រារព្ធខួបឆ្នាំទី១០នៃមរណភាពរបស់លោក Ahmad Shah Massoud មេបញ្ជាការក្រុមអ្នកតស៊ូ។
សហរដ្ឋអាមេរិក៖ កាលពីថ្ងៃសុក្រលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានសុំដល់ហ្វូងនិស្សិតមួយក្រុមក្នុងរដ្ឋ Virginia ឱ្យដាក់គំនាបសង្កត់លើសភាឱ្យទទួលយកសំណើនៃការបង្កើតការងាររបស់លោក។
សេដ្ឋកិច្ចសកល៖ នាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានសុំដល់ពួកមេដឹកនាំជាតិឱ្យចាត់វិធានការយ៉ាងឆាប់រហ័សនិងមុះមុតដើម្បីទប់ទល់នឹងវិបត្តិនៃការទុកចិត្តដែលធ្វើឱ្យមានផលមិនល្អដល់សេដ្ឋកិច្ចសាកល។