ព័ត៌មានចុងក្រោយបំផុត៖
លីប៊ី៖ នៅថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំពិភពលោកកំពុងជួបជុំគ្នានៅប្រទេសបារាំងដើម្បីពិភាក្សាគ្នាអំពីអនាគតប្រទេសលីប៊ី នៅក្រោយរបបលោកហ្កាដាហ្វី ខណៈពេលដែលប្រទេសរុស្ស៊ីជាប្រទេសចុងក្រោយគេបង្អស់ដែលបានទទួលស្គាល់ក្រុមប្រឹក្សាជាតិអន្តរកាលដែលហៅកាត់ថា NTC ថាជាអាជ្ញាធរស្របច្បាប់របស់ប្រទេសលីប៊ី។
ស៊ីរី៖ មេធាវីជាន់ខ្ពស់នៃទីក្រុង ហាម៉ា (Hama) ឋិតនៅភាគកណ្តាលនៃប្រទេសស៊ីរី ថ្លែងថា លោកបានលាឈប់ពីតំណែង ដោយសារការបង្ក្រាបដ៏បង្ហូរឈាមរបស់រដ្ឋាភិបាលទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។
សហរដ្ឋអាមេរិក៖ ខែសីហាជាខែដែលមានទាហានសហរដ្ឋអាមេរិកស្លាប់ច្រើនបំផុត មកទល់នឹងពេលនេះ នៅក្នុងសង្គ្រាមដែលអូសបន្លាយអស់រយៈពេលមួយទសវត្សនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។
សហរដ្ឋអាមេរិក៖ សេចក្តីរាយការណ៍ថ្មីមួយបានឲ្យដឹងថា ក្នុងរយៈពេលជិត ១០ឆ្នាំ បន្ទាប់ពីមានការវាយប្រហារភេរវកម្មមកលើសហរដ្ឋអាមេរិក នៅថ្ងៃទី ១១ខែកញ្ញាឆ្នាំ ២០០១ មក សហរដ្ឋអាមេរិកនៅតែមិនទាន់មានសន្តិសុខនិងសុវត្ថិភាព ដែលប្រទេសនេះគួរមាននៅឡើយនោះទេ។
ប៉ាគីស្ថាន/ឥណ្ឌា៖ មន្រ្តីយោធាប្រទេសប៉ាគីស្ថាន និយាយថា កងកម្លាំងប្រទេសឥណ្ឌា បានបាញ់ឆ្លងកាត់ព្រំដែនបណ្តោះអាសន្ននៅក្នុងតំបន់កាស្មៀរ (Kashmir) ដែលជាតំបន់មានជម្លោះ កាលពីព្រឹកថ្ងៃពុធ បណ្តាលឲ្យទាហានប៉ាគីស្ថានបីនាក់ស្លាប់។
កេនយ៉ា៖ ជនសង្ស័យបីនាក់ក្នុងចំណោមជនសង្ស័យ ៦នាក់ ដែលត្រូវបានចោទប្រកាន់ថាបានបង្កឲ្យមានអំពើហិង្សាបង្ហូរឈាមនៅក្រោយការបោះឆ្នោតក្នុងប្រទេសកេនយ៉ា នឹងបង្ហាញខ្លួននៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលហៅកាត់ថា ICC នៅថ្ងៃព្រស្បតិ៍នេះ។
លីប៊ី៖ កូនប្រុសម្នាក់របស់លោកម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi) ដែលជាអតីតមេដឹកនាំប្រទេសលីប៊ីបានប្រាប់ស្ថានីយទូរទស្សន៍ស៊ីរីនៅល្ងាចថ្ងៃពុធថា លោកស្ថិតនៅជាយទីក្រុងទ្រីប៉ូលី ហើយថាឪពុករបស់លោកសុខសប្បាយជាទេ។
បារ៉េន៖ ក្រុមសកម្មជនជំទាស់ Bahrain និយាយថា នៅថ្ងៃពុធកងកម្លាំងសន្ដិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល នៅក្នុងភូមិស៊ីអ៊ីតេ(Shiite) ដោយបានសម្លាប់ក្មេងប្រុសជំទង់ម្នាក់។
អឺរ៉ង់៖ មេដឹកនាំកំពូលអឺរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវឲ្យមានរបៀបរៀបរយនៅក្នុងការបោះឆ្នោតសភាដែលនឹងប្រព្រឹត្ដិទៅនៅដើមឆ្នាំក្រោយ។
ចិន/អ៊ីស្លង់៖ មហាសេដ្ឋីចិនម្នាក់ដែលកំពុងតែស្វែងរកទិញតំបន់ធំមួយនៅក្នុងប្រទេស អ៊ីស្លង់ (Iceland) ដើម្បីសង់កន្លែងកម្សាន្តដ៏ប្រណិតមួយ និយាយថាផែនការរបស់លោក គឺសម្រាប់គោលដៅពាណិជ្ជកម្មទេ ហើយថាគ្មានគោលដៅនយោបាយនៅពីក្រោយគម្រោងនេះឡើយ។
សូម៉ាលី៖ អង្គការសហប្រជាជាតិបានឲ្យដឹងថា មានមនុស្សតិចតួចជាងលើកមុននៅក្នុងប្រទេសសូម៉ាលី ដែលរងគ្រោះដោយគ្រោះរាំងស្ងួត និងទុរ្ភិក្ស បានចាកចេញពីទីលំនៅរបស់ពួកគេ ទោះបីជាអង្គការសហប្រជាជាតិកត់សម្គាល់ឃើញថា វិបត្ដិនៅក្នុងប្រទេសនេះនៅមិនទាន់ចប់ក៏ដោយ។
ចិន៖ ប្រទេសចិនឲ្យដឹងថា នាវាដឹកយន្ដហោះទីមួយរបស់ខ្លួនបានទទួលជោគជ័យដូចបានរំពឹងទុក នៅពេលធ្វើការសាកល្បងនៅលើសមុទ្រថ្មីៗនេះ ខណៈពេលដែលប្រទេសហ្វីលីពីន និងប្រទេសវៀតណាម ចង់តបតនឹងឥទ្ធិពលកើនឡើងនៃកងទ័ពជើងទឹករបស់ទីក្រុងប៉េកាំង នៅសមុទ្រប៉ាស៊ីហ្វិកខាងលិចដោយធ្វើការស្ថាបនាកងទ័ពរបស់ពួកគេផ្ទាល់។
សហរដ្ឋអាមេរិក៖ អ្នករស់នៅក្នុងរដ្ឋនៅភាគខាងកើតសហរដ្ឋអាមេរិក កំពុងតែវិលទៅរកសភាពដើមវិញពីការរងគ្រោះដោយសារខ្យល់ព្យុះសង្ឃរាអាយរីន (Irene) ដែលចុះខ្សោយឥទ្ធិពលក្លាយជាខ្យល់ព្យុះត្រូពិកទោះបីជាសហគមន៍ជាច្រើនត្រូវបានកាត់ផ្តាច់ពីគ្នាដោយសារទឹកជំនន់ ហើយសាលារៀនខ្លះត្រូវបិទទ្វារដោយសារគ្មានអគ្គីសនីក៏ដោយ។
នីហ្សេរីយ៉ា៖ អាជ្ញាធរនីហ្សេរីយ៉ា ឲ្យដឹងថា បុរសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងពួកអាល់កៃដា បានជួយរៀបចំគម្រោងក្នុងការវាយប្រហារដោយគ្រាប់បែកកាលពីអាទិត្យមុន ទៅលើទីស្នាក់ការអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងអាប៊ូចា (Abuja) ដែលបណ្ដាលឲ្យមនុស្ស២៣នាក់បានស្លាប់។
ព័ត៌មាននៅពេលមុននេះ៖
សហរដ្ឋអាមេរិក៖ អ្នកស្រុកនៅក្នុងរដ្ឋនៅភាគខាងកើតសហរដ្ឋអាមេរិក កំពុងតែងើបពីខ្យល់ព្យុះ Hurricane Irene ដែលចុះខ្សោយល្បឿន ទៅជាខ្យល់ព្យុះត្រូពិក វិញ។ សហគមន៍នានាត្រូវបានដាច់ដោយសារទឹកជំនន់ ហើយសាលារៀនខ្លះត្រូវបិទដោយគ្មានភ្លើងអគ្គីសនី។
សូម៉ាលី៖ អង្គការសហប្រជាជាតិឲ្យដឹងថា មនុស្សតិចតួចជាងពីមុននៅក្នុងប្រទេស សូម៉ាលីដែលទទួលរងទុរ្ភិក្ស រត់ចេញពីផ្ទះរបស់គេ តែកត់សម្គាល់ថា វិបត្ដិនៅក្នុងប្រទេសនេះនៅមិនទាន់ឈប់មាននៅឡើយទេ។
ចិន៖ មហាសេដ្ឋីចិនម្នាក់ដែលកំពុងតែចង់ទិញដំបន់ធំមួយនៅប្រទេសអ៊ីស្លង់ដើម្បីសង់កន្លែងកំសាន្ដដ៏ប្រណិត និយាយថា ផែនការរបស់លោកគឺសម្រាប់គោលដៅ ពាណិជ្ជកម្មទេ ហើយថាគ្មានគោលដៅនយោបាយពីក្រោយគម្រោងនេះទេ។
អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ស្នើឲ្យមានរបៀបរៀបរយវិញនៅពេលមានការបោះឆ្នោតជ្រើសរើសដំណាងសភាដែលនៅប្រព្រឹត្ដិធ្វើនៅដើមឆ្នាំក្រោយ។
ប៉ាគីស្ថាន៖ ប៉ូលីសប៉ាគីស្ថាននិយាយថា អ្នកដាក់គ្រាប់បែកអត្ដឃាតជាប់សង្ស័យម្នាក់បានសម្លាប់មនុស្ស១០នាក់ រួមមានស្ត្រីនិងកុមារមួយចំនួន ក្រោយពីពិធីសូត្រធម៌ នៅពេលផ្ដើមបុណ្យ Eid al-Fitr ដែលបញ្ចប់បុណ្យរ៉ាម៉ាដាន របស់ជនឥស្លាមនៅខេត្ដ Baluchistan ភាគនីរតីនៃប្រទេសនេះ។
បារ៉ែន៖ ក្រុមសកម្មជនជំទាស់បារ៉ែននិយាយថា កងកម្លាំងសន្ដិសុខនៅថ្ងៃពុធបាញ់ឧស្ម័នផ្សែងទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល នៅក្នុងភូមិ ជនកាន់និកាយ Shiite ហើយសម្លាប់យុវជនម្នាក់។
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សនិងអ្នកស្រុកស៊ីរី និយាយថា រថក្រោះនិងកងទ័ពរបស់រដ្ឋាភិបាលបានចូលទៅក្នុងទីក្រុងហាម៉ា ស្ថិតនៅភាគកណ្ដាល ហើយចាប់មនុស្ស នៅក្នុងការបង្ក្រាបសារជាថ្មី នៅកន្លែងដែលអ្នកប្រឆាំងជាច្រើនតវ៉ានឹងលោកប្រធានាធិបតី Bashar al-Assad។
លីប៊ី៖ កូនប្រុសម្នាក់របស់លោក Moammar Gadhafi អតីតមេដឹកនាំប្រទេសលីប៊ីប្រាប់ស្ថានីយទូរទស្សន៍ស៊ីរីនៅល្ងាចថ្ងៃពុធថា លោកស្ថិតនៅជាយទីក្រុងទ្រីប៉ូលី ហើយថាឪពុករបស់លោកសុខសប្បាយជាទេ។