ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១ សីហា


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១ សីហា
ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១ សីហា

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

នាយករដ្ឋមន្រ្តី​ទើប​ឈ្នះឆ្នោត Yingluck Shinawatra នៃ​គណៈបក្ស Puea Thai ក្នុង​ប្រទេស​ថៃ
នាយករដ្ឋមន្រ្តី​ទើប​ឈ្នះឆ្នោត Yingluck Shinawatra នៃ​គណៈបក្ស Puea Thai ក្នុង​ប្រទេស​ថៃ

ថៃ៖ សភាប្រទេស​ថៃ​បាន​បើក​សម័យ​ប្រជុំ​ថ្មី​នៅ​ថ្ងៃ​ច័ន្ទ​ ចំ​ពេល​ដែល​មាន​សេចក្ដី​សង្ឃឹម​ថា ​អនាគត​នាយក​រដ្ឋមន្ដ្រី​ថ្មី ​លោក ​ស្រី ​យីងឡាក់​ ស៊ីនណាវ៉ាត្រា​ អាច​រៀបចំ​ឲ្យ​មាន​ស្ថេរភាព​ឡើង​វិញ ​នៅ​ក្នុង​ប្រទេស​ក្រោយ​ពី​មាន​ភាព​វឹកវរ​នយោបាយ​អស់​រយៈ​ពេល​៥​ឆ្នាំ​មក។

ចិន៖ មន្ដ្រី​តំបន់​ក្នុង​ប្រទេស​ចិន​បាន​ដាក់​កំហុស​មក​លើ​ក្រុម​និយម​ជ្រុល​មូស្លីម ដែល​បាន​ទទួល​ការ​ហាត់​ហ្វឹកហ្វឺន​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​ប្រើ​អំពើ​ឃោរឃៅ​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ខេត្ដ​បះបោល​ស៊ិញជាង។

កូរ៉េ​ខាង​ជើង៖ ​ កូរ៉េ​ខាង​ជើង​បាន​អំពាវនាវ​សារ​ជា​ថ្មី​ ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ការ​ចរចា​ ភាគី​៦ ​ប្រទេស​ឡើង​វិញ ​អំពី​កម្ម​វិធី​នុយក្លេអ៊ែរ​ របស់​ខ្លួន។

កូរ៉េ​ខាង​ជើង៖​ និយាយ​ថា ​រដ្ឋាភិបាល​ ប៉េកាំង​ និង​កាកបាត​ក្រហម​សង្គម​ចិន​ បាន​ស្នើ​ចូល​ជួយ​ជា​សម្ភារៈ​សង្គ្រោះ​គ្រា​អាសន្ដ​ ដល់​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​កាល​ពី​សប្ដាហ៍​មុន។

កូរ៉េ​ខាង​ត្បូង៖ មន្ដ្រី​នៃ​ក្រសួង​អន្ដោប្រវេសន​ប្រទេស​កូរ៉េ​ខាង​ត្បូង​និយាយ​ថា បាន​បញ្ឈប់​សមាជិក​បី​នាក់​នៃ​គណបក្ស​ជំទាស់​សេរី​ប្រជាធិបតេយ្យ​និយម​របស់​ប្រទេស​ជប៉ុន នៅ​ពេល​ជន​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​អន្ដរជាតិ​នៃ​ក្រុង​សេអ៊ូល ថ្ងៃច័ន្ទ​ដោយ​សង្ឃឹម​ថា​នឹង​ទៅ​ទស្សនា​តំបន់​ជម្លោះ​នៅ​ជួរ​កោះ។

អ៊ីស្រាអែល៖ ទាហាន​អ៊ីស្រាអែល និង​ទាហានលីប៊ី ​បាន​បាញ់​ឆ្លង​ឆ្លើយ​គ្នា​នៅ​តាម​ព្រំដែន ​ហើយ​មន្ដ្រី​ប្រទេស​ទាំង​ពីរ ​បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក។

សហរដ្ឋ​អាមេរិក៖ ទីផ្សារ​ហ៊ុននៅ​អឺរុប​បើក​ទ្វារ​ដោយ​មាន​តម្លៃ​ឡើង​ខ្ពស់​ ដូច​គ្នា​នឹង​ ទី​ផ្សារ​ហ៊ុន ​អាស៊ី ​កើន​ខ្ពស់ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ពេល​ដែល​មាន​ព័ត៌មាន​ថា​ប្រធានាធិបតី ​បារ៉ាក ​អូបាម៉ា​ និង​ មេ​ដឹកនាំ​សភា ​បាន​ទទួល​យក​កិច្ច​ព្រមព្រៀង​គ្នា​មួយ ​បញ្ចៀស​ការ​ខកខាន​មិន​អាច​សង​បំណុល។

អង់គ្លេស៖ ប្រទេស​អង់គ្លេស ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​អន្ដរជាតិ ​មក​លើ​ប្រទេស ​ស៊ីរី ​ នៅ​ចំ​ពេល​ដែល​អ្នក​ស្រុក​ភូមិ​ និង​ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​និយាយ​ថា​ កង​កម្លាំង​សន្ដិសុខ​ ស៊ីរី​ បាន​បើក​ការ​វាយ​ប្រហារ​មក​លើ​កណ្ដាល​ទី​ក្រុង ​ហម៉ា ​ជា​ថ្ងៃ​ទី​ពីរ​។

ប៉ាគីស្ថាន៖ មន្ដ្រី​នៃ​ក្រសួង​ស៊ើបការ​សម្ងាត់​ប៉ាគីស្ថាន​និយាយ​ថា យន្ដហោះ​គ្មាន​មនុស្ស​បើក​របស់​ សហរដ្ឋ​អាមេរិក​បាន​បាញ់​កាំជ្រួច​ផ្លោង ហើយ​សម្លាប់​ជន​សង្ស័យ​ជា​ជន​សកម្មប្រយុទ្ធ ៣ នាក់ នៅ​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​អាហ្វហ្គានីស្ថាន។

ព័ត៌មាន​ពី​ពេល​មុន​នេះ៖

ស៊ីរី៖ ពួក​សកម្មជន​ស៊ីរី​និយាយ ថា​ពួក​ទាហាន​រដ្ឋាភិបាល​គាំទ្រ​ដោយ​កង​រថក្រោះ​បាន​បាញ់​ទៅលើ​ក្រុម​ពលរដ្ឋ​ក្នុង​ការ​ឆ្មក់ វាយ​ប្រហារ​មួយ​នៅ​ក្រុង​ហាម៉ា ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៨០​នាក់​ស្លាប់។​

ស៊ីរី៖ ប្រធានាធិបតី​ស.រ.អ. ​បារ៉ាក់​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​លោក «មាន​ការ​រន្ធត់» ដោយ​អាជ្ញាធរ​ស៊ីរី​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ប្រជារាស្ត្រ​របស់​ផង​ខ្លួន​ផ្ទាល់ ក្រោយ​ពួក​សកម្មជន​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​មួយ​ដោយ​កង​យោធា​ទៅ​លើ​ទីក្រុង​ហាម៉ា​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​៨០​នាក់​ស្លាប់។

អ៊ីរ៉ង់៖ មេធាវី​របស់​អ្នក​ដើរ​លេង​ក្នុង​តំបន់​ភ្នំ​ជនជាតិ​អាមេរិកាំង​ដែល​ជាប់គុក​ក្នុង​ប្រទេសអ៊ីរ៉ង់​ពី​បទ​ចោទប្រកាន់​ថា​ធ្វើ​ចារកម្ម​និយាយ​ថា ​តុលាការ​នឹង​ប្រកាស​អំពី​សាលក្រម​មិន​ឱ្យ​ហួស​ពី​សប្តាហ៍​ក្រោយ​ទេ។

អាហ្វហ្គានីស្ថាន៖ ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ក្នុង​ទ្បាន​មួយ​គ្រឿង​ក្នុង​ខេត្ត Helmand ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​បណ្តាល​ឱ្យ​ប៉ូលីស​១២​នាក់ និង​កុមារ​ម្នាក់​ស្លាប់ ដែល​ជា​ការ​វាយ​ប្រហារ​ធំ​បែប​នេះ​លើក​ដំបូង​នៅ​តំបន់​មួយ ​ដែល​នៅ​ទី​នោះ​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​កាន់​កាប់​ការ​ទទួល​ខុស​ត្រូវ​ខាង​សន្តិសុខ​ទាំង​ស្រុង​ពី​ក្រុម​ទាហាន​ដឹកនាំ​ដោយ​អង្គការ​អូតង់។

អាហ្វ្រិក៖ ពួក​អ្នក​ឃើញ​ហេតុការ​ដោយ​ផ្ទាល់​និយាយ​ថា ​សមាជិក​ម្នាក់​នៃ​សភា​ប្រទេសសូម៉ាលី​ក្នុង​ទ្វីប​អាហ្វ្រិក​បាន​ត្រូវ​បាញ់​ស្លាប់​ក្នុង​រដ្ឋធានី Mogadishu។​ លោក Khalif Jire Warfaa ​បាន​ត្រូវ​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​សង្កាត់​ Hamar Weyne ​នៃ​ក្រុង ​Mogadishu។

ប៉ាគីស្ថាន៖ ប្រទេស​ប៉ាគីស្ថាន​បាន​ដាក់​កំហិត​ការ​រឹត​ត្បិត​ខាង​ការ​ធ្វើ​ដំណើរ​ថ្មីៗ​លើ​ពួក​អ្នក​ការទូត​ស.រ.អ. ដែល​រស់​នៅ​ក្នុង​ប្រទេស​នេះដែល​ជា​សញ្ញា​ថ្មី​បំផុត​នៃ​ចំណង​ទាក់ទងគ្នា​ដែល​អាក្រក់​ខ្លាំង​ទ្បើងៗ​រវាង​សម្ព័ន្ធមិត្ត​ដែល​មាន​វិបត្តិ​ទាំង​ពីរ​នេះ ​ចាប់​តាំង​ពី​ប្រទេស​អាមេរិក​បាន​ធ្វើការ​ឆ្មក់​វាយ​ប្រហារ​ដែល​បាន​សម្លាប់​ អូសាម៉ា ប៊ីន​ឡាដេន ​ជាមេ​ដឹកនាំ​ពួក​អាល់កៃដា​កាល​ពី​ដើមឆ្នាំ​នេះ។

សហរដ្ឋ​អាមេរិក៖ ពួក​មេ​ដឹកនាំ​ព្រឹទ្ធសភា​ស.រ.អ.​បាន​ផ្តល់​សេចក្តី​រាយការណ៍​ផ្ទុយ​គ្នា​អំពី​ថា​តើ​សភា​និង​សេតវិមាន​ជិត​សម្រេច​កិច្ច​ព្រមព្រៀង​មួយ​បែបណាដើម្បី​ឱ្យ​រដ្ឋាភិបាល​មាន​ប្រាក់​សង​បំណុល​ចំនួន​១៤,៣​លានលាន​ដុល្លារ​។

XS
SM
MD
LG