ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ០៩ តុលា


ជ័យលាភី​នៃ​រង្វាន់​ណូបែល​សន្តិភាព​ Wangari Maathai ចូលរួម​ក្នុង​ការ​ពិភាក្សា​មួយ​នៅ​សាកល​វិទ្យាល័យ Nairobi ក្នុង​ប្រទេស​កែនយ៉ា ថ្ងៃ​ទី៨ មីនា ២០១០។
ជ័យលាភី​នៃ​រង្វាន់​ណូបែល​សន្តិភាព​ Wangari Maathai ចូលរួម​ក្នុង​ការ​ពិភាក្សា​មួយ​នៅ​សាកល​វិទ្យាល័យ Nairobi ក្នុង​ប្រទេស​កែនយ៉ា ថ្ងៃ​ទី៨ មីនា ២០១០។

កែនយ៉ា​៖ ​ជនជាតិ​កែនយ៉ាបាន​សម្តែង​ការ​គោរព​ចុង​ក្រោយ​បង្អស់​របស់​ពួក​គេ​ដល់​ស្ត្រី​ទី​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​ជា​ជ័យលាភី​នៃ​រង្វាន់​ណូបែល​សន្តិភាព​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ Nairobi។

យេម៉ែន​៖ ​ប្រធានាធិបតីយេម៉ែន Ali Abdullah Saleh ​និយាយ​ថា​លោក​ប្រុង​ប្រៀប​ ដើម្បី​លះ​បង់​អំណាច ​ហើយ​ថា​លោក​នឹង​ធ្វើ​ដូច្នេះ «ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ»។

សហរដ្ឋ​អាមេរិក​៖ ​កាសែត​ The Wall Street Journal រាយការណ៍​ថា​គ្រួសារ​និង​មិត្ត​ភ័ក្តិ​របស់​លោក​ Steve Jobs សហស្ថាបនិក​ក្រុម​ហ៊ុន ​Apple បានធ្វើ​ពិធី​បុណ្យ​សព​តូច​មួយ​សម្រាប់​សហគ្រិន​ដ៏​ល្បី​ឈ្មោះ​នេះ​កាល​ពី​ថ្ងៃ​សុក្រ។

ចិន​៖ ​សម្តេច​ដាទ្បៃ​ទ្បាម៉ា​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់ការ​ត្រួត​ពិនិត្យ​ក្នុង​ប្រទេស​ចិន​ថាជាអំពើ​ «អសីលធ៌ម» ​នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​វីដេអូ​ជាមួយ​ Archeveque ចូល​និវត្តន៍ Desmond Tutu។

ជប៉ុន​៖ ​នាយក​រដ្ឋមន្ត្ឬី​នៃ​ប្រទេស​ជប៉ុន​និយាយ​ថា​លោក​គ្រោង​ទៅ​ទស្សនា​ប្រទេស​កូរ៉េ​ខាង​ជើង​ដើម្បី​ខិតខំ​ព្យាយាម​ដោះស្រាយ​បញ្ហា​ពួក​ពលរដ្ឋ​ជប៉ុន​ដែល​បាន​ត្រូវ​ចាប់​ពង្រត់​ដោយ​ពួក​កូរ៉េ​ខាង​ជើង​កាល​ពី​ពីរ​បី​ទសវត្សរ៍​មុន​នេះ។

ស៊ីរី​៖ ​កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ក្រុម​អ្នក​កាន់​មរណទុក្ខ​មួយ​ក្រុម​ដែល​បាន​ចូល​រួម​ក្នុង​បុណ្យ​សព​មេដឹកនាំ​ប្រឆាំង​ kurde សំខាន់​ម្នាក់​ បណ្តាល​ឱ្យ​មនុស្ស​៥នាក់​ស្លាប់។

លីប៊ី​៖ ​ក្រុម​យុទ្ធជន​នៃ​រដ្ឋាភិបាល​បណ្តោះ​អាសន្ននៃ​ប្រទេស​លីប៊ី​បាន​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ជាមួយ​ពួក​ទាហាន​ស្មោះត្រង់​នឹង Gadhafi ដែល​មាន​អាវុធ​ច្រើន​នៅ​ឯ​ទីក្រុង​ Sirte ដែល​ជា​ក្រុង​កំណើត​របស់​អតីត​មេដឹកនាំ​ Moammar Gadhafi។


XS
SM
MD
LG