ព័ត៌មានចុងក្រោយបំផុត៖
ឡាវ៖ ក្រុមអ្នកការពារបរិដ្ឋានអាមេរិកាំងមួយបានថ្កោលទោសសេចក្ដីរាយការណ៍មួយ ធ្វើឡើងដោយក្រុមហ៊ុនជួលដោយប្រទេសឡាវដែលឲ្យយោបល់អនុញាតបន្ដផែនការសង់ទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ។
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad ថ្លែងថាប្រទេសរបស់លោក នឹងមិនដកថយមួយចំណិតជំហានពីមាគ៌ានុយក្លេអ៊ែររបស់ខ្លួនទេ ក្រោយពីមានសេចក្ដីរាយការណ៍មួយ អំពីការព្រួយបារម្ភថា រដ្ឋាភិបាលទីក្រុង តេហេរ៉ង កំពុងតាមស្វែងរកការស្ថាបនាអាវុធបរមាណូ។
អ៊ឺរ៉ុប៖ មេដឹកនាំគណបក្សនយោបាយរបស់ប្រទេស ក្រិក បានបញ្ឈប់ការដេញដោលគ្នាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មីមូយ កាលពីព្រឹកថ្ងៃអង្គារនេះ ដោយ មិនបានទទួលការសម្របសម្រួលគ្នាណាមួយ តែបានសម្រេចថា នឹងចាប់ផ្ដើមការចរចានោះឡើងវិញនៅល្ងាចថ្ងៃពុធនេះ។
អ៊ីតាលី៖ នាយករដ្ឋមន្ដ្រីអ៊ីតាលី លោក Silvio Berlusconi ថ្លែងថាលោកនឹងចុះចេញពីដំណែងក្រោយពីរដ្ឋសភា បានអនុម័តមកលើការកែទម្រង់សេដ្ឋកិច្ចដ៏សំខាន់ ដែលមានគោលដៅនឹងធ្វើឲ្យមានស្ថេរភាពដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី។
អាហ្វហ្កានិស្ថាន៖ មន្ដ្រីតំបន់ និយាយថា ទាហាន អាហ្វហ្កានិស្ថាន និងទាហាន អូតង់ បានសម្លាប់ជនសកម្មប្រយុទ្ធតាលីបាន យ៉ាងតិច៥០នាក់ ដែលបានបើកការវាយលុកចូលទៅក្នុងមូលដ្ឋានមួយ នៅក្បែរព្រំដែនជាមួយប្រទេសប៉ាគិស្ថាន។
ឥណ្ឌា/ប៉ាគិស្ថាន៖ ឥណ្ឌា និងប៉ាគិស្ថាន កំពុងស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យប្រសើរដល់ការទុកចិត្ដគ្នាទៅវិញទៅមក នៅចំពេលដែលប្រទេសជិតខាងនោះ ដែលមានអាវុធបរមាណូខិតខំបង្កើតដំណើរការឆ្ពោះទៅរកសន្ដិភាពចាប់តាំងពីដើមឆ្នាំ។
លីបេរីយ៉ា៖ ជនជាតិលីបេរីយ៉ា កំពុងរង់ចាំលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងការបោះឆ្នោតលើកទីពីរ ដោយគេរំពឹងថា ប្រធានាធិបតីបច្ចុប្បន្ន លោកស្រី Ellen Johnson Sirleaf នឹងទទួលបានអាណត្ដិទីពីរ ហើយនៅពេលនេះដែរ រដ្ឋាភិបាលគំាទ្រសេចក្ដីសម្រេចចិត្ដរបស់ខ្លួនដើម្បីបិទស្ថានីយវិទ្យុបីដែលគេយល់ថា ជាអ្នកគាំទ្រគណបក្សជំទាស់។
រុស្សី៖ កាលពីថ្ងៃពុធ ព្រះអង្គារយានហ្វូបូស មានបញ្ហាដោយសារម៉ាស៊ីនកុំព្យូទ័រនៅលើយាន្តមិនដំណើរការហើយបានត្រូវជាប់គាំងនៅលើ វិថីផែនដី។ នាយកទីភ្នាក់ងារអវកាសរុស្ស៊ី លោក Vladimir Popovkin ថ្លែងថា យានអាវកាស ខកខាន មិនបានបញ្ឆេះ ម៉ាស៊ីន រហូតដល់ពីរដង។
វៀតណាម៖ អាជ្ញាធរវៀតណាមនិយាយថា ជនជាតិវៀតណាម ១០០ នាក់ស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដែលបានរាលដាលពេញតែប្រទេស ជាច្រើនសប្ដាហ៍មកហើយ។
ចិន៖ មន្ដ្រីចិន និយាយថា ប្រទេសចិន និង ប្រទេសជិតខាងរបស់ខ្លួនជាច្រើននឹងចាប់ផ្ដើមធ្វើការយាមល្បាតនៅតំបន់ទន្លេមេគង្គ នៅពេលឆាប់ៗនេះ នៅពេលដែលបុគ្គលិកចិនជាង ១៣ នាក់បានត្រូវ ជនសង្ស័យជាអ្នករត់គ្រឿងញៀន សម្លាប់ កាលពីខែមុន។
អេប៉ិច៖ ក្រុមអ្នកស្រាវជ្រាវ សម្រាប់អង្គការ សេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក និយាយថា ការធ្វើឲ្យប្រសើរដល់ប្រសិទ្ធភាព បានសន្សំប្រាក់ដល់ប្រទេសតំបន់ រហូតដល់ ៥៨ ពាន់លានដុល្លារ នៃចំណាយពាណិជ្ជកម្ម ចាប់តាំងពីឆ្នាំ ២០០៧។
ព័ត៌មាននៅពេលមុននេះ៖
ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រាប់ឲ្យដឹងថាប្រទេសឥណ្ឌូណេស៊ី ទំនងយល់ព្រមឲ្យប្រទេសភូមាធ្វើជាប្រធានរបស់សមាគមប្រទេសអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៤។
ចិន ៖ ជនជាតិរាប់ម៉ឺននាក់បានបន្ថែមការរួមវិភាគទានរបស់ខ្លួនកាលពីថ្ងៃអង្គារដើម្បីជួយវិចិត្រករ Ai Weiwei ដើម្បីបង់ពន្ធដ៍សំបើមដែលជនជាតិចិនជាច្រើនមើលឃើញថាជាការប៉ុនប៉ងដើម្បីបំបិទមាត់អ្នករិះគន់ខាងសង្គមនេះ។
ជប៉ុន ៖ កសិករនិងអ្នកនេសាទជប៉ុនរាប់ពាន់នាក់បានធ្វើកូដកម្មនៅតូក្យូដើម្បី តវ៉ាដល់ការចូលរួមដែលបានស្នើរបស់ជប៉ុនក្នុងអង្គការពាណិជ្ជកម្មសេរីដែលគេពង្រីកនៅតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក។
អ៊ីរ៉ង់ ៖ ទីភ្នាក់ងារនុយក្លេអ៊ែរបស់អង្គការសហប្រជាជាតិបានផ្តល់ព័ត៌មានសម្ងាត់ដែលបង្ហាញថាអ៊ីរ៉ង់បានធ្វើការងារដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាធ្វើអាវុធនុយក្លេអ៊ែរ។
អ៊ីតាលី ៖ នាយករដ្ឋមន្រ្តីអ៊ីតាលី Silvio Berlusconi បានឈ្នះការបោះឆ្នោតថវិកាដ៍សំខាន់មួយកាលពីថ្ងៃអង្គារនៅក្នុងសភា តែបាត់បង់ការគាំទ្រសម្លេងភាគច្រើន សម្រាប់រដ្ឋាភិបាលដ៍ទន់ខ្សោយរបស់លោក។
ក្រិក ៖ អ្នកសេដ្ឋវិទូ Lucas Papademos នឹងក្លាយជានាយករដ្ឋមន្រ្តីអន្តរកាលរបស់ប្រទេសនោះ ពេលដែលប្រទេសរួមរឹតដោយបំណុល ធ្វើការតស៊ូដើម្បីបំពេញតម្រូវការរបស់ម្ចាស់បំណុលអន្តរជាតិ។
លីបេរីយ៉ា ៖ លោកស្រីប្រធានាធិបតី Johnson Sirleaf នៃប្រទេសលីបេរីយ៉ា នឹងទទួលជ័យជំនះក្នុងការបោះឆ្នោតអាណត្តិទី២ក្នុងអំឡុងពេលនៃការបោះឆ្នោតជុំទី២កាលពីថ្ងៃអង្គារដោយការធ្វើពិហិការពីគូប្រកួតប្រជែងរបស់លោកស្រី ហើយនាំឲ្យមានអំពើហិង្សាដែលបានសម្លាប់មនុស្ស។
អាហ្វហ្គានីស្ថាន ៖ ការវាយប្រហារដោយគ្រាប់បែកបង្កប់នៅតាមជាយផ្លូវបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១០នាក់ដែរកាលពីថ្ងៃច័ន្ទក្នុងខេត្ត Baghdis ភាគពាយ័ព្យនៃអាហ្គានីស្ថាន។
រុស្ស៊ី៖ ប្រទេសរុស្ស៊ីដែលជាប្រទេសនាំប្រងចេញធំជាងគេបំផុតក្នុងពិភពលោកចាំបាច់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រាក់ចំណូលប្រេងហើយធ្វើឲ្យមានសេដ្ឋកិច្ចច្រើនមុខដើម្បីធ្វើឲ្យមានសេ្ថរភាព។
ស៊ីរី ៖ យ៉ាងហោចណាស់ក៏៣ពាន់៥រយនាក់បានត្រូវសម្លាប់នៅក្នុងការបង្ក្រាបរយៈពេល៨ខែរបស់រដ្ឋាភិបាលស៊ីរីលើពួកប្រឆាំង ខណៈនោះដែររដ្ឋមន្រ្តីក្រសួងការបរទេសស៊ីរីបានចោទប្រកាន់សហរដ្ឋអាមេរិកពីការលើកទឹកចិត្តឲ្យមានការជ្រួលច្របល់នៅក្នុងប្រទេស៕