ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ០៨ តុលា


មេដឹកនាំ​សាសនា​ទីបេ ដាឡៃ ឡាម៉ា ញញឹម​បន្ទាប់​ពី​បទសម្ភាស​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន AP នៅ​ខាងក្រៅ​គេហដ្ឋាន​របស់​លោក នៅ​ស្រុក Dharmsala ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា ​(ឯកសារ)។
មេដឹកនាំ​សាសនា​ទីបេ ដាឡៃ ឡាម៉ា ញញឹម​បន្ទាប់​ពី​បទសម្ភាស​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន AP នៅ​ខាងក្រៅ​គេហដ្ឋាន​របស់​លោក នៅ​ស្រុក Dharmsala ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា ​(ឯកសារ)។

ទីបេ​៖ ក្រុម​និរទេស​ខ្លួន​ជាតិ​ទីបេ​ និយាយ​ថា​ ក្មេងជំទង់​ពីរ​នាក់​បាន​ដុត​ខ្លួន​ក្នុង​តំបន់​ទីបេ​ភាគ​នារតី​នៃ​ប្រទេស​ចិន​ដើម្បី​ប្រឆាំង​តវ៉ា​ការត្រួត​ត្រា​សាសនា​របស់​ចិន។

អៀ​រឡង់៖ ​លោក​ Enda Kenny ​នាយក​រដ្ឋ​មន្រ្តី​អៀ​រឡង់​ មាន​ផែន​ការ​ចេញ​ផុត​ពី​ប្រាក់​ជួយ​សង្គ្រោះ​អន្តរជាតិ ​ហើយ​បន្ត​ផ្គត់​ផ្គង់​ហិរញ្ញវត្ថុ​កិច្ច​ប្រតិបត្តិការ​ដោយ​ខ្លួន​ឯង។

តួកគី៖ រដ្ឋាភិបាល​តួកគី​ បាន​រិះគន់​ប្រធានាធិបតី​បារាំង Nicolas Sarkozy ​ ​ដោយ​សារ​លោក​និយាយ​ថា​ រដ្ឋាភិបាល​ទីក្រុង​ Ankara ​គួរ​ទទួល​ស្គាល់​ការ​ស្លាប់​របស់​ជនជាតិ Armenia នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​តួកគី​កាល​ពីជិត​មួយរយ​ឆ្នាំ​ថា​ជា​ការ​ប្រល័យ​ពូជសាសន៍។

សហរដ្ឋ​អាមេរិក​៖ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​អាមេរិកាំង​មាន​សុវត្ថិភាព​កាន់តែ​ខ្លាំង​ឡើង ​មួយ​ទសវត្សរ៍​ក្រោយ​ការ​ចាប់​ផ្តើម​សង្គ្រាម​ក្នុង​ប្រទេស​អាហ្គានីស្ថាន។

ស៊ីរី​៖ ​កងកម្លាំង​សន្តិសុខ​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ក៏​៨​នាក់​ដែរ​នៅ​ស៊ីរី ​ជាទី​កន្លែង​ពួកបាតុករ​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​ឲ្យ​ប្រ​ធា​នា​ធិបតី Bashar al – Assad ​ចុះចេញពី​តំណែង។

លីប៊ី​៖ ​ពួក​អ្នក​ប្រយុទ្ធ​របស់​រដ្ឋាភិបាល​អន្តរកាល​លីប៊ី​ បានធ្វើ​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ជាមួយ​ពួក​អ្នក​ស្មោះត្រង់​អតីត​មេដឹកនាំ​ Moammar Gadhafi ​ក្នុង​ទី​ក្រុង​កំណើត​របស់​លោក។

លីបេរីយ៉ា / យេម៉ែន៖ ​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១១​ បាន​ត្រូវ​ប្រគល់​ជូន​ប្រធានាធិបតី​ Johnson Sirleaf ​ពីលីបេរីយ៉ា​ សកម្មជន​សន្តិភាព​លីបេរីយ៉ា​ Leymah Gbowee ​និង​អ្នកគាំទ្រ​សិទ្ធិ​របស់​ស្រ្តី​ Tawakkul Karman ពី​យេម៉ែន។

សហរដ្ឋ​អាមេរិក​៖ អត្រា​ការ​អត់​ការងារធ្វើ​ត្រូវ​គេ​រំពឹងថា​នឹង​ស្ថិត​នៅ​ដដែល​ដោយ​មិនមាន​ការ​ផ្លាស់​ប្តូរ​នៅពេល​ដែល​រដ្ឋាភិបាល​ បាន​ចេញ​សេចក្តី​រាយការណ៍​អំពី​ការងារ​ក្នុង​ខែ​កញ្ញា​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ​។

XS
SM
MD
LG