ព័ត៌មានចុងក្រោយបំផុត៖
ក្រិក៖ ពួកមេដឹកនាំគណបក្សក្នុងប្រទេសក្រិកបានបន្តកិច្ចចរចារបស់ពួកគេនៅថ្ងៃអង្គារនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។ ពួករដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបកំពុងរង់ចាំការបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសក្រិកនៅមុនពួកគេសម្រេចចិត្តថាតើនឹងផ្តល់ឱ្យប្រទេសនេះនូវផ្នែកមួយទៀតនៃប្រាក់ជួយសង្គ្រោះខាងហិរញ្ញវត្ថុឬទេ។
លីបេរីយ៉ា៖ លោកស្រីប្រធានាធិបតី Ellen Johson Sirleaf នៃប្រទេស Liberia ប្រុងប្រៀបនឹងជាប់ឆ្នោតជាថ្មីនៅក្នុងការបោះឆ្នោតជាថ្មីដែលមានបញ្ហាដោយសារពហិការមិនចូលរួមក្នុងការបោះឆ្នោតនេះ ដោយក្រុមប្រឆាំងនិងការប៉ះទង្គិចគ្នាដ៏ប្រល័យរវាងពួកប៉ូលិសនិងពួកបាតុករ។
ស.រ.អា៖ កាលពីថ្ងៃច័ន្ទសេតវិមានបានឲ្យដឹងថា ខ្លួនរំពឹងថាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនឹង"បញ្ចេញសាជាថ្មី"នូវកង្វល់របស់ស.រ.អ.អំពីសកម្មភាពបរមាណូរបស់ប្រទេសអ៊ីរ៉ង់នៅពេលដែលទីភ្នាក់ងាររបស់អ.ស.ប.នេះ ចេញផ្សាយសេចក្តីរាយការណ៍មួយអំពីប្រទេសអ៊ីរ៉ង់នៅពេលបន្ទាប់មកទៀតក្នុងសប្តាហ៍នេះ។
អាហ្វហ្កានិស្ថាន៖ ពួកមន្ត្រីអាហ្វហ្កានិស្ថាននិយាយថា ការវាយប្រហារដោយគ្រាប់បែកតាមដងផ្លូវមួយបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១០នាក់ស្លាប់នៅក្នុងផ្នែកពាយ័ព្យប្រទេស តែប៉ុន្មានថ្ងៃក្រោយពីមេដឹកនាតាលីបានអាហ្វហ្កានិស្ថានបានសុំដល់ពួកយុទ្ធជនរបស់គាត់ឱ្យជៀសវាងកុំសម្លាប់ពួកជនស៊ីវិល។
ស.រ.អា៖ លោក Joe Frazier អតីតអ្នកជើងឯកខាងកីទ្បាប្រដាល់ទម្ងន់ធ្ងន់ដែលគេបានស្គាល់ដោយសារការប្រដាល់ផ្ទាល់ខ្លួននិងជាវិជ្ជាជីវៈជាមួយលោក Muhammad Ali បានស្លាប់ហើយ ក្រោយពីបានប្រយុទ្ធក្នុងរយៈពេលខ្លីជាមួយជំងឺមហារីកក្នុងជន្មាយុ៦៧ឆ្នាំ។
ព័ត៌មាននៅពេលមុននេះ៖
ចិន ៖ សម្តេច Dalai Lama កំពុងស្តីបន្ទោសនយោបាយតឹងតែងរបស់ចិនដែលព្រះអង្គពិពណ៌នាថាជាវប្បធម៌ប្រល័យពូជសាសន៍នាំឲ្យមានការដុតខ្លួនដោយព្រះសង្ឃនិងដូនជីជាតិទីបេ។
សហរដ្ឋអាមេរិក ៖ ស្រ្តីទីបួនបានចោទប្រកាន់លោក Herman Cain បេក្ខជនប្រធានាធិបតីដ៍មានក្តីសង្ឃឹមខាងគណបក្សសាធារណរដ្ឋពីបៀតបៀនផ្លូវភេទ។
សហរដ្ឋអាមេរិក ៖ ការជំរឿនមនុស្សថ្មីបង្ហាញថាចំនួនជនជាតិអាមេរិកាំងរស់នៅក្នុងភាពក្រីក្របានកើនឡើងជិត៥០លាននាក់ ដែលមានចំនួន១៦ភាគរយនៃចំនួនប្រជាពលរដ្ឋអាមេរិកាំងទាំងអស់។
បែលហ្សិក ៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអឺរ៉ុបកំពុងជួបប្រជុំគ្នាក្នុងទីក្រុង Brussels ដើម្បីសម្រេចថាតើប្រគល់ប្រាក់ជួយសង្គ្រោះមួយផ្នែកទៀតទៅឲ្យប្រទេសក្រិកឬទេ។
លីបេរីយ៉ា ៖ កុប្បកម្មបានផ្ទុះឡើងរវាងប៉ូលីសនិងបាតុករគណបក្សប្រឆាំងជាតិលីបេរីយ៉ាដោយសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ម្នាក់នៅពេលការបោះឆ្នោតប្រធានាធិបតីជុំទីពីរ។
ស៊ីរី ៖ កងទ័ពរដ្ឋាភិបាលបានវាយសង្គ្រប់លំនៅដ្ឋានក្នុងស្រុក Homs ដោយការពង្រីកការបង្ក្រាបដ៍ប្រល័យលើពួកប្រឆាំងនៅក្នុងទីក្រុង ហើយក្រុមប្រឆាំង ស៊ីរីអំពាវនាវឲ្យមានអន្តរាគមន៍ពីអន្តរជាតិដើម្បីការពារជនស៊ីវិល។
អ៊ីរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ Mahmuod Ahmadinejad បានព្រមានអាមេរិកនិងអ៊ីស្រាអែលចំពោះការវាយប្រហារប្រឆាំងរោងចក្រនុយក្លេអ៊ែររបស់ប្រទេសលោក ដែលសង្ស័យដោយប្រទេសលោកខាងលិចថាជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍អាវុធបរមាណូ។
ស្រីលង្កា ៖ អង្គការសិទ្ធិមនុស្ស Amnesty International ថាស្រីលង្កាមិនបានស៊ើបអង្កេតការធ្វើទារុណកម្មដែលមិនគួរឲ្យជឿបានលើបទចោទប្រកាន់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ។
សហរដ្ឋអាមេរិក ៖ បុរសជាតិអាមេរិកាំងម្នាក់នឹងបង្ហាញខ្លួនក្នុងតុលាការសហព័ន្ធរដ្ឋតិចសាស ដើម្បីប្រឈមមុខពីការចោទប្រកាន់ពីការប៉ុនប៉ងផ្តល់សម្ភារៈដល់ពួក al – Qaida ក្នុងតំបន់មជ្ឈឹមបូព៌ាប្រទេស។
អាហ្វហ្គានីស្ថាន ៖ គ្រាប់បែកបង្កប់នៅតាមជាយផ្លូវបានសម្លាប់ប្រធានប៉ូលីសស្រុកម្នាក់និងអង្គរក្សពីរនាក់របស់លោកនៅអាហ្វហ្គានីស្ថានខាងត្បូង៕