ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ សាលាក្តីខ្មែរក្រហមបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបំពេញការងារស្វែងរកយុត្តិធម៌ជូនជនរងគ្រោះរាប់លាននាក់ពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហមដោយបញ្ជាក់ពីជំហរមិនទទួលសម្ពាធពីមជ្ឈដ្ឋានណាឡើយ។
អាហ្វហ្គានីស្ថាន៖ ថ្ងៃសុក្រនេះគឺជាខួប១០ឆ្នាំនៃការចូលឈ្លានពានប្រទេសអាហ្វហ្គានីស្ថានដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានផ្តួលរំលំរបបតាលីបង់។ ការវាយប្រហារនោះបានធ្វើឡើងក្នុងរយៈពេលមិនដល់មួយខែក្រោយពីការវាយប្រហារកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១មកលើសហរដ្ឋអាមេរិក។
ម៉ិកស៊ិក៖ កងនាវាម៉ិកស៊ិកនិយាយថាពួកគេរកឃើញសាកសពមនុស្ស៣២នាក់នៅក្នុងរដ្ឋ Veracruz នាភាគខាងកើតប្រទេស ជាទីដែលមានសាកសពរាប់សិបនាក់ត្រូវបានគេយកមកចាក់ចោលនៅលើផ្លូវមួយទាំងកណ្តាលថ្ងៃកាលពីខែមុន។
អង់គ្លេស៖ សេវាកម្មអ្នកវិនិយោគដែលមានឈ្មោះថា Moody បានបញ្ចុះកម្រិតអត្រាឥណទានរបស់ធនាគារអង់គ្លេសចំនួន១២ដោយសារមានការព្រួយបារម្ភថារដ្ឋាភិបាលនឹងមិនផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់ស្ថាប័នទាំងនោះប្រសិនបើពួកគេមានបញ្ហាខាងហិរញ្ញវត្ថុ។
សហរដ្ឋអាមេរិក/ចិន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានពន្យាការបោះឆ្នោតចុងក្រោយលើសេចក្តី ព្រាងច្បាប់មួយដែលគ្រោងនឹងសងសឹកលើការកេងចំណេញពីប្រាក់យន់ដែលចិនអនុវត្ត។ សេចក្តី ព្រាងច្បាប់នោះអាចនឹងត្រូវបោះឆ្នោតនៅថ្ងៃអង្គារ ហើយរំពឹងថានឹងទទួលបានការគាំទ្រពីគណបក្សទាំងពីរ។
ជប៉ុន៖ អតីតប្រធានគណបក្សប្រជាធិបតេយ្យរបស់ប្រទេសជប៉ុនលោក Ichiro Ozawa បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាលពីយប់ថ្ងៃព្រហស្បតិ៍ គឺរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីសវនាការលើកដំបូងរបស់លោកទាក់ទងនឹងការចោទប្រកាន់ថារំលោភច្បាប់រៃអង្គាសថវិកា។
ព័ត៌មាននៅពេលមុននេះ៖
ពិភពលោក៖ ហាងលក់ផលិតផល Apple នៅជុំវិញពិភពលោកបានក្លាយទៅជាទីសក្ការ: បូជារំឮកវិញ្ញាណក្ខ័ន្តរបស់លោក Steve Jobs ដែលជាអ្នកបង្កើតក្រុមហ៊ុននេះម្នាក់ដែរ។ មនុស្ស ម្នាបានដាក់កម្រងផ្កា និងទៀននៅមុខហាងលក់កុំព្យូទ័រ នៅពេលដែលមនុស្សរាប់លាននាក់កាន់មរណ:ទុក្ខអ្នកត្រួសត្រាយ បច្ចេកវិទ្យា ដែលដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្ដូរឧស្សាហកម្មអេឡិចត្រូនិក សាកល។
លីប៊ី៖ អតីតមេដឹកនាំលីប៊ីបានអំពាវនាវឲ្យពលរដ្ឋរាប់លាននាក់ប្រឆាំងតវ៉ាទល់នឹងរដ្ឋាភិបាលបណ្ដោះអាសន្នដែលបានផ្តួលទម្លាក់រូបលោកពីអំណាច។
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ាមានប្រសាសន៍ថា អាមេរិកនឹងមិនមានអារម្មណ៍នឹងននៅក្នុងទំនាក់ទំនងជាមួយប៉ាគីស្ថាន សម្រាប់រយ:ពេលយូរទេ បើរដ្ឋាភិបាលអាមេរិកគិតថារដ្ឋាភិបាលប៉ាគីស្ថានមិនរវល់អើពើនឹងផល ប្រយោជន៍របស់អាមេរិកនោះ។
ប៉ាគីស្ថាន៖ អំពាវនាវឲ្យអាហ្វហ្គានីស្ថានកុំលេងល្បែងនយោបាយ ក្រោយពីប្រទេសនេះអះអាងថាប៉ាគីស្ថានជាប់ពាក់ព័ន្ធនឹងការវាយ ប្រហារទៅលើឥស្សរជនខ្ពស់ម្នាក់គឺលោកអតីតប្រធានាធិបតី Burhanuddin Rabbani ដែលជាប្រេសិទសន្ដិភាព។
ប៉ាគីស្ថាន៖ គ្រូពេទ្យប៉ាគីស្ថានម្នាក់ដែលគេអះអាងថាបានជួយសហរដ្ឋអាមេរិកនៅ ក្នុងការវាយប្រហារដែលសម្លាប់អូសាម៉ា ប៊ីនឡាដេន ត្រូវបានចោទប្រកាន់ថាបានក្បត់។
ស៊ីរី៖ អង្គការសហប្រជាជាតិបានបង្កើនចំនួនមនុស្សស្លាប់នៅស៊ីរីនៅក្នុងការបង្ក្រាបពួកអ្នកជំទាស់។ ការិយាល័យ សិទ្ធិមនុស្សអង្គការសហប្រជាជាតិឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា មនុស្សជាង២៩០០នាក់បានស្លាប់នៅក្នុងការរំជើបរំជួលនោះ ដែលឥឡូវនេះចូលដល់៧ខែហើយ។ ទូរលេខចំនួនមនុស្សស្លាប់២៧០០កាលពីខែមុន។
ប៉ាឡេស្ទីន៖ ប្រធានាធិបតី Mahmoud Abbas នៃដែនដីប៉ាឡេស្ទីនកំពុងតែសុំឲ្យប្រទេសនៅសហគមន៍អឺរ៉ុបគាំទ្រ អ្វីដែលលោកហៅថា «រដូវផ្ការីកប៉ាឡេស្ទីន» ដោយគាំទ្រការខំប្រឹងប្រែងរបស់លោក ហើយធានាសមាជិកភាពនៃអង្គការសហប្រជាជាតិ ដើម្បីឯករាជ្យភាពរបស់ប៉ាឡេស្ទីន។
ចិន៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា ចិនបានលេងល្បែងប្រព័ន្ធពាណិជ្ជកម្មអន្ដរជាតិដោយធ្វើអន្ដរាគមន៍នៅ ក្នុងទីផ្សាររូបិយប័ណ្ណបរទេស ដើម្បីធ្វើឲ្យរូបិយប័ណ្ណរបស់ខ្លួនមានតម្លៃថោក។
អឺរ៉ុប៖ ធនាគារកណ្ដាលនៃប្រទេសនៅអឺរ៉ុបសម្រេចរក្សាទុកអត្រាការប្រាក់ដែល ជាខ្នាតគោលឲ្យនៅដដែល ទោះបីសេដ្ឋកិច្ចនៃទ្វីបនេះចុះខ្សោយក៏ដោយ។ តែធនាគារកណ្ដាលអង់គ្លេសបានសម្រេចបញ្ចូលប្រាក់ថែមទៀត ដើម្បីចៀសវាងកុំឲ្យសេដ្ឋកិច្ចមានដំណើរយឺតៗជាថ្មីទៀត។