ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ០៧ វិច្ឆិកា


លោក​Antonis Samaras មេដឹកនាំ​អភិរក្ស​និយម​ដែល​ជា​ពួក​ប្រឆាំង​​នៅ​ប្រទេស​ហ្គ្រិក។
លោក​Antonis Samaras មេដឹកនាំ​អភិរក្ស​និយម​ដែល​ជា​ពួក​ប្រឆាំង​​នៅ​ប្រទេស​ហ្គ្រិក។

ព័ត៌មានចុងក្រោយបំផុត៖

ហ្រ្គិក៖ លោក​នាយករដ្ឋមន្ត្រី​សង្គម​និយម​នៃ​ប្រទេស​ហ្រ្គិក​ George Papandreou និង​លោក​Antonis Samaras មេដឹកនាំ​អភិរក្ស​និយម​ដែល​ជា​ពួក​ប្រឆាំង​ជួប​ជំនុំ​គ្នា​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ជ្រើស​រើស​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ថ្មី​ម្នា​ក់និង​គណៈរដ្ឋមន្ត្រី​នៅ​មុន​ការ​ប្រជុំ​នៃ​ពួក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​តំបន់​ប្រើប្រាស់​ប្រាក់​អ៊ឺរ៉ូ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ហ្រ្គិក៖ លោក​នាយក​រដ្ឋមន្ត្រី​ហ្រ្គិក​ George Papandreou បានទ្បើង​មក​កាន់​អំណាច​កាល​ពី​ឆ្នាំ​២០០៩​ ដោយ​បាន​សន្យា​ថា​នឹង​បង្កើត​ការងារ​ ជួយ​ក្រុម​ជន​ក្រីក្រ​និង​ជួយ​ស្តារ​សេដ្ឋកិច្ច​ដែល​ទន់​ខ្សោយ។ ក៏ប៉ុន្តែ​ លោក​បាន​តស៊ូ​ប្រយុទ្ធ​ដើម្បី​កុំ​ឱ្យ​ប្រទេស​លោក​ធ្លាក់​ក្នុង​ការធនក្ស័យ​និង​ទាញ​សេដ្ឋកិច្ច​សាកល​ទាំង​មូល​ឱ្យ​ធ្លាក់​ចុះ​ដុនដាប​ដែរ​នោះ។ ជីតា​របស់​លោក​ Papandreou ឈ្មោះ​ George និង​ឳពុក​លោក​ឈ្មោះ​ Andreas ក៏​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហ្រ្គិក​ដែរ​ដែល​បាន​ជួយ​ប្រវត្តិសាស្ត្រ​ទំនើប​នៃ​ប្រទេស​ហ្រ្គិក​ឱ្យ​មាន​រូបរាង។

អ៊ីរ៉ង់៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​ស.រ.អ.​និយាយ​ថា​ទីភ្នាក់ងារ​បរមាណូ​អ.ស.ប.​បាន​ទទួល​ព័ត៌មាន​នៃ​ការ​ស៊ើបការ​សម្ងាត់​ដែល​បង្ហាញ​ថា​ ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើ​ការងារ​ដើម្បី​អភិវឌ្ឍ​បច្ចេកវិជ្ជា​អាវុធ​បរមាណូ។

នីការ៉ាហ្គា៖ លោក​ប្រធានាធិបតី​Daniel Ortega នៃ​ប្រទេស​ Nicaragua ហាក់​ដូចជា​នឹង​មាន​ជ័យ​ជំនះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​លោក​ដើម្បី​ឱ្យ​បាន​ជាប់​ឆ្នោត​សម្រាប់​អណត្តិ​ប្រធានាធិបតី​ទី​បី។

ក្វាតេម៉ាឡា៖ អតីត​ឧត្តមសេនីយ៍​ម្នាក់​ដែល​បាន​សន្យា​ថា​នឹង​បង្ក្រាប​ឧក្រិដ្ឋកម្ម​បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតីជា​ថ្មី​នៃ​ប្រទេស​ Guatemala។ លោក​ Otto Perez Molina បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​បាន​ទទួល​សន្លឹក​ឆ្នោតគាំទ្រ​៥៥​ភាគ​រយ​ជាមួយ​សន្លឹក​ឆ្នោត​សឹង​តែ​ទាំង​អស់​បាន​ត្រូវ​រាប់​រួច​ហើយ​ ដោយ​លោក​បាន​ឈ្នះអ្នក​ជំនួញ​ Manuel Baldizon។

ព័ត៌មាននៅពេលមុននេះ៖

ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​ បួងសួងនៅលើ Mount Mercy នៅ​តំបន់​ទំនាប Arafat ក្នុង​កំឡុង​ពេល​ពិធី haj ប្រចាំឆ្នាំ នៅ​ខាងក្រៅ​ទីក្រុង​សាសនា Meca នៃ​អារ៉ាប៊ី​សាអូឌីត កាលពីថ្ងៃទី៥ វិច្ឆិកា ២០១១។
ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​ បួងសួងនៅលើ Mount Mercy នៅ​តំបន់​ទំនាប Arafat ក្នុង​កំឡុង​ពេល​ពិធី haj ប្រចាំឆ្នាំ នៅ​ខាងក្រៅ​ទីក្រុង​សាសនា Meca នៃ​អារ៉ាប៊ី​សាអូឌីត កាលពីថ្ងៃទី៥ វិច្ឆិកា ២០១១។

អារ៉ាប៊ី​សាអូឌីត ៖ ​នៅ​ឆ្នាំ​នេះ​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជាង​២​លាន​៥​សែន​នាក់បាន​ធ្វើ​ដំណើរ​ធម្មយាត្រាប្រចាំ​ឆ្នាំ​ទៅ​កាន់​ក្រុង​ Mecca ដើម្បី​ចូល​រួម​ក្នុង​ពិធី​ Hajj។

នីការ៉ាហ្គា ៖ ក្រុម​អ្នក​បោះឆ្នោត​ក្នុង​ប្រទេស​នីការ៉ាហ្គាបាន​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ដែល​គេ​រំពឹង​ថា​លោក​ប្រធានាធិបតី​ Daniel Ortega ដែល​កំពុង​កាន់​តំណែង​នឹង​ឈ្នះ។

ក្វាតេម៉ាឡា ៖ ពលរដ្ឋ​ក្វាតេម៉ាឡាទៅបោះឆ្នោត​ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​ កាល​ពី​ថ្ងៃ​អាទិត្យ។

ក្រិក ៖ នាយក​រដ្ឋមន្ត្រី​ក្រិក George Papandreou ​ចង់​ជួប​ជាមួយ​ប្រធានាធិបតី​របស់​ប្រទេស​និង​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​ដើម្បី​ឱ្យ​មាន​ការ​យល់​ព្រម​អំពី​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​មាន​មូលនិធិ​ជួយ​សង្គ្រោះ​ខាង​ហិរញ្ញវត្ថុ​ត​ទៅ​ទៀត​ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ធនក្ស័យ​ជាតិ។

ស៊ីរី ៖ ​មាន​មនុស្ស​ស្លាប់​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ពេល​ដែល​ការ​វាយលុក​ដ៏​ឃោរឃៅ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​មាន​ធ្វើ​ត​ទៅទៀត។

អាហ្វហ្គានីស្ថាន ៖ ​អ្នក​បំផ្ទុះ​គ្រាប់បែកអត្តឃាតម្នាក់​បាន​សម្លាប់​មនុស្ស​៧​នាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​ប៉ូលីស​ម្នាក់​ផង​នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។ មាន​មនុស្សយ៉ាង​ហោច​ណាស់​១៨​នាក់​បាន​ត្រូវ​របួស​នៅ​ក្នុង​ផ្ទុះ​នេះ។

នីហ្សេរីយ៉ា ៖ ចំនួន​ពលរដ្ឋនីហ្សេរីយ៉ា​ដែល​បានត្រូវ​សម្លាប់​នៅក្នុង​ការ​វាយ​ប្រហារ​មួយ​ចំនួន​ដែល​បាន​ត្រូវ​បន្ទោស​លើ​និកាយ​សាសនា​អ៊ីស្លាម​និយម​ជ្រុល​មួយ​បានទ្បើង​ដល់​លើស​១០០​នាក់​ហើយ៕

XS
SM
MD
LG