ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប - ០៧ ​កក្កដា (ថ្មី)


អតីត​ប្រធានាធិបតី​ចិន ចាង ហ្សេមីន (Jiang Zemin)
អតីត​ប្រធានាធិបតី​ចិន ចាង ហ្សេមីន (Jiang Zemin)

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

ចិន៖ អាជ្ញាធរ​ចិន​កំពុង​តែ​បដិសេធជា​ផ្លូវការ​ថា​លោក​ Jiang Zemin ស្លាប់​ហើយ​ ក្រោយ​ពី​មាន​ការ​ប៉ាន់ស្មាន​ជា​ច្រើន​ថ្ងៃ​អំពី​សុខភាព​របស់​អតីត​ប្រធានាធិបតី​រូប​នេះ។

ប៉ាគីស្ថាន៖ កាសែត​សហរដ្ឋអាមេរិក​មួយ​សសេរថា​ លោក​ Abdul Qadeer Khan អ្នក​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ​នៃ​ប្រទេស​ប៉ាគីស្ថាន​បាន​ផ្ដល់​ភស្ដុតាង​ថា​ប្រទេស​កូរ៉េ​ខាង​ជើង បាន​ឲ្យ​ប្រាក់​ទៅ​ក្រុម​មន្ដ្រី​យោធា​ជាន់ខ្ពស់ នៃ​ប្រទេស​ប៉ាគីស្ថានជាង​បី​លាន​ដុល្លារ​ ជា​ថ្នូរយក​បច្ចេកវិជ្ជា​ នុយក្លេអែរនៅ​ក្នុង​ទសវត្សរ៍​១៩៩០។

ម៉ាឡេស៊ី៖ ប៉ូលីស​ម៉ាឡេស៊ី​បាន​រំដោះកូនសិស្ស​សាលា​ហើយនឹង​គ្រូបង្រៀន​របស់​ពួក​គេ​៣០​នាក់​ ជា​ច្រើន​ម៉ោង​ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​បុរស​ម្នាក់​ដែល​ប្រដាប់​ដោយ​ញញួរ​ ចាប់​ទុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ក្នុង​រដ្ឋ Jolor ភាគ​ខាង​ត្បូង។

លីប៊ី៖ ក្រុម​បះបោរ​លីប៊ី​បាន​ដណ្ដើម​យក​ស្រុក​តូច​ពីរ​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ Tripoli នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ ៦​ម៉ោងជា​មួយ​កង​កម្លាំង​ស្មោះ​ត្រង់​ចំពោះ​មេដឹកនាំ Moammar Gadhafi។

ញូវយ៉ក៖ រដ្ឋ​អាជ្ញា​នៅ​ទី​ក្រុង​ញូយ៉ក​ ក្នុង​ករណី​រំលោភ​ផ្លូវ​ភេទ​ប្រឆាំង​អតីត​នាយក​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ លោក​ Dominique Strauss-Kahn បាន​បដិសេធ​ការ​អំពាវនាវ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង។

ឥណ្ឌា៖ ក្រុម​មន្ដ្រី​នៅ​ភាគ​ខាង​ជើង​នៃប្រទេស​ឥណ្ឌានិយាយ​ថា ​រថ​ភ្លើង​មួយ​បាន​បុក​រថយន្ដ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ នៅ​កន្លែង​ឆ្លង​កាត់​ផ្លូវ​រថភ្លើង​ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច​៣៥​នាក់​ស្លាប់។

សហរដ្ឋ​អាមេរិក៖ សម្ដេច​ Dalai Lama​ ធ្វើ​ពិធី​បុណ្យ​ខួប​កំណើត​៧៦​ព្រះ​វស្សា​របស់​ព្រះអង្គ​នៅ​សហរដ្ឋ​អាមេរិក នៅ​ពេល​ចាប់​ផ្ដើម​ការ​ភាវនា​ធម៌​រយ:ពេល​១១​ថ្ងៃ​ហៅ​កាឡាចក្រា។

ចិន៖ ប្រទេស​ចិន​ព្រមាន​សហរដ្ឋអាមេរិក កុំ​ឲ្យជួប​ជា​មួយ​សម្ដេច Dalai Lama​ ជា​ផ្លូវ​ការ​ ។ សម្ដេច​ទ្រង់​គង់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ជា​ផ្នែក​មួយ​នៃការ​ភាវនា​ធម៌​រយ:ពេល​១១​ថ្ងៃ។

សហរដ្ឋ​អាមេរិក៖ លោក​ប្រធានាធិបតី Barack Obama គ្រោង​នឹង​ទទួល​ក្រុម​មេដឹកនាំ​សភា​ជាតិ​ពី​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណ:រដ្ឋ​នៅ​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​បន្ដ​ការចចារ​គ្នាអំពី​របៀប​តម្លើង​កម្រិត​ប្រាក់​កម្ចី​របស់​ស.រ.អ.​ ហើយ​នឹង​ជៀសវាង​ការ​ខ្វះ​ប្រាក់​សំណង។

អង់គ្លេស៖ លោក​ David Cameron នាយក​រដ្ឋ​មន្ដ្រី​នៃ​ប្រទេស​អង់គ្លេស អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​អំពី​ការ​ចោទ​ជា​ថ្មី​ថា​កាសែត​ News of the World បាន​លួច​មើល​និង​ស្ដាប់​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ដោយ​ការ​ធ្វើ​ឃាត​មួយ​ចំនួន​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ហើយ​ថា​គេ​សង្ស័យ​ថា​កាសែត​នេះ​លប​ស្ដាប់​សារ​តាម​ទូរស័ព្ទ​ផ្ញើរ​ទៅ​ឲ្យ​នារី​សិស្ស​សាលា​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ឆ្នាំ​២០០២។

ព័ត៌មាន​ពី​ពេល​មុន​នេះ៖

ប្រធាន​គ្រប់គ្រប​របស់​មូលនីធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) លោក​ស្រី Christine Lagarde ថ្លែង​ក្នុង​សន្និសីទព័ត៌មាន​នៅ​ទីស្នាក់ការ​អង្គការ​នេះ​ក្នុង​ទី​ក្រុង​ វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី​០៦​ខែ​កក្កដា​ឆ្នាំ​២០១១។
ប្រធាន​គ្រប់គ្រប​របស់​មូលនីធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) លោក​ស្រី Christine Lagarde ថ្លែង​ក្នុង​សន្និសីទព័ត៌មាន​នៅ​ទីស្នាក់ការ​អង្គការ​នេះ​ក្នុង​ទី​ក្រុង​ វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី​០៦​ខែ​កក្កដា​ឆ្នាំ​២០១១។

វ៉ាស៊ីនតោន៖ លោក​ស្រី​ Christine Lagarde នាយក​ថ្មី​នៃ​មូលនិធិរូបិយ​វត្ថុ​អន្ដរជាតិ​ បាន​ប្ដេជ្ញា​ចិត្ដ​ធ្វើ​ការ​កែ​ទម្រង់​ដើម្បី​បង្កើន​ឥទ្ធិពល​ច្រើន​ឡើង​របស់​សេដ្ឋកិច្ច​កំពុង​លូតលាស់​ នៅ​អង្គការ​ឲ្យ​ប្រាក់​កម្ចី​មួយ​នេះ។

ចិន៖ ក្រុម​អ្នក​ចាប់​ពិរុទ្ធ​ជាតិ​ចិន​ទំនង​ដូច​ជា​រាំងខ្ទប់​ការ​ពិភាក្សា​គ្នា​អំពីលោក​អតីត​ប្រធានាធិបតី​ Jiang Zemin តាម​ប្រព័ន្ធ​អ៊ិនធឺណិត។

វៀតណាម៖ តុលាការ​វៀតណាម​មួយ​នៅ​ទី​ក្រុង​ហាណូយ​ចេញ​សាលក្រម​ឲ្យ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​ដឹក​ជញ្ជូន​និង​មនុស្ស​៧​នាក់​ទៀត​ ឲ្យ​ជាប់​ពន្ធនាគារ​ក្រោយ​ពី​បាន​រក​ឃើញ​ថា​មាន​ទោស​ក្នុង​បទ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​មួយ​ចំនួន។

ឥណ្ឌា៖ ប៉ូលីស​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ត្បូង​បាន​ចាប់​មនុស្ស​យ៉ាង​តិច​៥០​នាក់​នៅ​ថ្ងៃ​ពុធ​ ពេល​ពួក​គេ​តវ៉ា​ ហើយ​អំពាវនាវ​ឲ្យ​បង្កើត​រដ្ឋ​ថ្មី​មួយ។

ស៊ីរី៖ នៅ​ថ្ងៃ​ពុធ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ ចំនួន​មនុស្ស​ស្លាប់​មក​ពី​អំពើ​ហិង្សា​នៅ​ទី​ក្រុង​ហាម៉ា​ស្ថិត​នៅ​ភាគ​កណ្ដាល​ប្រទេស​ស៊ីរី​ មាន​យ៉ាង​តិច​២២​នាក់​ ក្រោយ​ពី​កង​សន្ដិសុខ​ស៊ីរី​ បាញ់ទៅ​លើ​ជន​ស៊ីវីល។

ឥណ្ឌា៖ រដ្ឋមន្ដ្រី​ឥណ្ឌា​ម្នាក់​ទៀត​ត្រូវ​បាន​ស៊ើប​អង្កេត​ក្នុង​បទចោទ​អំពី​តួនាទី​របស់​លោកក្នុង​រឿង​អាស្រូវ​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ទូរគមនាគមន៍​នៃ​ប្រទេស ឥណ្ឌា។

ឥណ្ឌា៖ ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំ​ជាង​គេ​ក្នុង​ពិភព​លោក​ឲ្យដឹង​ថា​ ប្រទេស​ឥណ្ឌា​នឹង​ត្រូវ​ការ​យន្ដហោះ​ថ្មី​ដឹក​អ្នក​ដំណើរ​១,៣០០​គ្រឿង​ក្នុង​ពេល​២០​ឆ្នាំ​ខាង​មុខ​នេះ​ ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​សេដ្ឋកិច្ច​លូតលាស់​នៃ​ប្រទេស​នេះ។

បង់ក្លាដែស៖ កូដកម្ម​ប្រឆាំង​រដ្ឋាភិបាល​បណ្ដាល​ឲ្យ​ប្រទេស​បង់ក្លាដែស​បិទ​នៅ​ថ្ងៃ​ពុធ​ នៅ​ពេល​ដែល​គណបក្ស​ជំទាស់​តវ៉ា​នឹង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដែល​ពួក​គេ​និយាយ​ថា ​នឹង​អនុញាត​ឲ្យ​គណបក្ស​កាន់​អំណាច​ក្ដាប់​អំណាច។

អេហ្ស៊ីប៖ ជនជាតិ​អេហ្ស៊ីប​បាន​ចោលថ្ម​ទៅ​លើ​អគារ​រដ្ឋាភិបាល​នៅ​ទី​ក្រុង​ Suez​ នៅ​ថ្ងៃ​ពុធ​ក្រោយ​ពី​តុលាការ​មួយ​បាន​ប្រព្រឹត្ដ​តាម​សេចក្ដី​សម្រេច​ដោះលែង​ក្រុម​ភ្នាក់ងារ​ប៉ូលីសដែល​ជាប់​ចោទ​ក្នុង​បទ​សម្លាប់​បាតុករ​ ពេល​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ឆ្នាំ​នេះ។

អ៊ីស្រាអែល៖ ប៉ូលីស​អ៊ីស្រាអែល​រាប់​សិប​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ព្រលាន​យន្ដហោះ​អន្ដរជាតិ​នៃ​ប្រទេស​នេះ​នៅ​ទី​ក្រុង​ Tel Aviv ដោយ​មក​ពី​មាន​ការ​រំពឹង​ថា​ សកម្មជន រាប់​រយ​នាក់ដែល​គាំ​ទ្រ​ពួក​ប៉ាឡេស្ទីន​នឹង​ទៅ​ដល់​ប្រទេស​នេះ​នៅ​អាទិត្យ​នេះ។

អ៊ីរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស​ពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​បាន​បាញ់​សាក​ល្បង​កាំជ្រួច​ផ្លោង​ មីស៊ីល​ប្រឆាំង​នាវា​ជា​ច្រើន​គ្រាប់​នៅ​សមុទ្រ​ ដែល​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​១០​ថ្ងៃ​ដែល​ចាប់​ផ្ដើម​អាទិត្យ​មុន។

លីប៊ី៖ ពួក​បះបោរ​ជាតិ​លីប៊ី​ យក​បាន​ស្រុក​តូចៗ​ពីរស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ទី​ក្រុង​ Tripoli ក្រោយ​ពី​ការ​ប្រយុទ្ធ​គ្នា​រយ:ពេល​៦​ម៉ោងជាមួយ​កង​កម្លាំង​ស្មោះ​ត្រង់​ចំពោះ​មេដឹក​នាំ​ Moammar Gadhafi មក។

XS
SM
MD
LG