ស៊ីរី៖ រដ្ឋមន្រ្តីក្រសួងការបរទេសស៊ីរី បាននិយាយថា ការបោះឆ្នោតទូទៅមួយនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ ខណៈដែលពួកបាតុករប្រឆាំងរដ្ឋាភិបាលបន្តកៀបសង្កត់ប្រធានាធិបតី al – Assad ឲ្យចុះចេញពីអំណាច។
បេឡារុស៖ ពួកអាជ្ញាធរក្នុងប្រទេស បេឡារុស បានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សនាំមុខម្នាក់ ពេលដែលមានការរិះគន់កាន់តែខ្លាំងឡើងដល់រដ្ឋាភិបាលទីក្រុង Minsk ដែលបានបន្តបង្ក្រាបលើពួកប្រឆាំង និងអង្គការសង្គមស៊ីវិល។
សូម៉ាលី៖ រដ្ឋាភិបាលសហព័ន្ធរបស់សូម៉ាលីដែលគាំទ្រដោយអង្គការសហប្រជាជាតិកំពុងសរសើរព័ត៌មានថាកងជីវពលដែលមានចំណងទាក់ទងជាមួយពួក al – Qaida បានចាប់ផ្តើមដកចេញពីរដ្ឋធានី Mogadishu។
លីប៊ី៖ ពួកឧទ្ទាមលីប៊ីនិយាយថា ពួកគេបានបង្កើនការត្រួតត្រាលើទីក្រុង Bir al– Ghanamដែលជាទីក្រុងយុត្តិសាស្រ្តភាគនិរតី ក្រោយពីការប៉ះទង្គិចយ៉ាងសាហាវជាមួយកងទ័ពដែលគាំទ្ររដ្ឋាភិបាល។
សហរដ្ឋអាមេរិក៖ ផ្នែកមួយនៃការផ្តោតទៅលើសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅមានភាពស្រអាប់លើទីផ្សារការងារ ពេលដែលជនជាតិអាមេរិកាំងរាប់លាននាក់កំពុងតស៊ូយ៉ាងត្រដាបត្រដួសដើម្បីស្វែងរកការងារធ្វើ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកប៉ារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា មេដឹកនាំជាប់ឆ្នោតទាំងអស់ត្រូវតែធ្វើឲ្យប្រសើរឡើង បន្ទាប់ពីការបញ្ចុះពិន្ទុឥណទានដែលមិនធ្លាប់មានកាលពីពេលមុន។
សហរដ្ឋអាមេរិក៖ ប្រទេសនានាជុំវិញពិភពលោកដែលកំពុងព្យាយាមធ្វើការវាយតម្លៃផលប៉ះពាល់នៃការបញ្ចុះពិន្ទុឥណទានសហរដ្ឋអាមេរិកលើសេដ្ឋកិច្ចសកលលោក កំពុងចាប់ផ្តើមនិយាយ។
អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតី Hamid Karzai នៃប្រទេសអាហ្វហ្គានីស្ថាននិយាយថា សមាជិកនៃ កងកម្លាំងពិសេស៣១នាក់របស់សហរដ្ឋអាមេរិក និងសមាជិកកងឯកភាពពិសេសរបស់អាហ្វហ្គានីស្ថាន៧នាក់បានស្លាប់ក្នុងការធ្លាក់ឧត្ថម្ភាគចក្រនៅផ្នែកខាងកើតប្រទេសអាហ្វហ្គានីស្ថាន។