ព័ត៌មានចុងក្រោយបំផុត៖
សហរដ្ឋអាមេរិក៖ លោក ស្ទីវ ចបស៍ (Steve Jobs) អ្នកដឹកនាំប្រកបទៅដោយរបៀបថ្មីៗសម្រាប់ក្រុមហ៊ុនអេបផល (Apple) ដោយបានបង្កើតគ្រឿងអេឡិចត្រូនិកតូចៗ ដែលបានប្តូរតូរ្យតន្ត្រី ទូរសព្ទចល័ត និងឧស្សាហកម្មកុំព្យូទ័រក្នុងសាកលលោក បានទទួលមរណភាពកាលពីថ្ងៃពុធ ក្នុងជន្មាយុ ៥៦ ឆ្នាំ។
សហរដ្ឋអាមេរិក៖ គូប្រជែងពាណិជ្ជកម្ម មេដឹកនាំនយោបាយ និងអ្នកនិយមគាំទ្រ បានសម្តែងការគោរពដល់សហស្ថាបនិកក្រុមហ៊ុនអេបផល (Apple) លោក ស្ទីវ ចបស៍ (Steve Jobs) ដែលបានទទួលមរណភាពកាលពីថ្ងៃពុធបន្ទាប់ពីលោកបានតទល់យ៉ាងយូរជាមួយជំងឺមហារីកលំពែង។
លីប៊ី៖ លោក Gerard Longuet រដ្ឋមន្រ្តីការពារប្រទេសបារាំង បានថ្លែងថា អង្គការអូតង់ នឹងបន្តយុទ្ធនាការរបស់ខ្លួននៅក្នុងប្រទេសលីប៊ី ដរាបណានៅមានក្រុមប្រឆាំងដោយកន្លែងតទៅទៀត ហើយរហូតទាល់តែរដ្ឋាភិបាលបណ្តោះអាសន្នសុំឲ្យគេបញ្ឈប់ការវាយប្រហារតាមផ្លូវអាកាស។
ស៊ីរី៖ លោកស្រីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានថ្លែងថា ក្រុមប្រឹក្សាអង្គការសហប្រជាជាតិបានបរាជ័យនៅក្នុងការទទួលខុសត្រូវរបស់ខ្លួន ដែលមិនបានអនុម័តសេចក្តីសម្រេចមួយ ដើម្បីផ្តន្ទាទោសប្រទេសស៊ីរី ចំពោះការបង្រ្កាបដ៏ឃោឃៅទៅលើក្រុមបាតុករស៊ីវិល។
អាហ្វហ្គានីស្ថាន៖ ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានយ៉ាងតិចប្រមាណ ២០០ នាក់បានធ្វើបាតុកម្មនៅក្នុងរដ្ឋធានីកាប៊ុល ដើម្បីទាមទារឲ្យកងកម្លាំងអន្តរជាតិដកថយជាបន្ទាន់ពីប្រទេសនេះ នៅមុនខួបឆ្នាំទី ១០ នៃការលុកលុយប្រទេសអាហ្វហ្គានីស្ថានដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ជប៉ុន៖ បុរសដែលបានដឹកនាំជ័យជម្នះជាប្រវត្តិសាស្រ្តរបស់គណបក្សគ្រប់គ្រងអំណាចរបស់ប្រទេសជប៉ុនក្នុងឆ្នាំ ២០០៩ បានឡើងតុលាការនៅថ្ងៃព្រហស្បត៍នេះ ពីបទរំលោភច្បាប់រៃអង្គាសប្រាក់។
កូរ៉េខាងជើង៖ ក្រុមបុគ្គលិករបស់បណ្តាញទូរទស្សន៍ព័ត៌មានមួយរបស់បស្ចិមប្រទេស បានត្រឡប់មកពីទស្សនកិច្ចដ៏កម្រមានមួយទៅកាន់តំបន់កសិដ្ឋានដ៏សំខាន់នៅក្នុងប្រទេសកូរ៉េខាងជើង ដោយនាំយកមកជាមួយនូវរូបថតដ៏គួរឲ្យសង្វេគនៃក្មេងដែលគ្មានអាហារបរិភោគគ្រប់គ្រាន់។ រូបនេះជាភស្តុតាងចុងក្រោយបង្អស់នៃអ្វីដែលអង្គការសហប្រជាជាតិនិយាយថាជាវិបត្តិម្ហូបអាហារដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសកូរ៉េខាងជើង។
ព័ត៌មាននៅមុននេះ៖
ក្រិក៖ កម្មកររាប់ពាន់នាក់នៅប្រទេសក្រិកបានដើរចេញពីការងាររបស់ខ្លួននៅថ្ងៃពុធនេះ បណ្ដាលឲ្យបិទទ្វារដល់សេវាសាធារណៈ ដើម្បីតវ៉ាប្រឆាំងនយោបាយរឹតត្បិតរបស់រដ្ឋាភិបាលដែលតម្រង់ទៅរកការទទួលយកបាននូវជំនួយអន្ដរជាតិ ដើម្បីសងប្រាក់បំណុលជ្រាលជ្រៅរបស់ប្រទេសជាតិ។
ក្រិក៖ មន្ដ្រីនៃសហភាពអឺរុបចាត់វិធានការដើម្បីបន្ថែមថវិកាថ្មីមកឲ្យធនាគារមានបញ្ហា ដែលអាចនាំឲ្យរដ្ឋាភិបាលក្រិកខកខានមិនអាចសងប្រាក់បំណុលរបស់ខ្លួនបាន។
កូរ៉េខាងត្បូង៖ តំបន់ស្នើជាមូលដ្ឋានផែសមុទ្ររបស់ កូរ៉េខាងត្បូង នៅលើកោះរមណីយដ្ឋានទាក់ទាញទេសចរណ៍អាស៊ីអគ្នេយ៍ នឹងមិនទៅជាមូលដ្ឋានសំចតអចិន្ដ្រៃយ៍ នៃនាវាចម្បាំងរបស់សហរដ្ឋអាមេរិកទេ។
លីប៊ី៖ រដ្ឋមន្ដ្រីការពារប្រទេសសហរដ្ឋអាមេរិក លោក ឡេអន ប៉ាណេត្ដាបានព្រមានដល់ក្រុមមន្ដ្រីការពារប្រទេសរបស់អង្គការ អូតង់ ថា គេមិនពឹងពាក់តទៅទៀតមកលើអាមេរិកបានទេ ដើម្បីជួយជ្រោមជ្រែងដល់ការខ្វះខាតថវិកាធ្វើឲ្យមានការលំបាកដល់កិច្ចប្រតិបត្ដិការយោធានៅប្រទេសលីប៊ី និងអាហ្វហ្គានីស្ថាន។
អាហ្វហ្គានីស្ថាន៖ អាជ្ញាធរនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិយាយថាគេបានរាំងខ្ទប់ ផែនការឃាតកម្មមកលើរូបប្រធានាធិបតី ហាមីឌ កាសៃ។
ប៉ាគីស្ថាន៖ ប្រធានាធិបតី អាហ្វហ្គានីស្ថាន ហាមិដ កាសៃ ខិតខំសម្រាលសេចក្ដីព្រួយបារម្ភរបស់ប៉ាគីស្ថាន អំពីកិច្ចព្រមព្រៀងនៃកិច្ចសហការគ្នាជាមួយប្រទេសឥណ្ឌា ជាខ្មាំងប្រពៃណីរបស់ប៉ាគីស្ថាន។
ស៊ីរី៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បានគីមូន ថ្លែងថាសហគមន៍អន្ដរជាតិមាន កាតប្បកិច្ចផ្លូវចិត្ដដើម្បីបញ្ចៀសមិនឲ្យមានការបង្ហូរឈាមនៅក្នុងប្រទេសស៊ីរី មួយថ្ងៃក្រោយពីមានសេចក្ដីព្រាងនៃការសម្រេចចិត្ដរបស់សហភាពអឺរុប ដែលមានគោលដៅនឹង កាត់បន្ថយអំពើឃោរឃៅតែបានបរាជ័យនៅក្នុងក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ។
បារ៉ែន៖ បានចេញបញ្ជាឲ្យមានការកាត់ក្ដីជាថ្មីឡើងវិញ មកលើបុគ្គលិកពេទ្យ ២០ នាក់ ដែលបានត្រូវ វិនិច្ឆ័យទោសឲ្យជាប់គុក យូរអង្វែងដោយសារតែមុខនាទី ក្នុងការបះបោរនយោបាយ នៅក្នុងកោះ បារ៉ែននោះ។
ប៉ាគីស្ថាន៖ គណកម្មការស៊ើបអង្កេតមកលើ ឃាតកម្ម អូសាម៉ា ប៊ីន ឡាឌិន និយាយថាខ្លួនបានសួរចម្លើយគ្រួសាររបស់មេដឹកនាំបណ្ដាញភេរវកម្មអាលកៃដា។
សហរដ្ឋអាមេរិក៖ រដ្ឋមន្ដ្រីក្រសួង ការពារសន្ដិសុខ មាតុភូមិ លោកស្រី Janet Napolitano បានការពារប្រព័ន្ធអន្ដោប្រវេសន្ដ របស់រដ្ឋបាល អូបាម៉ា ដែល ឲ្យលទ្ធភាពដល់ ការបញ្ជូនជនអន្ដោប្រវេសន្ដខុសច្បាប់អ្នកប្រព្រឹត្ដឧក្រិដ្ឋកម្ម ចេញពីសហរដ្ឋអាមេរិក។