ព័ត៌មានចុងក្រោយបំផុត៖
តួកគី៖ លោក Tayyip Recep Erdogan នាយករដ្ឋមន្ដ្រីនៃប្រទេសតួកគី និយាយថារដ្ឋាភិបាលរបស់លោកនឹងបញ្ជាដាក់ទណ្ឌកម្មរបស់ខ្លួនផ្ទាល់ លើប្រទេសស៊ីរី ទោះបីសេចក្ដីសម្រេចចិត្ដដែលប្រទេសអឺរ៉ុបបានព្រាង មិនបានសម្រេចក៏ដោយនៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។
ណាតូ៖ ក្រុមរដ្ឋមន្ដ្រីការបរទេសនាំអង្គការអូតង់ កំពុងតែប្រជុំគ្នានៅទីក្រុងព្រុចសែល (Bruxelles) ដើម្បីពិភាក្សាគ្នាអំពីបេសកកម្មរបស់ខ្លួនដែលកំពុងតែប្រព្រឹត្ដធ្វើនៅក្នុងប្រទេសលីប៊ី សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងការខំប្រឹងប្រែងដើម្បីយកធនធានចាំបាច់នៅពេលដែលសមាជិករបស់ខ្លួនប្រឈមនឹងការកាត់ថវិកា។
លីប៊ី៖ លោក Leon Panetta រដ្ឋមន្ដ្រីការពារប្រទេសស.រ.អ.និយាយថា បេសកម្មនៃអង្គការណាតូ នៅក្នុងប្រទេសលីប៊ីជាឧទាហរណ៍មួយនៃមូលហេតុដែលអង្គការនេះមានសារ:សំខាន់ ហើយបង្ហាញថាអង្គការនេះអាចធ្វើយុទ្ធនាការយ៉ាងធំធេង នៅពេលដែលប្រទេសអឺរ៉ុប ដើរតួនាទីនាំមុខគេ។
សូម៉ាលី៖ ក្រុមឧទ្ទាម al-Shababនៃប្រទេសសូម៉ាលី ប្ដេជ្ញាចិត្ដវាយប្រហារច្រើនថែមទៀតនៅក្នុងប្រទេសនេះក្រោយការដាក់គ្រាប់បែកនៅក្នុងឡាន truck នៅថ្ងៃអង្គារនៅរដ្ឋធានីម៉ូហ្គាឌីស្យូ (Mogadishu) ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច៧០នាក់ស្លាប់និងរបួសរាប់សឹបនាក់។
ក្រិក៖ កូដកម្មនៅប្រទេសក្រិក បណ្ដាលឲ្យក្រុមហ៊ុនអាកាសចរណ៍បញ្ឈប់ជើងយន្ដហោះរបស់ខ្លួនទាំងអស់នៅទូទាំងប្រទេសក្រិក។
បែលហ្ស៊ិក៖ ប្រទេសបែលហ្ស៊ិក និងប្រទេសបារាំង បានធានាថា គ្មានអ្នកណាម្នាក់ដែលយកប្រាក់ទៅដាក់ផ្ញើនៅក្នុងធនាគារ នឹងត្រូវខាតបង់ប្រាក់របស់គេទេ ដោយយោងទៅតាមផែនការរបស់ខ្លួន ដើម្បីសង្គ្រោះធនាគារ Dexia ដែលមានវិបត្ដិកុំឲ្យរលំ។
អាហ្វហ្គានីស្ថាន/ប៉ាគីស្ថាន៖ កងកម្លាំងដែលដឹកនាំដោយអង្គការណាតូនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឲ្យដឹងថា មេដឹកនាំជាន់ខ្ពស់ម្នាក់នៃបណ្ដាញ Haqqani ពាក់ព័ន្ធនឹងពួក al-Qaida ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនៅភាគអាគ្នេយ៍នៃខេត្ដ Khost ស្ថិតនៅជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។
ប៉ាគីស្ថាន៖ លោកប្រធានាធិបតី Hamid Karzai នៃប្រទេសប៉ាគីស្ថានព្យាយាមបន្ធូរកង្វល់របស់ប្រទេសប៉ាគីស្ថានក្រោយពីមានភាពជាដៃគូថ្មីៗនេះនៃប្រទេសរបស់លោកជាមួយប្រទេសឥណ្ឌាមក។
សហរដ្ឋអាមេរិក៖ លោក John Boehner ប្រធានរដ្ឋសភាស.រ.អ.បានជំទាស់យ៉ាងខ្លាំងចំពោះព្រាងច្បាប់មួយដែលមានគោលដៅដើម្បីជំរុញប្រទេសចិនឲ្យដាក់តម្លៃប្រាក់របស់ខ្លួនឲ្យបានថោកជាងមុន។
កូរ៉េ៖ ប្រទេសកូរ៉េខាងជើងទាមទារឲ្យប្រគល់ពលរដ្ឋពីរនាក់របស់ខ្លួនដែលគេបានរកឃើញអណ្ដែតតាមសមុទ្រនៅជិតឆ្នេរសមុទ្រនៃប្រទេសកូរ៉េខាងត្បូងនៅអាទិត្យនេះ។
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធនេះឲ្យដឹងថា ខ្លួននឹងដោះលែងជនជាប់សង្ស័យ១២៥នាក់ដែលត្រូវបានឃុំខ្លួនយោងតាមច្បាប់សន្ដិសុខយ៉ាងតឹងរឹងដែលមានកំណត់ត្រូវលុបចោល។
អ៊ីស្រាអែល៖ រង្វាន់ណូប៊ែលក្នុងវិស័យគីមីឆ្នាំ២០១១ត្រូវបានប្រគល់ជូនលោក Daniel Shechtman ជាជនជាតិអ៊ីស្រាអែល សម្រាប់ការរកឃើញជាតិ quasicrystals។ បណ្ឌិតសភា Royal Swedish Academy of Sciences ឲ្យដឹងថា កិច្ចការរបស់លោក Schechtman បានផ្លាស់ប្ដូររបៀបដែលអ្នកវិទ្យាសាស្ដ្រគីមីគិតអំពីវត្ថុរឹង។
ព័ត៌មាននៅពេលមុននេះ៖
សូម៉ាលី៖ រថយន្តផ្ទុកទៅដោយគ្រាប់បែកបានផ្ទុះក្នុងអាគាររដ្ឋាភិបាលសូម៉ាលីក្នុងរដ្ឋធានី Mogadishu នៅថ្ងៃអង្គារដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៦០នាក់និងធ្វើឲ្យមនុស្សជិត១៥០នាក់រងរបួស។
សហរដ្ឋអាមេរិក៖ ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក កំពុងព្រមានសមាជិកសភាកុំឲ្យកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលខ្លាំងពេកនៅពេលឆាប់ៗនេះ ដោយនិយាយថាវាអាចធ្វើឲ្យគ្រោះថ្នាក់សេដ្ឋកិច្ចកាន់តែខ្លាំងឡើង។
បារ៉ែន៖ តុលាការបារ៉ែនបានកាត់ទោសសកម្មជន២៦នាក់ រួមមានសមាជិករបស់គណបក្សប្រឆាំងនិកាយ Shiit ៦នាក់ឲ្យជាប់ពន្ធនាគារចំពោះតួនាទីរបស់ពួកគេក្នុងការប្រឆាំងតវ៉ាលម្អៀងខាងកំណែទម្រង់។
លីប៊ី៖ ពួកអ្នកប្រយុទ្ធរបស់រដ្ឋាភិបាលអន្តរកាលលីប៊ី បានចាប់ផ្តើមនូវអ្វីដែលពួកគេនិយាយថាជាការវាយប្រហារចុងក្រោយទៅលើទីក្រុង Sirte ជាទីតាំងដ៏រឹងមាំបំផុតមួយរបស់អតីតមេដឹកនាំ Moammar Gadhafi។
អេហ្ស៊ីប / អ៊ីស្រាអែល៖ លោក Leon Panetta រដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកបានស្ថិតក្នុងរដ្ឋធានីឡឺគ័រ ប្រទេសអាហ្ស៊ីប ដើម្បីបញ្ហាសន្តិសុខក្នុងឧបទ្វីប Sinai បន្ទាប់ពីមានការវាយប្រហារឆ្លងកាត់ព្រំដែនកាលពីពេលថ្មីៗនេះនៅទីនោះ ដែលបណ្តាលឲ្យមានជម្លោះការទូតរវាងប្រទេសអេហ្ស៊ីបនិងអ៊ីស្រាអែល។
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់អាហ្វហ្គានីស្ថាន ប្រាប់ឲ្យដឹងថា ប៉ាគីស្ថានកំពុងបដិសេធពុំព្រមធ្វើកិច្ចសហប្រតិបត្តិការស៊ើបអង្កេតការសម្លាប់បេសកជនសន្តិភាពនិងអតីតប្រធានាធិបតី Burhanuddin Rabbani នៃអាហ្គានីស្ថាន។
អាហ្វ្រិកខាងត្បូង៖ អាស៊ើវ៉ែក Desmond Tutu នៃអាហ្វ្រិកខាងត្បូងនិយាយថារដ្ឋាភិបាលអាហ្វ្រិកខាងត្បូង អាក្រក់ជាងរបប Apartheid ចំពោះការមិនចេញទិដ្ឋាការធ្វើដំណើរដល់សម្តេច Dalai Lama។
អាហ្វ្រិក៖ ការសិក្សាដ៏សំខាន់មួយបានរកឃើញថាឱសថកុំឲ្យមានកូនដែលត្រូវបានគេប្រើប្រាស់យ៉ាងច្រើននោះក្នុងទ្វីបអាហ្វ្រិក បង្ហាញពីឧកាសដែលស្រ្តីឆ្លងមេរោគហ៊ីវ ដែលបណ្តាលឲ្យកើតជំងឺអេដស៍មានចំនួនទ្វេដង។