អ៊ីតាលី៖ ភ្លៀងនិងទឹកជំនន់បានបក់បោកអ៊ីតាលីភាគឦសាន្តកាលពីថ្ងៃសុក្រដោយធ្វើឲ្យមនុស្ស៤នាក់ស្លាប់។
ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានយល់ព្រមកាលពីថ្ងៃសុក្រដល់កិច្ចព្រមព្រៀងដែលផ្តល់ប្រាក់១១,៥ពាន់លានដុល្លារ នៅក្នុងមូលនិធិសាធារណៈដល់ក្រុមហ៊ុន Electric Power Company ជួយថ្លៃខាតបង់ក្នុងការរំជួយផែនដីនិងរលកយក្ស Tsunami ដែលបានបំផ្លាញរោងចក្រថាមពល Nuclear Fukushima ។
ឥណ្ឌា៖ សកម្មជនជាតិទីបេម្នាក់បានដុតខ្លួនឯងនៅខាងក្រៅស្ថានទូតចិនក្នុងរដ្ឋធានីញូដែល្លីកាលពីថ្ងៃសុក្រ ដែលជាការដុតខ្លួនឯងជាបន្តបន្ទាប់ប្រឆាំងនឹងចិន។ ប៉ូលីសក្នុងរដ្ឋធានីឥណ្ឌាបានចាប់ Sherab TseDor អាយ២៥ឆ្នាំហើយបានពន្លត់អណ្តាតភ្លើង។ លោកបានស្នាក់ក្នុងមន្ទីរពេទ្យដោយមានរបួសបន្តិចបន្តួច។
ភូមា៖ មន្រ្តីជាន់ខ្ពស់ម្នាក់របស់អង្គការសហប្រជាជាតិ បានបញ្ចប់ដំណើរបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសភូមាដោយលោកនិយាយថាលោកឃើញឳកាសជាប្រវត្តិសាស្រ្តសម្រាប់ផ្លាស់ប្តូរ។
អឺរ៉ុប៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាមានប្រសាសន៍ថាមេដឹកនាំរបស់ពិភពលោកបានធ្វើឲ្យមានការជឿនលឿនដ៍សំខាន់ក្នុងការធ្វើឲ្យមានស្ថេរភាពដល់សេដ្ឋកិច្ចសេដ្ឋកិច្ចសកលលោកហើយថាលោកប្រធានាធិបតីមានទំនុកចិត្តថាមេដឹកនាំអឺរ៉ុប នឹងងាចដោះស្រាយវិបត្តិបំណុលរបស់ទ្វីបនោះ។
សហរដ្ឋអាមេរិក៖ អត្រាការគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះបន្តិចកាលពីខែតុលាដោយមកត្រឹម៩ភាគរយ នៅខណៈនោះដែរសេដ្ឋកិច្ចបានបង្កើនការងារចំនួន៨ម៉ឺន។
ក្រិក៖ នាយករដ្ឋមន្រ្តីនៃប្រទេសក្រិក George Papandreou បានប្រឈមមុខការបោះឆ្នោតទុកចិត្តពីសភាកាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីបោះបង់ចោលការបោះឆ្នោតប្រជាមតិដ៍ចម្រូងចម្រាសបានធ្វើឲ្យមេដឹកនាំខឹងសម្បារ ដែលបានព្យាយាមរៀបចំប្រាក់ជួយសង្គ្រោះសម្រាប់ប្រទេសដែលត្រូវការប្រាក់យ៉ាងខ្លាំងនេះ។
ស៊ីរី៖ ពួកសកម្មជននិយាយថាកងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៧នាក់ដែរ នៅពេលដែលការប្រឆាំងតវ៉ាបានតបន្តធ្វើការពីថ្ងៃសុក្រ ទោះបី រដ្ឋាភិបាលសុខចិត្តទទួលយកការផ្តួចផ្តើមសន្តិភាពរបស់សម្ព័ន្ធភាពអារ៉ាប់ក៏ដោយ។
ប៉ាឡេស្ទីន៖ កងទ័ពអ៊ីស្រាអែលបានឡើងលើកប៉ាល់សកម្មជនដែលគាំទ្រពួកប៉ាឡេស្ទីននៅក្នុងដែនទឹកអន្តជាតិនៅពេលដែលពួកគេបំបែកការឡោមព័ទ្ធរបស់អ៊ីស្រាអែលនៅតំបន់ Gaza។
អង់គ្លេស៖ បំណែកនៃឆ្អឹងថ្គាមជាភស័្តតាងមុនដំបូងបំផុតរបស់មនុស្សសម័យទំនើបក្នុងតំបន់ភាគឦសាន្តនៃទ្វីបអឺរ៉ុប។ ការជីកកកាយក្នុងរឿងក្នុងប្រទេសអង់គ្លេសក្នុងឆ្នាំ១៩២៧ ឆ្អឹងថ្គាមនោះ កាលពីដំបូងត្រូវគេជឿជាក់ថាមានអាយុ៣ម៉ឺន៥ពាន់ឆ្នាំ។
អ៊ីរ៉ាក់៖ សេតវិមានប្រាប់ឲ្យដឹងកាលពីថ្ងៃសុក្រថាមេដឹកនាំអ៊ីរ៉ាក់ នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅខែក្រោយដើម្បីពិភាក្សាភាពជាដៃគូបន្តមានឡើងរវាងប្រទេសទាំងពីរ។