ព័តមានចុងក្រោយបំផុត៖
សេដ្ឋកិច្ចពិភពលោក៖ ផ្សារភាគហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំងនៅជុំវិញពិភពលោកនាថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ដោយមានការព្រួយបារម្ភថាពិភពលោកនឹងឈានទៅជួបនឹងវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំងមួយទៀត។
ថៃ៖ នៅថ្ងៃសុក្រនេះសភាប្រទេសថៃបានជ្រើសតាំងលោកស្រី Yingluck Shinawatra ជានាយករដ្ឋមន្រ្តីស្រ្តីទីមួយរបស់ប្រទេសនេះ គឺមានរយៈពេលមួយខែក្រោយពីគណបក្សរបស់លោកស្រីបានឈ្នះឆ្នោតដោយជ័យជម្នះយ៉ាងធំសន្ធឹកសន្ធាប់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ខែកក្កដា។
លីប៊ី៖ កងកម្លាំងបះបោរនៅប្រទេសលីប៊ីបាននិយាយថា ការវាយប្រហារតាមយន្តហោះរបស់កងកម្លាំងអង្គការណាតូ (NATO) បានសម្លាប់កូនប្រុសម្នាក់របស់មេដឹកនាំ Moammar Gadhafi ឈ្មោះខាមីសនិងបានសម្លាប់មនុស្សជាង៣០នាក់ផ្សេងទៀត។
ស៊ីរី៖ លោកស្រីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី ក្លីនតុន មានប្រសាសន៍ថា មន្រ្តីសហរដ្ឋអាមេរិកជឿថាមានមនុស្សជាង២.០០០នាក់ហើយត្រូវបានសម្លាប់ដោយរដ្ឋាភិបាលស៊ីរីនៅក្នុងយុទ្ធនាការបង្ក្រាបលើក្រុមអ្នកប្រឆាំង។
ហ្វីលីពីន៖ មន្រ្តីរបស់ប្រទេសហ្វីលីពីននិយាយថា លោកប្រធានាធិបតី Benigno Aquino បានជួបគ្នាជាសម្ងាត់ជាមួយមេដឹកនាំក្រុមឧទ្ទាមមូស្លីមដ៏ធំជាងគេបំផុតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ហើយបានព្រមព្រៀងនឹងគ្នាថានឹងពន្លឿនការចរចាស្វែងរកសន្តិភាព។
ចិន៖ កាសែតបក្សកុម្មុយនីស្តរបស់ប្រទេសចិនបានបដិសេធការលើកឡើងថាប្រទេសចិនអាចជាអ្នកទទួលខុសត្រូវការវាយប្រហារតាមអ៊ីនធឺណិតនៅជុំវិញពិភពលោកក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះប្រឆាំងនឹងអង្គភាពរដ្ឋ អង្គការមិនមែនរដ្ឋាភិបាលនិងក្រុមហ៊ុននានា។
អេត្យូពី៖ ប្រធានកម្មវិធីស្បៀងពិភពលោកប្រចាំប្រទេសអេត្យូពីបានមានប្រសាសន៍ថា ស្បៀងទុកបម្រុងគ្រាមានអាសន្នរបស់ប្រទេសនេះជិតអស់ពីឃ្លាំងហើយ។ នេះជាបញ្ហាចុងក្រោយបំផុតដែលបានបង្កឡើងដោយគ្រោះរាំងស្ងូតនៅក្នុងតំបន់អាហ្រ្វិកភាគខាងកើត។
ម៉ាឡេស៊ី៖ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិបានទទូចកាលពីថ្ងៃសុក្រសុំកុំឱ្យប្រទេសអូស្ត្រាលីបញ្ជូនកុមារគ្មានក្រុមគ្រួសារចំនួន១៤នាក់ត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញតាមកិច្ចព្រមព្រៀងដោះដូរជនភៀសខ្លួនដែលបានចុះហត្ថលេខាកាលពីខែមុន។
សហរដ្ឋអាមេរិក៖ ក្រុមមេដឹកនាំសភាជាតិសហរដ្ឋអាមេរិកសម្រេចបាននូវការធ្វើសម្បទានមួយដើម្បីបញ្ចប់ការបិទភាគខ្លះនៃអាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក។
សហរដ្ឋអាមេរិក៖ នៅថ្ងៃសុក្រនេះទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថាណាសាគ្រោងនឹងបាញ់បង្ហោះយានអវកាសមួយដែលដើរដោយឋាមពលព្រះអាទិត្យទៅផ្កាយព្រហស្បតិ៍ ដែលជាភពមួយធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។
ឈីលី៖ មន្រ្តីឈីលីនិយាយថា មាននិស្សិតជាង៥០០នាក់ត្រូវបានចាប់ខ្លួននិង១៤នាក់ផ្សេងទៀតទទួលរងរបួសក្នុងអំឡុងពេលតវ៉ាឱ្យមានការកែទម្រង់ប្រព័ន្ធអប់រំនៅប្រទេសឈីលី។
ក្រិក៖ នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តីប្រទេសក្រិកបានទទូចដល់សមភាគីអឺរ៉ុបឱ្យចាត់វិធានការណ៍ជាបន្ទាន់តាមកិច្ចព្រមព្រៀងដែលបានមកពីកិច្ចប្រជុំកំពូលស្តីពីប្រាក់ជំនួយសង្គ្រោះជំហានទីពីរសម្រាប់ប្រទេសក្រិក។
ព័ត៌មាននៅពេលមុននេះ៖
ភូមា៖ សភាជាតិនៃសរអ បាបញ្ជាក់អំពីការតែងតាំងប្រេសិទពិសេសទីមួយទៅកាន់ប្រទេសភូមា នៅក្នុងការសម្រេចមួយរបស់រដ្ឋបាលលោកប្រធានាធិបតីបារ៉ាក់អូបាម៉ា ដើម្បីសម្របសម្រួលជាមួយសម្ព័ន្ធមិត្ដរបស់សរអ ដើម្បីជំរុញឲ្យមានការកែទម្រង់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ។
ស៊ីរី៖ លោកប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរី បានចេញក្រិតមួយដែលអនុញ្ញាតឲ្យពលរដ្ឋបង្កើតគណបក្សនោយបាយ។ ក្រិតនេះចេញនៅពេលដែលចំនួនមនុស្សស្លាប់កើនឡើងនៅក្នុងការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើក្រុមអ្នកជំទាស់នយោបាយ។
លីប៊ី៖ រដ្ឋាភិបាលនៃប្រទេសលីប៊ី បានចោទអង្គការអូតង់ថាបានទម្លាក់គ្រាប់បែកលើកំណត់ទីដៅជនស៊ីវីលនៅទីក្រុងZlitan ស្ថិតនៅភាគខាងលិចដែលជាកន្លែងនៃការពើបប្រយុទ្ធគ្នារវាងកងកម្លាំងទាំទ្ររដ្ឋាភិបាលនិងក្រុមបះបោរ។
អ៊ីរ៉ង់៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ម្នាក់និយាយថា អ្នកដើរតាមព្រៃកំសាន្ដជនជាតិអាមេរិកដែលត្រូវអាជ្ញាធរអ៊ីរ៉ង់ចាប់ពីរឆ្នាំមកហើយក្នុងបទចារកម្ម អាចត្រូវបានដោះលែងវិញឆាប់ៗនេះ។
ឥណ្ឌា៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទ័យនៃប្រទេសឥណ្ឌានិយាយថាគ្រាប់បែកផ្ទុះបីគ្រាប់នៅទីក្រុងមុមបៃ កាលពីខែមុន អាចជាការប្រព្រឹត្ដរបស់ពួកភេរវជនឥណ្ឌា។