ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានអំពាវនាវឱ្យមានការលាលែងចេញពីតំណែងនៃចៅក្រមស៊ើបអង្កេតពីរនាក់នៅឯតុលាការអន្តរជាតិស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមរបស់ពួកខ្មែរក្រហមក្នុងប្រទេសកម្ពុជា។
សហរដ្ឋអាមេរិក៖ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសស.រ.អ. Leon Panetta បានព្រមានថា ប្រទេសអ៊ីស្រាអែលកំពុងនៅឯកោដាច់ពីគេឯងខ្លាំងទ្បើងៗនៅក្នុងភូមិភាគមជ្ឈឹមបូព៌ា នៅពេលមានការបះបោរពាសពេញតំបន់នោះក្នុងឆ្នាំនេះ។
សហរដ្ឋអាមេរិក៖ លោក Leon Panetta រដ្ឋមន្ត្រីក្រសួងការពារប្រទេសស.រ.អ.បានមានប្រសាសន៍ថា ការស្លាប់កាលពីពេលថ្មីៗនេះនៃពួកមេដឹកនាំសំខាន់ៗរបស់អង្គការអាល់កៃដា (al-Qaida) បានធ្វើឱ្យក្រុមភេរវជននេះមានការពិបាកជាងមុនក្នុងការធ្វើការវាយប្រហារធំៗនៅឯប្រទេសក្រៅ។
ស៊ីរី៖ ក្រុមប្រឆាំងធំៗក្នុងប្រទេសស៊ីរីបានរួបរួមគ្នាបង្កើតក្រុមប្រឹក្សាជាតិមានមូលដ្ឋានទូលំទូលាយមួយដែលមានគោលដៅបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការទម្លាក់រដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad ដែលពួកគេបានចោទប្រកាន់ថាបានរុញច្រានប្រទេសឱ្យជិតមានសង្គ្រាមស៊ីវិល។
អាហ្វហ្គានីស្ថាន៖ វិទ្យុនិងទូរទស្សន៍អង់គ្លេសប៊ីប៊ីស៊ី (BBC) បាននិយាយថា ពួកគេបានធ្វើសម្ភាសន៍ជាមួយមេដឹកនាំកិច្ចប្រតិបត្តិការនៃបណ្តាញ Haqqani ដែលជាក្រុមជនសកម្មប្រយុទ្ធជាសម្ព័ន្ធមិត្តរបស់ពួកតាលីបាន់។
ព័ត៌មាននៅពេលមុននេះ៖
អង់គ្លេស៖ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ កាមេរ៉ូន បានឲ្យដឹងថាទ្វីបអឺរ៉ុបត្រូវចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ផងខ្លួន ឬមួយទាញទម្លាក់សេដ្ឋកិច្ចសាកល។
ស៊ីមបាវ៉េ៖ លោកប្រធានាធិបតីរ៉ូបឺត មូហ្គាបេ អាយុ៨៧ឆ្នាំនៃប្រទេសស៊ីមបាវ៉េ បានបដិសេធរបាយការណ៍ដែលថាលោកមានសុខភាពមិនល្អ។
ស៊ីរី៖ ក្រុមប្រឆាំងធំៗក្នុងប្រទេសស៊ីរីបានបង្កើតក្រុមប្រឹក្សាជាតិមួយដែលមានគោលដៅបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការទម្លាក់រដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad។
លីប៊ី៖ ពួកអ្នកស្រុកនៃក្រុង Sirte របស់លីប៊ីដែលត្រូវបានទ្បោមព័ន្ធនិយាយថាពួកមនុស្សដែលត្រូវរបួសក្នុងការប្រយុទ្ធគ្នាកំពុងតែជិតស្លាប់នៅក្នុងមន្ទីរពេទ្យមូលដ្ឋានធំជាងគេ ព្រោះខ្វះប្រេងឥទ្ធនៈ ឧស្ម័នអុកស៊ីហ្សែន និងគ្រឿងផ្គត់ផ្គង់ឯទៀតៗ។
អ៊ីស្រាអែល៖ និយាយថាខ្លួនទទួលយកផែនការអន្តរជាតិមួយសម្រាប់ធ្វើការចរចាសន្តិភាពជាថ្មីជាមួយប៉ាទ្បេស្ទីន នៅពេលសម្តែងការគាំទ្រមិនទាំងស្រុងខ្លះៗ ហើយសេចក្តីប្រកាសនេះនាំឱ្យមានការរិះគន់ពីពួកប៉ាទ្បេស្ទីន។
កែនយ៉ា៖ ប្រទេសកែនយ៉ា បានបញ្ជូនពួកអ្នកសម្របសម្រួលទៅកាន់ប្រទេសសូម៉ាលីដើម្បីខិតខំធ្វើឱ្យមានការដោះលែងស្ត្រីបារាំងម្នាក់ដែលបានត្រូវចាប់ពង្រត់ពីកន្លែងសម្រាកកាយមួយក្នុងប្រទេសកែនយ៉ា។
នីហ្សេរីយ៉ា៖ មានមនុស្សយ៉ាងតិចណាស់១៨នាក់បានស្លាប់ក្រោយពីពួកបុរសប្រដាប់អាវុធបានចូលលុកក្នុងភូមិមួយក្នុងផ្នែកខាងជើងប្រទេសនេះ ដោយវាយប្រហារអ្នកភូមិនោះជាមួយកាំភ្លើងនិងកាំបិតដងខ្លីផ្លែវែង។