ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ០៣ វិច្ឆិកា


រូប​គំនូរ​(កណ្តាល) ជារូបរបស់លោកViktor Bout អ្នក​លក់ដូរ​អាវុធ​ជាតិ​រស្ស៊ី​​នៅក្នុងតុលាការ។
រូប​គំនូរ​(កណ្តាល) ជារូបរបស់លោកViktor Bout អ្នក​លក់ដូរ​អាវុធ​ជាតិ​រស្ស៊ី​​នៅក្នុងតុលាការ។

ព័ត៌មានចុងក្រោយបំផុត៖

សរអា៖ ក្រសួង​ការបទេស​រុស្ស៊ី​បាន​សម្ដែង​ការ​សង្ស័យ​អំពី​ការ​កាត់​សេចក្ដី​ឲ្យ​លោក​ Viktor Bout ​អ្នក​លក់ដូរ​អាវុធ​ជាតិ​រស្ស៊ី​មាន​ទោស​ថា​យុត្ដិធ៌ម​ឬ​អត់​។

ជប៉ុន៖ អ្នក​ប្រតិបត្ដិការ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ដែល​ខូច​របស់​ប្រទេស​ជប៉ុន​និយាយ​ថា​ ឧស្ម័ន​ផ្ទុក​វិទ្យុ​សកម្ម​ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ម៉ាស៊ីន​រ៉េអាក់ទ័រ​នៃ​រោងចក្រ​នោះ​ ទំនង​ដូច​ជា​កើត​មាន​ដោយ​សារ​មូលហេតុ​ធម្មជាតិ​ មិនមែន​ដោយ​មកពី​ប្រតិកម្ម​នុយក្លេអ៊ែរ​ទប់ទល់​មិន​បាន​នោះ​ទេ។

ហ្គិ្រក៖ លោក​នាយក​រដ្ឋមន្ដ្រី​ Papandreouកំពុងតែ​កោះ​ប្រជុំ​គណ:រដ្ឋមន្ដ្រី​គ្រា​អាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​សមាជិក​សភា​នៅ​ក្នុង​គណ:បក្ស​សង្គម​និយម​កាន់​កាប់​អំណាច​របស់​លោក​ គំរាម​បោះបង់​ចោល​រដ្ឋាភិបាល​របស់​លោក​ ដោយ​មក​ពី​ផែនការ​ចម្រូង​ចម្រាស​របស់​លោក​ចង់​ធ្វើ​ការ​បោះ​ឆ្នោត​កញ្ចប់សង្គ្រោះនៅ​ទូទាំង​ប្រទេស។

ស៊ិរី៖ សកម្មជន​និយាយ​ថា​ កងកម្លាំង​សន្ដិសុខ​ស៊ិរី​ សម្លាប់​មនុស្ស​បី​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​ព្រមព្រៀង​យក​ផែនការ​ដែល​សុំឲ្យ​បញ្ចប់​អំពើ​ហិង្សា​ប្រឆាំង​បាតុករ​ជំទាស់។

លីប៊ី៖ រដ្ឋ​អាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​និយាយ​ថា​ ការិយាល័យ​របស់​លោក​បាន​ខំប្រឹង​ប្រែង​នាំ​យក​កូនប្រុស​របស់​លោក​Moammar Gadhafi ទៅ​ជំនុំជម្រះ​កាត់​សេចក្ដី​ ព្រមទាំង​អតីត​នាយក​ស៊ើបការណ៍​សម្ងាត់របស់​មេដឹក​នាំ​លីប៊ី​ផងដែរ។ លោក​Luis Moreno-Ocampo​និយាយ​ថា​ គេ​កំពុង​តែ​ខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​ឲ្យ​លោក​Seif al-Islam​កូន​ប្រុស​របស់​លោក​ Gadhafi ​ប្រគល់​ខ្លួន។

ចិន៖ ប្រទេស​ចិន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​សម្រេច​ជោគ​ជ័យ​ក្នុង​បេសកកម្ម​ឲ្យ​យាន្ដ​អាវកាស​ពីរ​ដែល​ហោះ​ឆ្វែល​ផែនដី​ជួប​គ្នា​។ មន្ដ្រី​ចិន​និយាយ​ថា​ យាន្ដ​អាវកាស​គ្មាន​មនុស្ស​បើក​ឈ្មោះ​Shenzhou-8 ​ទៅភ្ជាប់​យាន្ដ​អាវកាស​Tiangong-1​ ដែល​គេ​ធ្វើ​ការ​ពិសោធ​នៅ​ពេល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ចម្ងាយ​ប្រមាណ​៣៤០​គីឡូម៉ែត្រ​ពី​ផែនដី។

បារាំង៖ លោក​ប្រធានាធិបតី​ Barack Obama​កំពុង​តែ​ស្ថិត​នៅ​ទីក្រុង​Cannes​ប្រទេស​បារាំង​ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​រយ:ពេល​ពីរ​ថ្ងៃ​ជា​មួយ​ក្រុម​មន្ដ្រី​មកពី​ប្រទេស​២០​មាន​សេដ្ឋកិច្ច​លូតលាស់។

ព័ត៌មាននៅពេលមុននេះ៖

ស្ថាបនិក​គេហទំព័រ​ Wikileaks ​លោក​ Julian Assange
ស្ថាបនិក​គេហទំព័រ​ Wikileaks ​លោក​ Julian Assange

អង់គ្លេស៖ ស្ថាបនិក​គេហទំព័រ​ Wikileaks ​លោក​ Julian Assange ​បាន​បាត់បង់​ការ​ឡើង​ឧទ្ធរណ៍​ដែល​រារាំង​មិន​ឲ្យ​មាន​ការ​បញ្ជូន​ខ្លួន​លោក ទៅ​ឲ្យប្រទេស​ស៊ុយអ៊ែដ​ ដើម្បី​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទរំលោភ​លើ​ភេទ​ស្រ្ដី។

ចិន៖​ និយាយ​ថា ​នឹង​ទទួល​យក​យុវជន​ដែល​ធាត់​ ហើយ​ខ្លះ​មានដៅ​សាក់​ច្រើន​លើ​ស្បែកឲ្យចូល​ធ្វើ​ជា​ទាហាន​ ​ដែល​ជា​វិធានការ​មួយ​ ដើម្បី​ទាក់ទាញ​យុវជន​ចិន​ឲ្យ​ចូលបំរើ​ក្នុង​កងទ័ព។

ឥណ្ឌា ៖ ​ប៉ូលីស​នៅ​តំបន់​ខាង​កើតឥណ្ឌា​និយាយ​ថា​ ក្រុម​បះបោរ​និយម​លទ្ធិម៉ៅ​ បាន​ចាប់​ពង្រត់​មនុស្ស​១៥​នាក់​ ដែល​ជា​កម្មករ​សំណង់​ស្ពាន។

នេប៉ាល់៖ គណបក្ស​ធំៗ​នៅ​ក្នុង​ប្រទេសនេប៉ាល់ ​បាន​យល់​ព្រម​លើ​កិច្ចព្រមព្រៀង​គ្នា​មួយ ​ដែល​បញ្ចូល​អតីត​យុទ្ធជន​និយមម៉ៅ​ ឲ្យ​ចូល​ក្នុង​កង​ទ័ពជាតិ។

ស៊ីរី ៖ អង្គការ​ Arab League​ និយាយ​ថា​ រដ្ឋាភិបាល​ស៊ីរី​ បាន​យល់​ព្រម​លើ​ផែនការ​មួយ​ដែល​នឹង​បន្ធូរ​ដៃ​ក្នុង​ការ​វាយ​បង្រ្កាប​ជិត​៨​ខែ​ ទៅលើ​សកម្មជន​អ្នក​ប្រឆាំង​រដ្ឋាភិបាល​។

ហ្រ្គិក៖ មេដឹកនាំ​ប្រទេស​អឺរ៉ុប​ត្រូវ​កំណត់នឹងទៅ​ត​ទល់​ជា​មួយនាយក​រដ្ឋមន្ដ្រីហ្រ្គិក​ ​លោក George Papandreou ​អំពី​សេចក្ដី​ស្នើ​របស់​លោក​ ដើម្បី​រៀប​ចំ​ការបោះឆ្នោត​ប្រជា​មតិ​អំពី​កិច្ច​ព្រមព្រៀង​រំដោះបំណុល។

លីប៊ី ៖ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ បានគីមូន ​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុងទ្រីប៉ូលី​ ក្នុង​ទស្សនកិច្ច​មូយ​ដែល​មិន​ប្រាប់​ឲ្យ​ដឹង​មុន​ទៅ​កាន់​ប្រទេស​លីប៊ី​ជា​លើក​ដំបូង​ចាប់តាំង​ពី​មាន​ការបះបោរ​ ដែល​បាន​ទម្លាក់អតីត​មេដឹកនាំ​យូរ​អង្វែង ​មូមារ​ កាដាហ្វី។

យេម៉ែន ៖ អ្នកការទូត​នៃ​សហភាពអឺរ៉ុប ​បាន​និយាយ​ប្រាប់​វីអូអេ​ថា ​ប្រធានាធិបតីយេម៉ែន​ លោក ​Ali Abdullah Saleh ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ លោក​ប្រុងប្រៀបស្រេច​ហើយ ​ដើម្បីប្រគល់​អំណាច​ឲ្យ​អនុប្រធានាធិបតី​ចាត់ចែងការផ្ទេរ​អំណាច​នយោបាយ​ទៅ​ឲ្យ​ថ្នាក់​ដឹកនាំ​ថ្មី​របស់​ប្រទេសនេះ។

អេត្យូពី ៖ ក្រុមជំនួយពេទ្យ​ហៅ​វេជ្ជបណ្ឌិត​គ្មានព្រំដែន​និយាយ​ថា ​ខ្លួនមាន​ការ​លំបាក​នឹង​បំពេញ​កិច្ចការ​នៅ​ពេល​ដែល​មាន​ជនភៀសខ្លួន​កាន់តែច្រើន​ចូល​មក​ក្នុង​ជំរុំ​នៅ​អេត្យូពី​ដើម្បី​គេច​ចេញ​ពី​សង្រ្គាម​និង​ទុរិ្ភក្ស។

អាហ្វហ្គានីស្ថាន ៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ ហាមិដ កាសៃ​ ព្រមាន​ថា ​គ្មាន​សេចក្ដីសង្ឃឹម​ថា​នឹង​មាន​សន្ដិភាព​ដល់​ប្រទេស​របស់លោក​ បើ​គ្មាន​ការ​ជ្រោមជ្រែង​ពី​ប្រទេស​ជិតខាងក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​ភេរវករ។

ប៉ាគីស្ថាន៖ គណរដ្ឋមន្ដ្រី​របស់ប៉ាគីស្ថាន​ បាន​យល់​ព្រម​មក​លើ​សេចក្ដីស្នើ​ដែល​ផ្ដល់​ឲ្យ​ឥណ្ឌា​នូវ​ឋានៈ​ប្រទេស​មាន​ការអនុគ្រោះ​ពាណិជ្ជកម្ម ​ ដែល​ជា​វិធានការ​មួយ​គេ​មើល​ឃើញ​ថា​ ជា​ការ​បំបែក​ភាពទល់ច្រក​ដ៏ធំ​ ខណៈ​ដែល​ប្រទេស​គូ​ប្រជែង​គ្នា​ខិតខំ​បង្កើត​ឲ្យ​មាន​ការ​ទំនាក់ទំនង​គ្នា​ជា​ប្រក្រតី​ឡើងវិញ។

អ៊ីរ៉ង់ ៖ សភាអាមេរិកបាន​ធ្វើ​ចលនា​មក​រក​ការ​បន្ដឹង​ការ​ដាក់ទណ្ឌកម្ម​មក​លើ​ប្រទេស​អ៊ីរ៉ង​ ក្រោយ​ពី​មាន​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ៊ីរ៉ង់​បាន​រៀបចំ​ផែនការ​ធ្វើ​ឃាតកម្ម​មក​លើ​រូប​ឯកអគ្គរដ្ឋទូត​អារ៉ាប៊ីយ៉ា សាអ៊ូឌីត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG