ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ០២ តុលា


អ្នក​គាំទ្រ​អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន Burhanuddin Rabbani កាន់​រូបថត​របស់​លោក ខណៈដែល​កំពុង​ឈរ​នៅ​ក្រៅ​គេហដ្ឋានគាត់ មួយ​ថ្ងៃ​បន្ទាប់​ពី​ត្រូវបាន​គេ​ធ្វើឃាតនៅ​ក្រុង​កាប៊ុល កាល​ពី​ថ្ងៃទី២១ កញ្ញា ២០១១។
អ្នក​គាំទ្រ​អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន Burhanuddin Rabbani កាន់​រូបថត​របស់​លោក ខណៈដែល​កំពុង​ឈរ​នៅ​ក្រៅ​គេហដ្ឋានគាត់ មួយ​ថ្ងៃ​បន្ទាប់​ពី​ត្រូវបាន​គេ​ធ្វើឃាតនៅ​ក្រុង​កាប៊ុល កាល​ពី​ថ្ងៃទី២១ កញ្ញា ២០១១។

ប៉ាគីស្ថាន​ ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់អាហ្វហ្គានីស្ថាន​និយាយ​ថា​ពួក​គេ​បាន​ផ្តល់​ភ័ស្តុតាង​ឱ្យ​ប្រទេស​ប៉ាគីស្ថាន ដែល​រក​ឃើញ​ថា​ការ​ធ្វើ​ឃាត​លោក​អតីត​ប្រធានាធិបតី​ Burhanuddin Rabbani កាល​ពី​ខែ​មុន​បាន​ត្រូវ​រៀបចំ​ផែនការនៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ ​

អាហ្វហ្គានីស្ថាន​៖ អង្គការ​អូតង់​និយាយ​ថា​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​បណ្តាញ​ Haqqani ដែល​ជា​សម្ព័ន្ធមិត្តរបស់​ពួកអាល់កៃដា និង​ពួក​តាលីបាន់​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេសនេះ។

ប៉ាគីស្ថាន​៖ ប៉ូលីស​ប៉ាគីស្ថាន​ម្នាក់​បាន​ត្រូវ​កាត់ទោស​ប្រហារ​ជីវិត​ពីព្រោះ​បាន​ធ្វើ​ឃាត​អភិបាល​ខេត្តអភិរក្ស​និយម​ម្នាក់​ដែល​បាន​ជំទាស់​នឹង​ច្បាប់​ស្តី​ពី​ការ​ប្រមាថ​ព្រះ​អាទិទេព​ដែល​មាន​រឿង​ចម្រូងចម្រាស់​នៃ​ប្រទេស​ប៉ាគីស្ថាន។​

កែនយ៉ា​៖ ពួក​ជន​សកម្មប្រយុទ្ធ​ប្រដាប់​អាវុធ​មួយ​ក្រុម​ដែល​បាន​ចាប់​ពង្រត់​ស្ត្រី​បារាំង​ម្នាក់​នៅ​កែនយ៉ា បាន​គេច​ខ្លួន​រួច​ពី​កងកម្លាំង​កងទ័ពជើង​ទឹក​ ហើយ​បាន​រត់​ចូល​ទៅ​ក្នុង​ប្រទេស​សូម៉ាលី។​

យេម៉ែន​៖ ពួក​មន្ត្រី យេម៉ែន​បាន​និយាយ​ថា​មាន​ទាហាន​យ៉ាង​តិច​ណាស់​បី​នាក់​បាន​ត្រូវ​សម្លាប់នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​មួយដើម្បី​កម្ចាត់​ពួក​ជន​ជាប់​សង្ស័យ​ថា​ជាពួក​ជន​សកម្មប្រយុទ្ធ​អាល់កៃដា កាល​ពី​ថ្ងៃ​សៅរ៍​ មួយ​ថ្ងៃ​ក្រោយ​ពី​ពួក​មន្ត្រី​បាន​ប្រកាស​អំពីការ​ស្លាប់​នៃ​បព្វជិត​អ៊ីស្លាមនិយម​ជ្រុល​ម្នាក់​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​ពួក​ភេរវជន។

ស៊ីរី​៖ កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​ហាក់​ដូច​ជា​បាន​ត្រួតត្រា​ជា​ថ្មី​ក្រុង​ Rastan នៅ​ប៉ែក​កណ្តាល​ប្រទេស ​ដែល​នៅទី​នោះ​ក្រុម​ទាហាន​រដ្ឋាភិបាល​បាន​ប្រយុទ្ធយ៉ាង​ខ្លាំង​បី​បួន​ថ្ងៃ​ជា​មួយ​ពួក​ទាហាន​រត់ចោល​ជួរ​ដែល​បាន​ចូល​ជាមួយ​ក្រុម​ប្រឆាំង។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG