ព័ត៌មានចុងក្រោយបំផុត៖
ហ្រ្គិក៖ គណ:រដ្ឋមន្ដ្រីហ្រ្គិកកំពុងតែគាំទ្រផែនការរបស់លោកនាយករដ្ឋមន្ដ្រី George Papandreouដើម្បីបោះប្រជាមតិស្ដីអំពីករណីសម្រាលប្រាក់បំណុលរបស់សហភាពអឺរ៉ុប។
តួកគី៖ អ្នកការទូតកំពុងតែធ្វើសន្និសីទមួយនៅប្រទេសតួកគីដែលនឹងផ្ដោតការយកចិត្ដទុកដាក់ទៅលើសន្ដិសុខនៅពេលអនាគតហើយនឹងការអភិវឌ្ឃន៍សេដ្ឋកិច្ចនៅប្រទេស Afghanistanនាពេលដែលកងកម្លាំងបរទេសរៀបចំចេញពីប្រទេសនេះត្រឹមឆ្នាំ២០១៤។
អ៊ីស្រាអែល / ប៉ាឡេស្ទីន ៖ ក្រុមមន្ដ្រីប៉ាឡេស្ទីននិយាយថា អស់លោករៀបចំដាក់ពាក្យសុំចូលជាសមាជិកក្នុងអសបដែលមានសមាជិក១៦ប្រទេស ក្រោយពីដែនដីនេះចូលនៅក្នុងទីភ្នាក់ងារវប្បធ៌មនៃអសបនៅថ្ងៃច័ន្ទ។
ស៊ិរី៖ ប្រទេស Syrieឲ្យដឹងថាខ្លួននឹងប្រកាសអំពីផែនការមួយនៅថ្ងៃពុធដែលអាចបញ្ចប់ការរំជើបរំជួលយ៉ាងប្រល័យជាច្រើនខែ នៅឯការប្រជុំរបស់សម្ព័ន្ធភាពអារ៉ាប់នៅទីក្រុងឡឺគែរ៍។
ជប៉ុន៖ ក្រុមមន្ដ្រីជប៉ុនកំពុងតែធានាជាថ្មីចំពោះសាធារណជនក្រោយពីអ្នកវិទ្យាសាស្ដ្រនៅរោងចក្រនុយក្លេអ៊ែរ Fukushima បានរកឃើញឧស្ម័នxenonដែលជាឧស្ម័នវិទ្យុសកម្មដែលអាចបង្ហាញថាមានការផ្ទុះបរមាណូដែលកំពុងតែកើតមានឡើងនៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រមួយ។ចិន៖ ប្រទេសចិនកំពុងតែសុំឲ្យអង្គការឃ្លាំមើលនុយក្លេអ៊ែរនៃអសបធ្វើអ្វីៗច្រើនថែមទៀតដើម្បីធានាឲ្យថាមពលនុយក្លេអ៊ែរមានសុវត្ថិភាពនិងគ្មានគ្រោះថ្នាក់។
ថៃ៖ អ្នកស្រុកនៅទីក្រុង បាងកកដែលព្រួយបារម្ភនិយាយថា ទឹកជំនន់បន្ដឡើងតទៅទៀតនៅថ្ងៃពុធនេះនៅក្នុងតំបន់ខ្លះៗស្ថិតនៅភាគខាងលិចនិងខាងជើងនៅទីក្រុងបាងកកភាគកណ្ដាលនៅខាងក្រៅរបាំងដែលបានការពារភាគកណ្ដាលនៃទីក្រុងនេះមិនឲ្យលិចទឹក។
អង់គ្លេស៖ តុលាការជាន់ខ្ពស់នៃទីក្រុងឡុងដ៍ចង់ចោទសួរលោកAssange ពាក់ព័ន្ធនឹងការអះអាងអំពីការរំលោភផ្លូវភេទស្ដ្រីម្នាក់ហើយនឹងស្ដ្រីម្នាក់ទៀត។ មានសេចក្ដីរាយការណ៍ថា ករណីនៅឆ្នាំ២០១០ដែលកើតមានឡើងនៅទីក្រុងStockholm។
ចិន៖ បណ្ដាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសចិនឲ្យដឹងថាកម្មករកសិករនិងអ្នកមានវិជ្ជាជីវ:នឹងដើរតួនាទីធំជាងមុននៅពេលដែលគណបក្សកម្មុយនិស្ដកាន់កាប់អំណាចជ្រើសរើសមេដឹកនាំជំនាន់ក្រោយនៅដំណាច់ឆ្នាំក្រោយ។
ព័ត៌មាននៅពេលមុននេះ៖
សហរដ្ឋអាមេរិក៖ រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន បានលុបចោលដំណើររបស់លោកស្រីនៅអាទិត្យនេះទៅទីក្រុងឡុងដ៍ និងប្រទេសតួកគី ហើយស្ថិតនៅផ្ទះដើម្បីកាន់មរណ:ទុក្ខម្ដាយរបស់លោកស្រីដែលបានទទួលអនិច្ចកម្មក្នុងអាយុ៩២ឆ្នាំ។
ចិន ៖ ក្រុមអ្នកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សដែលអង្គការសហប្រជាជាតិបានតែងតាំងកំពុងតែអំពាវនាវឲ្យប្រទេសចិនបញ្ឈប់ការបង្ក្រាបរបស់ខ្លួនដែលកំពុងបន្ដប្រព្រឹត្ដិធ្វើទៅលើព្រះសង្ឃពុទ្ធសាសនាទីបេ នៅវត្ដអារាមនៅភាគនីរតីនៃប្រទេសចិន។
ស៊ីរី ៖ ទូរទស្សន៍ជាតិស៊ីរី ផ្សាយថាទីក្រុង Damasque បានព្រមព្រៀងចំពោះផែនការរបស់សម្ព័ន្ធភាពអារ៉ាប់ ដែលចង់បញ្ចប់ការបង្ក្រាបរបស់ខ្លួនទៅលើក្រុមអ្នកជំទាស់ដែលបះបោរប្រឆាំងរបបគ្រប់គ្រង១១ឆ្នាំរបស់លោកប្រធានាធិបតី Bashar al-Assad។
អ៊ីស្រាអែល ៖ នាយករដ្ឋមន្ដ្រី Benjamin Netanyahu នៃប្រទេស Israel បានបញ្ជាឲ្យសង់អគារដែលមានបន្ទប់ថ្មី២០០០នៅទីក្រុង Jerusalem ខាងកើត និងតំបន់ West Bank។
កែនយ៉ា ៖ ឲ្យដឹងថា ខ្លួនស៊ើបអង្កេតអំពីសេចក្ដីរាយការណ៍អំពីការមានជនស៊ីវីលដែលស្លាប់ ហើយដែលបណ្ដាលមកពីយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសសូម៉ាលី។
ស៊ីមបាវ៉េ៖ ស៊ីមបាវ៉េបានយល់ព្រមលក់រ៉ែពេជ្រនៅវាល Marange យ៉ាងចម្រូងចម្រាស់។
អឺរ៉ុប ៖ ផ្សារហ៊ុននៅក្នុងពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃអង្គារ ដោយមកពីប្រទេសអំពាវនាវឲ្យបោះប្រជាមតិស្ដីពីកិច្ចព្រមព្រៀងសម្រាលប្រាក់បំណុលអឺរ៉ុប នៅពេលដែលក្រុមមេដឹកនាំនៃទ្វីអឺរ៉ុបខ្នះខ្នែងរកមធ្យោបាយឆ្លើយតបតទៅនឹងព្រិត្ដិការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ៕