ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ០១ តុលា


មន្ត្រី​សន្តិសុខ​យេម៉ែនបាន​ឲ្យ​ដឹងថា Anwar al-Awlaki ដែល​មាន​ដើមកំណើត​យេម៉ែន កើត​នៅ​សហរដ្ឋអាមេរិក ត្រូវបាន​វាយ​ប្រហារ​ដោយ​បេសកម្ម​តាម​អាកាស​ នៅ​ជិត​ព្រំដែន​អារ៉ាប៊ី​ សាអ៊ូឌីត។
មន្ត្រី​សន្តិសុខ​យេម៉ែនបាន​ឲ្យ​ដឹងថា Anwar al-Awlaki ដែល​មាន​ដើមកំណើត​យេម៉ែន កើត​នៅ​សហរដ្ឋអាមេរិក ត្រូវបាន​វាយ​ប្រហារ​ដោយ​បេសកម្ម​តាម​អាកាស​ នៅ​ជិត​ព្រំដែន​អារ៉ាប៊ី​ សាអ៊ូឌីត។

យែម៉ែន​៖ បព្វជិត​អ៊ីស្លាម​និយម​ជ្រុល​ឈ្មោះ​ Anwar al-Awlaki ដែល​កើត​នៅ​សហរដ្ឋ​អាមេរិក​ត្រូវបាន​សម្លាប់​ក្នុង​ការវាយ​ប្រហារ​តាម​អាកាស​មួយ​នៅ​យេម៉ែន ដែល​របាយការណ៍​ព័ត៌មាន​និយាយ​ថា​បាន​ត្រូវ​សម្របសម្រួល​ដោយ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អាមេរិក​ ស៊ីអាយអេ។

ស៊ីរី​៖ ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៥​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ស៊ីរី​ក្រោយ​ពី​កងកម្លាំង​សន្តិសុខ​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល ​ពេល​ដែល​រដ្ឋាភិបាល​ស៊ីរី​បន្ត​ការ​បង្ក្រាប​របស់ផង​ខ្លួន​លើ​ក្រុម​ប្រឆាំង។

អាហ្វហ្គានីស្ថាន​៖ លោក​ឧត្តមនាវី​ចូល​និវត្តន៍​ Mike Mullen​ ដែល​ចាក​ចេញ​ពី​តំណែង​ប្រធាន​ក្រុម​នាយ​អគ្គសេនាធិការ​ចម្រុះ​របស់​កង​យោធពល​អាមេរិក​បាន​មាន​ប្រសាសន៍​ថា​លោក​មាន​ជំនឿ​ថា​គ្មាន​ដំណោះស្រាយ​ដល់​ជម្លោះ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ទេបើ​គ្មាន​ប្រទេស​ប៉ាគីស្ថាន។

អ៊ីរ៉ាក់​៖ មាន​មនុស្ស​យ៉ាង​ហោចណាស់​១៥​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​នៅ​ឯ​ព្រះវិហារ​ Shi'ite​ មួយ​កន្លែងក្នុង​ក្រុង Hilla ក្នុង​ប្រទេស​អ៊ីរ៉ាក់។

អាហ្វហ្គានីស្ថាន​៖ កាសែត​បស្ចឹមប្រទេស​នាំមុខ​គេ​មួយ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​គ្រោង​នឹង​ផ្អាក​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បីនាំ​យក​ពួក​តាលីបាន់​មកកាន់​តុ​ធ្វើការ​ចរចា​គ្នា​ មួយ​សប្តាហ៍​ក្រោយ​ពី​អ្នកធ្វើការ​ចរចា​អាហ្វហ្គានីស្ថាន​ជាន់​ខ្ពស់​បាន​ត្រូវ​ធ្វើ​ឃាត។

តួកគី​៖ ការផ្ទុះ​មួយ​នៅ​ជិត​ស្ថានីយ៍​ប៉ូលីស​យោធាប្រតិព័ទ្ធ​មួយ​ក្នុង​ផ្នែក​ខាង​ត្បូង​តួកគី​បាន​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​មាន​មនុស្សពីរ​នាក់​ទៀត​ត្រូវ​របួស។

ប៉ាឡេស្ទីន​៖ គណៈកម្មាធិការ​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ប្រជុំ​គ្នា​ជា​សម្ងាត់​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​ចាប់​ផ្តើម​ពិចារណា​អំពី​ការ​ដាក់​ពាក្យ​សុំ​របស់​ប៉ាទ្បេស្ទីន​ជា​សមាជិក​នៃ​អង្គការ​នេះ។

XS
SM
MD
LG