ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ០១ វិច្ឆិកា


លោក​នាយករដ្ឋមន្ត្រី​ក្រិក​ George Papandreou​
លោក​នាយករដ្ឋមន្ត្រី​ក្រិក​ George Papandreou​

ព័ត៌មានចុងក្រោយបំផុត៖

អឺរ៉ុប៖ ទីផ្សារ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ថ្ងៃ​អង្គារ​ ដែល​ជា​ប្រតិកម្ម​ចំពោះ​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី​ក្រិក​ George Papandreou​ ក្នុងការ​ធ្វើ​ការ​បោះឆ្នោត​ប្រជាមតិ​មួយ​ដើម្បី​ពិចារណា​លើការ​យល់ព្រម​ដល់ ​ផែនការ​បន្ធូរបន្ថយ​បំណុល​របស់​ទ្វីប​អឺរ៉ុប​ដែល​បាន​យល់ព្រម​កាលពី​ សប្តាហ៍​មុន។

លីប៊ី៖ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ជំរុញ​ប្រទេស​លីប៊ី​ឲ្យ​បញ្ចៀស​បញ្ហា​រាលដាល​អាវុធ​ក្នុង​តំបន់​ ខណៈពេល​ដែល​អាជ្ញាធរ​បណ្តោះអាសន្ន​របស់​ប្រទេស​នេះ​បាន​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​ថ្មី​ម្នាក់​ដើម្បី​ដឹកនាំ​ដំណាក់កាល​អន្តរកាល​នយោបាយ។

ស៊ីរី៖ អង្គការ​អូតង់​និយាយ​ថា​ខ្លួន​គ្មាន​បំណង​ធ្វើ​សកម្មភាព​យោធា​នៅក្នុង​ប្រទេស​ស៊ីរី​ទេ​ បន្ទាប់ពី​បាន​បញ្ចប់​យុទ្ធនាការ​រយៈពេល​៧​ខែ​របស់​ខ្លួន​ដើម្បី​ការពារ​ក្រុម​ជន​ស៊ីវិល​ក្នុង​ប្រទេស​លីប៊ី​មក។

អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu​ កំពុង​ជួបប្រជុំ​ជាមួយ​ពួក​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ថ្លឹងថ្លែង​អំពី​លទ្ធភាព​នៃ​ការ​ឆ្លើយតប​មួយ​ចំពោះការ​សម្រេចចិត្ត​របស់​ទីភ្នាក់ងារ​វប្បធ៌ម​នៃ​អង្គការ​សហប្រជាជាតិ​ក្នុងការ​ផ្តល់​សមាជិកភាព​ពេញសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន។

សហរដ្ឋ​អាមេរិក/សហគមន៍​អឺរ៉ុប៖ សហរដ្ឋ​អាមេរិក​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​ជាមួយ​សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​។សេចក្តី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន​ដែល​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​ឲ្យដឹង​ថា​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​កំពុង​ទន្ទឹង​រង់ចាំ​ជំនួប​ជាមួយ​ក្រុម​មេដឹកនាំ​សហគមន៍​អឺរ៉ុប​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ចិន៖ ក្រុម​មន្ត្រី​ចិន​បាន​អបអរសាទរ​ដល់​ការ​បង្ហោះ​យានអវកាស​មួយ​គ្រឿង​ដោយ​ជោគជ័យ​ក្នុង​បេសកកម្ម​មួយ​ដែល​ជំរុញ​ផែនការ​របស់​ចិន​ទៅមុខ​ដើម្បី​បង្កើត​ស្ថានីយ៍​អវកាស​មួយ​ដែល​មាន​មនុស្ស​ចាត់ចែង​កិច្ចការ​មិន​ឲ្យ​ហួស​ពី​ឆ្នាំ​២០២០។

ព័ត៌មាននៅពេលមុននេះ៖

ជនរងគ្រោះ​ដោយ​សារ​ទឹក​ជំនន់ Manit Gongpeng អាយុ​៥២ឆ្នាំ ស្រែកដាក់​ប៉ូលីសដែល​មិន​ឃើញ​ក្នុង​រូបភាព​នេះ ខណៈ​ដែល​គាត់​និង​អ្នកស្រុកឯទៀត​ព្យាយាម​បង្ខំ​អាជ្ញាធរ​ឲ្យ​បើក​បង្ហូរ​ទឹក​ចេញ​ពី​តំបន់​របស់​ពួកគេ​ដែល​នៅ​ជាយ​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៣១ តុលា ២០១១
ជនរងគ្រោះ​ដោយ​សារ​ទឹក​ជំនន់ Manit Gongpeng អាយុ​៥២ឆ្នាំ ស្រែកដាក់​ប៉ូលីសដែល​មិន​ឃើញ​ក្នុង​រូបភាព​នេះ ខណៈ​ដែល​គាត់​និង​អ្នកស្រុកឯទៀត​ព្យាយាម​បង្ខំ​អាជ្ញាធរ​ឲ្យ​បើក​បង្ហូរ​ទឹក​ចេញ​ពី​តំបន់​របស់​ពួកគេ​ដែល​នៅ​ជាយ​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៣១ តុលា ២០១១

ថៃ៖ កំហឹង​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ច័ន្ទ​នៅតាម​បណ្តោយ​របាំង​ការពាររាជធានី​របស់​ថៃ​កុំ​ឲ្យ​ទឹក​ជន់​លិច ​ដោយ​ពួក​អ្នក​ស្រុក​ដែល​ខឹង​សម្បារ​ស្ថិតនៅ​ខាង​ក្រៅ​ទំនប់​ការពារ​ទឹក​ជំនន់​បាន​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​សន្តិសុខ​ដើម្បី​បង្ខំ​ឲ្យ​បើក​ច្រក​ផ្លូវ​ទឹកដែល​បាន​ធ្វើ​ឲ្យ​ផ្ទះ​របស់​ពួកគេ​លិច​ទឹក។

សកលលោក ៖ ប្រជាពល​រដ្ឋ​របស់​ពិភពលោក​បាន​ឡើង​ដល់​៧ពាន់​លាន​នាក់​នៅពេល​មាន​ការ​ប្រារព្ឋ​ហើយ​នឹង​ការ​ព្រួយ​កង្វល់​អំពី​ថាតើ​ការកើន​ឡើង​នូវ​ចំនួន​ប្រជាពល​រដ្ឋ​ នឹង​ប៉ះពាល់ប្រភព​ធនធាន​របស់​ផែនដី​យ៉ាង​ដូចម្តេច។

សហរដ្ឋ​អាមេរិក៖ ឲ្យ​ដឹងថា​ខ្លួន​នឹង​កាត់​ផ្តាច់​ការរួម​វិភាគទាន​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ដល់ទីភ្នាក់​ងារ​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ​ ​បន្ទាប់​ពី​អង្គការ​នោះបាន​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ច័ន្ទ​ផ្តល់សមាជិក​ភាព​ពេញលេញ​ដល់​ប៉ាឡេស្ទីន។

លីប៊ី ៖ ដោយ​អង្គការ​អូតង់​កំណត់ការ​បញ្ចប់​បេសកម្ម​របស់​ខ្លួន​នៅ​លីប៊ី​កាល​ពី​យប់​មិញ មន្រ្តី​កំពូល​របស់​សម្ព័ន្ធ​មិត្ត​បាន​សរសើរ​យុទ្ធនាការ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​រយៈពេល​៧ខែ​ក្នុង​អំឡុងពេល​នៃ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​កាលពី​ថ្ងៃ​ច័ន្ទ។

អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ ប្រាប់​ឲ្យ​ដឹង​ថា​ បុគ្គលិក​របស់​ខ្លួន​បីនាក់​ស្ថិត​ក្នុង​ចំណោមមនុស្ស​៥​នាក់​ដែល​បាន​ត្រូវ​សម្លាប់នៅ​ក្នុង​ការ​បំផ្ទុះគ្រាប់​បែក​អត្តឃាតនៅក្រុង​ Kandahar ​ភាគ​ខាង​ត្បូង​អាហ្វហ្គានី​ស្ថាន។

កែនយ៉ា​និងសូម៉ាលី ៖ បាន​អំពាវនាវ​សុំ​ជំនួយ​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង​ថែមទៀតដើម្បី​ជួយ​កំទិច​ពួក​ al – Shabab ដែល​ជា​ក្រុម​កងជីវពល​មាន​ចំណង​ទាក់​ទង​ជាមួយ​ក្រុម​ al – Qaida ​ដែល​ប្រទេស​ជិត​ខាង​ទាំងអស់​បាន​ពណ៌នា​ក្រុមនេះ​ថាជា​សត្រូវ​រួម។

កៀហ្ស៊ីស៊ីស្ថាន៖ នាយក​រដ្ឋ​មន្រ្តី​ Almazbek​ Atambayev ​នៃ​ប្រទេសកៀហ្ស៊ីស៊ីស្ថាននឹង​ត្រូវ​ក្លាយ​ជាប្រធានាធិបតី​បន្ទាប់ពី​បាន​នាំមុខ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​លើកទីមួយ​របស់​ប្រទេស​នោះ ​ចាប់តាំង​ពី​ការបះបោរ​បង្ហូរ​ឈាមដែល​បាន​បណ្តេញ​រដ្ឋាភិ​បាល​កាល​ពីឆ្នាំ​ទៅ​មក។

សហរដ្ឋ​អាមេរិក ៖ ក្រុម​ហ៊ុន Boeing ដែល​ក្រុមហ៊ុន​ធ្វើ​យន្តហោះរបស់​សហរដ្ឋ​អាមេរិក​ ត្រូវគេ​រំពឹង​នឹង​ប្រកាស​កិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​នេះ​ដើម្បី​ស្ថាបនាកន្លែង​អាវកាស​នៅ​រោងចក្រ​កណ្តាល​រដ្ឋ​ Florida ​ដែល​កាលពី​ពេល​មុន​បាន​ប្រើ​ប្រាស់​ជាកន្លែងសម្រាប់​យាន្ត​ចម្លង​អាវកាស។

សកលលោក ៖ ​ការ​អត់​កាងារ​ធ្វើ​ ការរីក​លូតលាស់​សេដ្ឋកិច្ច​យឺត​យ៉ាវ​របស់​ពិភព​លោក​ ហើយ​នឹង​បញ្ហា​បំណុល​ដ៍​ធ្ងន់​ធ្ងរ​ បាន​ប្រឈមមុខ​មេដឹកនាំ ​G-20 ​នៅពេល​ដែល​ពួក​អស់​លោក​ជួប​ជុំ​គ្នា​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយដល់​បញ្ហា​នេះ។

អឺរ៉ុប ៖ ផែនការ​ជួយ​សង្គ្រោះ​បំណុល​អឺរ៉ុប​ ​ដែល​បាន​ព្រម​ព្រៀង​កាល​ពី​សប្តាហ៍​មុន​ បាន​ធ្លាក់​ចូល​ក្នុង​ការ​មន្ទិល​សង្ស័យនៅពេល​ដែល​ក្រិក​និយាយ​នៅ​ពេល​ឥឡូវ​នេះ​ថា​ខ្លួន​ នឹង​ធ្វើ​ការ​បោះឆ្នោត​ប្រជាមត្តិ​ថាតើ​ខ្លួន​យល់​ព្រម​ក៏​អត់៕

XS
SM
MD
LG