ជប៉ុន៖ ក្រុមហ៊ុនផលិតចំណីអាហារជប៉ុននាំមុខមួយប្រាប់ឲ្យដឹងថាវិទ្យុសកម្ម សេស្យ៉ូមត្រូវបានគេរកឃើញនៅក្នុងម្សៅទឹកដោះគោសម្រាប់ទារក។ នេះជាជាការភ័យខ្លាចលើម្ហូបអាហារនាពេលថ្មីៗជាងគេនៅក្នុងប្រទេស ចាប់តាំងពីការកើតឡើងគ្រោះមហន្តរាយនុយក្លេអ៊ែរនៅរោងចក្រថាមពលភាគឦសាន ក្នុងក្រុងតូក្យូកាលពី៩ខែមុន។
រុស្ស៊ី៖ កងទ័ពរុស្ស៊ីបានយាមល្បាតកណ្តាលទីក្រុងម៉ូស្គូកាលពីថ្ងៃអង្គារ ក្នុងកិច្ចខិតខំមួយដើម្បីគំរាមមិនអោយមានការប្រឆាំងតវ៉ាកើនឡើងថែមទៀត មួយថ្ងៃបន្ទាប់ពីបាតុកររាប់ពាន់នាក់បានជួបជុំគ្នាដើម្បីប្រកាសឲ្យរំសាយលទ្ធផលការបោះឆ្នោតដែលពួកគេអះអាងថាមានការកេងបន្លំ។
សហរដ្ឋអាមេរិក៖ អ្នកប្រឆាំងនិងសកម្មជនមកពីទូទាំងសហរដ្ឋអាមេរិកបានបន្តជួបគ្នានៅទីលាន National Mall ក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីតវ៉ា ដោយមានផែនការធ្វើរយៈពេលច្រើនថ្ងៃទៅកាន់សភានិងមេដឹកនាំរបស់ខ្លួន។
សកលលោក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូន កំពុងអំពាវនាវឲ្យមានចំណាត់ការពិតប្រាកដដើម្បីប្រយុទ្ធប្រឆាំងការផ្លាស់ប្តូរអាកាសធាតុដែលកំពុងមានផលប៉ះពាល់សកលលោកកាន់តែខ្លាំងឡើង។
ស៊ីរី៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ហ៊ីឡារី គ្លីនតុន បានជួបជាមួយពួកមេដឹកនាំគណបក្សប្រឆាំងស៊ីរីកាលពីថ្ងៃអង្គារ ពេលដែលសហរដ្ឋអាមេរិកបានប្រកាសថាឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសស៊ីរីនឹងវិលត្រឡប់ទៅកាន់ប្រទេសនោះ បន្ទាប់ពីការលាចេញពីតំណែងជាងមួយខែមុនដោយសារព្រួយបារម្ភខាងសន្តិសុខ។
អាហ្វហ្គានីស្ថាន៖ ការផ្ទុះគ្រាប់បែកភ្លោះបានធ្វើឲ្យសៅហ្មងថ្ងៃបុណ្យអាស្ស៊ុរ៉ារបស់ពួកនិកាយស្ហ៊ីអ៊ីត កាលពីថ្ងៃអង្គារ និងសម្លាប់មនុស្សជិត៦០នាក់ភាគច្រើនជានិកាយអ៊ីស្លាមស្ហ៊ីអ៊ីតក្នុងតំបន់កណ្តាលនិងខាងជើងប្រទេស។
អឺរ៉ុប៖ ទីភ្នាក់ងារឥណទានស្តង់ដា អេន ភួរ បច្ចុប្បន្នកំពុងគំរាមបញ្ចុះអត្រាវាយតម្លៃឥណទានទៅកាន់ប្រទេសដែលផ្តល់ប្រាក់ជួយសង្គ្រោះប្រទេសញាំញីដោយសារបំណុលនៅអឺរ៉ុប។
បែលហ្ស៊ិក៖ លោក អេលីយ៉ូ ឌី រុយប៉ូ មកពីគណបក្សសង្គមនិយមបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់បែលហ្សិកបន្ទាប់ពីបញ្ចប់អវត្តមានរដ្ឋាភិបាលអចិន្រ្តៃយ៍រយៈពេល១ឆ្នាំកន្លះ។
អេហ្ស៊ីប៖ កំពុងធ្វើការបោះឆ្នោតជ្រើសរើសសភាជាតិជុំទី២នៅថ្ងៃទី២ ដោយគណបក្សអ៊ីស្លាមជាគូប្រកួតប្រជែងដែលចូលរួមប្រកួតដ៏ក្តៅគគុកបានទទួលសន្លឹកឆ្នោតកើនឡើងក្នុងក្រុងធំបំផុតពីរនិងខេត្តចំនួន៧ផ្សេងទៀត។