ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៣០ ធ្នូ យប់


តូប​លក់​កាសែត​​ក្នុង​ទីក្រុង​ប៉េកាំង​មាន​ទស្សនាវដ្ដី​មាន​រូប​ភាព​មេដឹកនាំ​កូរ៉េខាង​ជើង​ថ្មី​ គីម ជុង​អ៊ុន ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១១។
តូប​លក់​កាសែត​​ក្នុង​ទីក្រុង​ប៉េកាំង​មាន​ទស្សនាវដ្ដី​មាន​រូប​ភាព​មេដឹកនាំ​កូរ៉េខាង​ជើង​ថ្មី​ គីម ជុង​អ៊ុន ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១១។

កូរ៉េខាងជើង៖នៅ​ថ្ងៃ​សុក្រ​នេះ​ប្រទេស​កូរ៉េ​ខាងជើងបាន​ព្រមាន​គូ​បដិបក្ស​របស់​ខ្លួន​គឺ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​បណ្តា​ប្រទេស​ឯ​ទៀត​ក្នុង​ពិភពលោក​ថា​នឹង​មិនមាន​ការ​ផ្លាស់ ប្តូរ​គោល​នយោបាយ​ទេ​នៅ​ក្រោម​មេដឹកនាំ​ថ្មី​របស់​ខ្លួន​គឺ​លោក គីម ជុងអ៊ុន (Kim Jong Un)។

ស៊ីរី៖ កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​ត្រូវ​ដាក់​ពង្រាយ​យ៉ាង​សន្ធឹកសន្ធាប់​នៅពាសពេញ​ផ្ទៃ​ប្រទេស នៅ​ពេល​ដែល​ពួក​សកម្មជន​ប្រឆាំង​បាន​ជំរុញ​ពួក​បាតុករ​ឱ្យ​ធ្វើការ​តវ៉ា​នៅ​តាម​ដងផ្លូវ​នៅ​ក្រោយ​ពិធី​សូត្រ​ធម៌​កាលពី​ថ្ងៃ​សុក្រ​នេះ។

អេហ្ស៊ីប៖ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​កង​កម្លាំង​សន្តិសុខ​របស់​ប្រទេស​អេហ្ស៊ីប​បាន​សម្រុកចូល​ក្នុង​ការិយាល័យ​ចំនួន​១៧របស់​អង្គការ​សិទ្ធិ​មនុស្ស​នានា រួម​ទាំង​អង្គការ​បី​ដែល​មាន​មូលដ្ឋាន​ក្នុង​ស.រ.អា.​ផង​ដែរ ដែល​ពួក​មេដឹកនាំ​យោធា​និយាយ​ថា វា​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ដែលនឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​វិធី​ដែល​ការ​ផ្តល់​ជំនួយ​ពី​បរទេស​បាន​ញុះញង់​ឱ្យ​មាន​ភាព​ចលាចល​ជា​បន្តបន្ទាប់កន្លង​មក​នៅ​ក្នុង​ប្រទេស។

សូម៉ាលី៖ អតីត​បុគ្គលិក​ដែល​ប្រកប​ដោយ​ភាព​ទោមនស្ស​ម្នាក់​បាន​សម្លាប់​បុគ្គលិក​បរទេស​ផ្នែក​ផ្តល់​ជំនួយ​ពីរ​នាក់​នៅ​ក្នុង​រដ្ឋធានី ម៉ូហ្គាឌីស្យ (Mogadishu) នៃ​ប្រទេស​សូម៉ាលី។ ពួក​មន្ត្រី​បាន​និយាយ​ថា​ការ​បាញ់​សម្លាប់​នេះ​បាន​កើត​ទ្បើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​ការិយាល័យ​នៃ​ក្រុម​ផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​របស់ អង្គការ​វេជ្ជបណ្ឌិត​គ្មាន​ព្រំដែន (Doctors Without Borders)។

XS
SM
MD
LG