ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៩ ធ្នូ យប់


រូបថត​ដែល​ផ្សាយ​ទី​ភា្នក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ (Korean Central News Agency) និង​ចែកចាយ​​នៅ​ក្រុង​តូក្យូ​ដោយ​ទីភា្នក់ងារ​ព័ត៌មាន​កូរ៉េ (Korea News Service) បង្ហាញ​ពី​ហ្វូង​មនុស្ស​​ច្រើន​ពាន់​នាក់​បាន​ចូល​រួម​នៅ​ពិធី​បុណ្យ​សព​ជាតិ​សម្រាប់​សព​អតី​មេដឹកនាំ
រូបថត​ដែល​ផ្សាយ​ទី​ភា្នក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ (Korean Central News Agency) និង​ចែកចាយ​​នៅ​ក្រុង​តូក្យូ​ដោយ​ទីភា្នក់ងារ​ព័ត៌មាន​កូរ៉េ (Korea News Service) បង្ហាញ​ពី​ហ្វូង​មនុស្ស​​ច្រើន​ពាន់​នាក់​បាន​ចូល​រួម​នៅ​ពិធី​បុណ្យ​សព​ជាតិ​សម្រាប់​សព​អតី​មេដឹកនាំ

កូរ៉េ​ខាងជើង៖ លោក គីម ជុង អ៊ុន (Kim Jong Un) ត្រូវ​បាន​ប្រកាស​ថា​ ជា​មេដឹកនាំ​កំពូល​របស់​គណបក្ស​គ្រប់​គ្រង​អំណាច និង​ជា​អគ្គមេបញ្ជាការ​កងទ័ព​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ អំឡុងពេល​ពិធីបុណ្យ​សព​ឪពុក​របស់​លោក​គឺ លោក​គីម ជុង អ៊ីល (Kim Jong Il) នៅ​ទីក្រុង​ព្យុងយ៉ាង។

ស៊ីរី៖ ក្រុម​អ្នក​អង្កេតការណ៍​របស់​សម្ព័ន្ធ​អារ៉ាប់ (Arab League) នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់​សំខាន់ៗ​ចំនួន​៣ នៅ​ប្រទេស​ស៊ីរី ដែល​ជា​ទី​កន្លែង​ដែល​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​ប្រើ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​លើ​ហ្វូង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ ស្រប​ពេលដែល​មាន​ចម្ងល់​មួយ​ថា​តើ​ក្រុម​អ្នក​សង្កេត​ការណ៍​នេះ​អាច​ទុកចិត្ត​បាន​ឬុ​យ៉ាងណា។

តួកគី៖ កងទ័ព​តួកគី​បាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​បះបោរ​ជនជាតិ​ឃឺត (Kurdistan) នៅក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីរ៉ាក់ ប៉ុន្តែ​មិន​បាន​បញ្ជាក់​របាយការណ៍​ពី​មន្ត្រី​មូលដ្ឋាន​ដែល​ថា មាន​ជន​ស៊ីវិល​យ៉ាង​តិច​២៣​នាក់​បាន​ស្លាប់ក្នុង​ការ​វាយ​ប្រហារ​នោះ​ទេ។

កៀហ្ស៊ីស៊ីស្ថាន៖ លោក អាលម៉ាហ្សបេក អាតាមបាយេវ (Almazbek Atambayev) ប្រធានាធិបតី​របស់​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន បាន​និយាយ​ថា​ ការ​រក្សា​ទុក​មូលដ្ឋាន​យោធា​ស.រ.អ​ នៅ​ជិត​អាកាសយានដ្ឋាន​ស៊ីវិល​របស់​ប្រទេស​លោក​គឺ​ជា​រឿង​គ្រោះថ្នាក់​ខ្លាំង​ណាស់។

អូតង់/អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​បាន​និយាយ​ថា មាន​បុរស​ម្នាក់​បាន​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​ឯកភាព​ជាតិ​របស់​អាហ្វហ្គានីស្ថាន​ បាន​សម្លាប់​បុគ្គលិក​២​នាក់​របស់​ខ្លួន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ភាគ​ខាងកើត។

ភូមា៖ ការ​ផ្ទុះ​ដ៏​ខ្លាំងខ្លា​នៅ​ឃ្លាំង​មួយ​ក្នុង​ទីក្រុង​រង់ហ្គូន​ នៃ​ប្រទេស​ភូមា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៧​នាក់ និង​ធ្វើ់​ឲ្យ​របួស​៨០​នាក់​ផ្សេង​ទៀត។ សាក្សី​បាន​និយាយ​ថា គេ​បាន​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​កន្លែង​មួយ​ដែល​ទំនង​ជា​ឃ្លាំង​ថ្នាំ​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​មួយ​នា​ភាគ​ខាងកើត​នៃ​ក្រុង​រង់ហ្គូន។

XS
SM
MD
LG