ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២១ ធ្នូ យប់


រូបភាព​ថត​ចេញ​ពី​ទូរទស្សន៍​មួយ​នេះ បង្ហាញ​ទិដ្ឋភាព​​ក្រុម​បាតុករ​សែង​សាកសព​របស់ Tamer Mutlaq នៅ​ទី​ក្រុង​ Homs ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​២០​ធ្នូ​។
រូបភាព​ថត​ចេញ​ពី​ទូរទស្សន៍​មួយ​នេះ បង្ហាញ​ទិដ្ឋភាព​​ក្រុម​បាតុករ​សែង​សាកសព​របស់ Tamer Mutlaq នៅ​ទី​ក្រុង​ Homs ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​២០​ធ្នូ​។

ស៊ីរី៖ ក្រុមសកម្មជន​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​និយាយ​ថា​ កងទ័ព​របស់​រដ្ឋាភិបាល​បាន​សម្លាប់​ជន​ស៊ីវីល​ជាង​១០០​នាក់​ហើយ​និង​យុទ្ធជន​រត់​ចោល​ជួរ​រាប់​សឹប​នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ ដែល​ជា​ថ្ងៃ​ដែល​មាន​មនុស្ស​បាត់​បង់​ជីវិត​ដ៏​ច្រើន​បំផុត​មួយ​ចាប់​តាំង​ពី​មាន​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពី​ខែ​មិនា​មក។

កូរ៉េ​ខាងជើង៖ នៅ​ថ្ងៃ​ពុធ​នេះ​ប្រទេស​កូរ៉េ​ខាង​ជើង​ហាក់​ដូចជា​ជា​មាន​ភាព​ស្ងប់ស្ងាត់​បន្ដិច​ ខណ:​ដែល​ប្រទេស​នេះ​បាន​កាន់​ទុក្ខ​មរណភាព​របស់​លោក គីម ជុង​អ៊ីល (Kim Jong II) ហើយ​បន្ត​ផ្ទេរ​តំណែង​ថ្នាក់​មេដឹក​នាំ​ទៅ​ឲ្យ​កូន​ប្រុស​របស់​លោក​គឺ​លោក គឹម ជុង​អ៊ុន (Kim Jong Un)។

បណ្ដាញ​ផ្សព្វផ្សាយ​ព័តមាន​រដ្ឋ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​រាប់​លាន​នាក់​ទៅ​ធ្វើ​គារវកិច្ច​នៅ​មុខ​រូប​បដិមា​និង​រូប​ថត​នានា​លោក«អតីត​មេដឹកនាំ​ជាទី​ស្រឡាញ់»​របស់​ពួកគេ។

ស៊ីរី៖ ​អង្គការ Amnesty International បាន​ធ្វើ​ការ​តវ៉ា​នៅ​តាម​បណ្តោយ​ផ្លូវ​ពី​អង្គការ​សហប្រជាជាតិ​ ដោយ​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សា​សន្ដិសុខ​នៃ​អ.ស.ប​ ចាត់​វិធានការ​ដ៏​ជាក់លាក់​មួយ​ប្រឆាំង​នឹង​ប្រទេស​ស៊ីរី​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា​«ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ»។

អេហ្ស៊ីប៖ ក្រុម​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ដ​ប្រាំបួន​នៃ​ប្រទេស​អេហ្ស៊ីប បាន​ចាប់​ផ្ដើមទៅ​បោះ​ឆ្នោត​ សារ​ជា​ថ្មី​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ដែល​មាន​ដំណាក់កាល​ច្រើន ដែល​ប្រព្រឹត្ដ​ឡើង​ក្រោយ​ពី​មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​យ៉ាង​រង្គាល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​រវាង​ក្រុម​អ្នក​តវ៉ា​ និង​កង​កម្លាំង​សន្ដិសុខ​នៅ​ក្នុង​រដ្ឋធានី​មក។

អ៊ីរ៉ាក់៖ លោក​នូរី អាល់​ ម៉ាលីគី (Nouri al-Maliki) នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​អ៊ីរ៉ាក់​ បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​នៃ​ជនជាតិ​ឃឺត​ ប្រគល់​លោក​អនុប្រធានាធិបតី​ តារិក អាល់ ហាហ្សេមី ​ (Tariq al-Hashemi) ដែល​ត្រូវ​បាន​គេ​តាម​ចាប់​ខ្លួន​ពី​បទ​ប៉ុនប៉ង​សម្លាប់​មន្ដ្រី​ជា​ច្រើន​រូប​ផ្សេងៗ​ទៀត។

XS
SM
MD
LG