ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៣ ធ្នូ ព្រឹក


ប្រធានាធិបតីកុងហ្គោ ជូសកាប៊ីឡា បោះឆ្នោត​នៅក្នុង​ការ​បោះឆ្នោត​រើសប្រធានាធិបតី​នៅ​ស្ថានីយ៍​មួយកន្លែង​នៅ​ឃីនស្ហាសា កុងហ្គោ ថ្ងៃទី២៨ ធ្នូ ២០១១។
ប្រធានាធិបតីកុងហ្គោ ជូសកាប៊ីឡា បោះឆ្នោត​នៅក្នុង​ការ​បោះឆ្នោត​រើសប្រធានាធិបតី​នៅ​ស្ថានីយ៍​មួយកន្លែង​នៅ​ឃីនស្ហាសា កុងហ្គោ ថ្ងៃទី២៨ ធ្នូ ២០១១។

កុងហ្គោ៖ ប្រធានាធិបតីកុងហ្គោ ជូសកាប៊ីឡា (Joseph Kabila) ថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​មួយ​នៅទីក្រុងឃីនស្ហាសា នៅ​ថ្ងៃច័ន្ទ​នេះថា លោក​បាន​ទទួល​ស្គាល់​ថា​មានកំហុស​ខ្លះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មុន តែ​លោក​ច្រាន​ចោល​ការ​សន្មត់​របស់​មជ្ឈមណ្ឌល​ខាតធឺដែល​ថា​ការ​បោះ​ឆ្នោត​នោះខ្វះ​ជំនឿ​ទុក​ចិត្ត។

សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ស្នើ​ឲ្យអ៊ីរ៉ង់​បញ្ជូន​យន្តហោះ​ឃ្លាំ​យកការណ៏​សម្ងាត់ ​Drone របស់​អាមេរិច​មួយ​គ្រឿង​ដែល​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់ និយាយថា​ខ្លួន​បាន​ធ្វើ​ឲ្យ​ធ្លាក់ តាម​រយៈ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធើណែត។

សហរដ្ឋអាមរិក៖ កាល​ពី​ថ្ងៃ​ច័ន្ទ តុលាការ​កំពូលអាមេរិក បាន​យល់​ព្រម​ពិនិត្យ​មើល​ច្បាប់​ចម្រូង​ចម្រាស់​មួយ ដែល​ដៅ​ទៅ​លើ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​នៅរដ្ឋ​ អារីហ្សូណា ដែល​ស្ថិត​នៅភាគ​នីរតី។

អ៊ីរ៉ាក់៖ ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា និងនាយក​រដ្ឋមន្ត្រីអ៊ីរ៉ាក់ ណូរី អាល ម៉ាលីគី (Nouri al-Maliki) បាន​រៀប​ចំ​របៀប​វារៈ​យ៉ាង​ទូលំ​ទូលាយ​មួយ សម្រាប់​សហ​ប្រតិបត្តិការ​ក្រោយ​សង្គ្រាម ដោយ​គ្មាន​កងទ័ព​អាមេរិក​តាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ធ្វើ​ឲ្យ​អ៊ីរ៉ាក់​ជា​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព និង លទ្ធិ​ប្រជាធិបតេយ្យ​មួយ​នៅមជ្ឈឹម​បូព៌ា​ប្រទេស។

អ៊ឺរ៉ុប៖ ទីភ្នាក់ងារ​ឲ្យ​ពិន្ទុ​ឥណ្ឌទាន​អន្តរជាតិ​២ និយាយថា​ ក្រុម​មេដឹកនាំ​អ៊ឺរ៉ុប​គួរ​បំពេញ​កិច្ច​ការ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​កើត​ចេញ​មក​ពី​បំណុល​យ៉ាង​ធំ​របស់​រដ្ឋាភិបាល។

ប៉ាគីស្ថាន៖ នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន យួស្សូវ រ៉ាហ្សា ខីឡានី (Yousuf Raza Gilani) ​បាន​ថ្លែង​ប្រាប់​ស្ថានីយ​ទូរទស្សន៍ប៊ីប៊ីស៊ីថា​ប្រទេស​របស់​លោក​ប្រហែល​ជា​បន្ត​ការឃាត់ឃាំង​មិន​ឲ្យ​ក្បួន​យាន​យន្ត​របស់​អង្គការ​អូតង់​ចូល​ទៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានប៉ុន្មាន​សប្តាហ៍​ថែម​ទៀត៕

XS
SM
MD
LG