រុស្សី៖ កាលពីថ្ងៃអាទិត្យលោកប្រធានាធិបតីរុស្សី ឌីមីតទ្រី មេដវេដេវ (Dmitri Medvedev) បានបញ្ជាឱ្យមានការស៊ើបអង្កេតអំពីការចោទប្រកាន់ស្តីពីការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីសប្តាហ៍មុន។ សេចក្តីប្រកាសនេះបានធ្វើទ្បើងមួយថ្ងៃក្រោយពីមានមនុស្សរាប់ម៉ឺននាក់បានធ្វើ ការប្រជុំមហាជនក្នុងក្រុងម៉ូស្គូ (Moscow) និងក្រុងឯទៀតៗដើម្បីទាមទារឱ្យចាត់ទុកការបោះឆ្នោតកាលពីថ្ងៃទី៤ខែធ្នូដែលឈ្នះ ដោយគណបក្សបង្រួបបង្រួម រុស្សីរបស់លោកនាយករដ្ឋមន្ត្រី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ជាមោឃៈ ហើយសុំឱ្យមានការបោះឆ្នោតសារ ជាថ្មី។
អាមេរិក៖ លោកប្រធានាធិបតីស.រ.អ. លោក បារ៉ាក់ អូបាម៉ា (Barack Obama) នឹងធ្វើកិច្ចចរចានៅថ្ងៃច័ន្ទនេះនៅឯសេតវិមានជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នូរី អាល មាលីគី (Nouri al-Maliki) ដោយមេដឹកនាំទាំងពីរនាក់នេះនឹងពិភាក្សាគ្នាអំពីអនាគតនៃប្រទេសអ៊ីរ៉ាក់នៅពេលដែលកងកម្លាំងស.រ.អ. បញ្ចប់ការដកទ័ព ទាំងស្រុងរបស់ពួកគេចេញពីប្រទេសនេះនា ចុង ខែ នេះ។
ស៊ីរី៖ ពួកសកម្មជនសិទ្ធិមនុស្សស៊ីរីបាននិយាយថា កងកម្លាំងសន្តិសុខរដ្ឋាភិបាលបានប៉ះទង្គិចជាមួយពួកទាហានរត់ចោលជួរ ក្នុង តំបន់ មួយ ចំនួន ក្នុង ប្រទេស នេះ ស្របពេលដែលប្រជាពលរដ្ឋស៊ីរីបានបោះឆ្នោត ជ្រើសរើស អភិបាលក្រុងដែលជាការ សាកល្បង ទីមួយនៃការកែទម្រង់នានា ដែលរដ្ឋាភិបាលបានសន្យា។
ប៉ាណាម៉ា៖ លោក មានូអែល នរីហ្គា (Manuel Noriega) អតីតមេដឹកនា ផ្តាច់ការនៃប្រទេសប៉ាណាម៉ាបានវិលត្រទ្បប់ទៅកាន់ប្រទេសលោកវិញហើយក្រោយពីបានជាប់ ពន្ធនាគារជាង២០ឆ្នាំនៅ ក្នុងស.រ.អ. និង ប្រទេសបារាំង រួចមក។