ឥណ្ឌា៖ ចំនួនមនុស្សស្លាប់ដោយអគ្គីភ័យមួយដែលបានឆេះមន្ទីរពេទ្យឯកជនមួយក្នុងក្រុង កូលកាត់តា នៅភាគខាងកើតឥណ្ឌាបានកើនទ្បើងដល់៨៩នាក់ហើយ។ អាជ្ញាធរបាននិយាយថាអគ្គិភ័យនេះបានឆាបឆេះមន្ទីរពេទ្យ AMRI កាលពីព្រឹកថ្ងៃសុក្រនៅក្នុងធានីនៃរដ្ឋ ប៊េនកាល់ ខាងលិច។
កុងហ្គោ៖ ប្រធានាធិបតីកុងហ្គោល ជូសកាប៊ីឡា (Joseph Kabila) បានត្រូវប្រកាសថាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន តែគូប្រជែងសំខាន់បំផុតរបស់លោកប្រធានាធិបតី អ៊ីធីនណី ថស៊ីសិខេឌី (Etienne Tshisekedi) បានច្រានចោលលទ្ធផលនេះហើយបានប្រកាសខ្លួនលោកថាជាមេដឹកនាំប្រទេស។ ប្រធានាធិបតី ជូសកាប៊ីឡា បានទ្បើងមកកាន់អំណាចតាំងពីឆ្នាំ២០០៦ ក្នុងអាយុ២៩ឆ្នាំ នៅក្រោយការធ្វើឃាតលោក ឡារ៉េន កាប៊ីឡា (Laurent Kabila) ជាឪពុកលោក។
អ៊ឺរ៉ុប៖ សមាជិកភាគច្រើននៃសហភាពអឺរ៉ុបចំនួន១៦ប្រទេសយល់ព្រមឲ្យបង្កើនការត្រួតត្រាកណ្តាលលើថវិការបស់រដ្ឋាភិបាលនីមួយៗ ដើម្បីដោះស្រាយបញ្ហាបំណុលនិងវិបតិ្តសេដ្ឋកិច្ចនៅទ្វីបអ៊ឹរ៉ុប។
សូម៉ាលី៖ នៅក្នុងការធ្វើដំណើរជាប្រវត្តិសាស្ត្រមួយទៅ កាន់រដ្ឋធានី ម៉ូហ្គាលឌីស្យូ កាលពីថ្ងៃសុក្រ លោកបាន គីមូន បានព្រមានថាប្រទេសសូម៉ាលីមាន «ឱកាសមានកម្រិតខ្លាំងណាស់» ដើម្បីធ្វើឱ្យស្ថានភាពល្អប្រសើរជាងមុន។