ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ០៩ ធ្នូ ព្រឹក


ផ្សែង​ខ្មៅដែល​គេមើលឃើញ​ចេញពីកន្លែង​ចំរាញ់ប្រេង​មួយ​កន្លែង​នៅ​ជិត​ក្រុងហោមស៍ (ខាងក្រោយ) ថ្ងៃទី៨ ធ្នូ ២០១១។
ផ្សែង​ខ្មៅដែល​គេមើលឃើញ​ចេញពីកន្លែង​ចំរាញ់ប្រេង​មួយ​កន្លែង​នៅ​ជិត​ក្រុងហោមស៍ (ខាងក្រោយ) ថ្ងៃទី៨ ធ្នូ ២០១១។

ស៊ីរី៖ មាន​ការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​លើ​បំពង់​នាំ​ប្រេង​របស់ស៊ីរី​ ដែល​ដឹក​ប្រេង​ទៅ​កាន់​រោង​ចក្រ​មួយ​នៅ​ជិត​ទី​ក្រុង​ហោមស៍ ដែល​កំពុង​តែ​មាន​ភាព​វឹកវរ​ នៅ​ពេល​ដែល​អំពើ​ហិង្សា​ពី​ការ​បះបោរ​ក្នុង​ពេល​៩​ខែ​នៅ​ក្នុង​ប្រទេស​នេះ​កំពុង​កើន​ឡើង។

អ៊ឺរ៉ុប៖ មេដឹកនាំ​អឺរ៉ុប​កំពុង​ជួប​ប្រជុំ​នៅក្រុង​ព្រុចសែល​ដើម្បី​ចួលរួមសន្និសីទ​ចំនួន​ពីរ​ថ្ងៃ ក្នុង​ បំនង​ធ្វើ​ការ​វាយតំលៃ​ប្រាក់​យូរ៉ួ​ ដែល​ជា​រូបិយបណ្ណ័​រួម និង​ដែល​កំពុង​ជាប់​ជំពាក់​ក្នុង​វិបត្តិ​ ប្រាក់​បំណុល​ដ៏មហិមា​របស់​ទ្វីប​អឺរ៉ុប។

រុស្សី៖ ប្រធានាធិបតីរុស្ស៊ី​ ដឺមីទ្រី មេតវីដេវ​បាន​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​អំពី​ការ​លួច​បន្លំ​សន្លឹកឆ្នោត​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ដែល​បាន​បណ្តាល​ឲ្យ​មាន​បាតុកម្ម​ធំៗ​មួយ​ចំនួន​បាន​កើត​ឡើង។

អូតង់៖ ការ​ស្នើ​ដាក់តាំង​ប្រព័ន្ធ​ការពារ​កាំជ្រួច​ផ្លោង​មួយ​នៅ​ក្នុង​ទ្វីប​អឺរ៉ុបត្រូវ​បរាជ័យ។ បើ​យោង​តាម​សំដីរបស់អគ្គលេខាធិការ​អង្គការ​អូតង់​ អានដឺ ហ្វក រ៉ាសមូសិនបាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា​ ភាគី​ទាំង​ពីរ​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​សេចក្តី​ស្នើ​នេះ​ ដោយរដ្ឋមន្រ្តី​ការ​បរទេសរុស្ស៊ី​ សឺជី ឡាវរ៉ូវ អះអាង​ថា​ប្រព័ន្ធ​ការ​ពារ​នេះ​អាច​យក​ទៅ​ប្រើ​ប្រឆាំងរុស្ស៊ី​។

ប៉ាគីស្ថាន៖ និយាយ​ថា នេះ​ជា​ពេលដែលខ្លួនត្រូវ​បញ្ចប់​ការ​ចោទ​ប្រកាន់​ ហើយ​ឈាន​ទៅរកការ​សហប្រតិបត្តិការ​មួយ​ជា​មួយ​ប្រទេស​ជិត​ខាង​ អាហ្វហ្គានីស្ថាន បន្ទាប់​ពី​អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បាន​ដាក់​ទោស​ជន​សកម្មប្រយុទ្ធ​ដែល​មាន​មូលដ្ឋាន​នៅប៉ាគីស្ថាន​ ចំពោះ​ការ​វាយ​ប្រហារ​អត្តឃាត​ដ៏​សាហាវ​មួយ។ អ្នក​នាំ​ពាក្យ​ការិយាល័យ​ក្រសួង​ការ​បរទេស​ អាបដូល ប៉ាស៊ីត បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ថ្ងៃ​ព្រហស្បត៍​ថា ក្រុង​អ៊ីស្លាមម៉ាបាដ ចង់​បាន​ទំនាក់​ទំនង​មួយ​ដែល​គ្មាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។

កុងហ្គោ៖ មន្រ្តី​រៀបចំ​ការ​បោះ​ឆ្នោត​នៅសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោកំណត់​ថា​នឹង​ប្រកាសលទ្ធផល​ទាំង​ស្រុង​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ នៅ​ក្រោយ​ម៉ោង​ ៦​ ល្ងាច​ ថ្ងៃ​ព្រហស្បត៍​តាម​ម៉ោង​ក្នុង​ស្រុក​ ដែល​ត្រូវ​នឹង​ម៉ោង​ ៥​ ល្ងាច​តាម​ម៉ោង​សកល នៅ​ពេល​ដែល​ប្រទេស​នេះ​កំពុង​បង្ហាញ​សញ្ញា​ថា​អាច​មាន​ការ​បះបោរ​ពី​សំណាក់​ប្រជាពលរដ្ឋ បើយោងតាម អ្នក​នាំ​ពាក្យ​របស់​គណកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ ម៉ាធើ ម្ពីតា។

សហរដ្ឋអាមេរិក៖ តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​បាន​បង្ហាញ​ថា លោក​ ជីង រីក​ បាន​នាំ​មុខ​ដោយ​លេខ​ពីរ​ខ្ទង់​លើ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ដទៃ​ទៀត នៅ​ក្នុង​ការ​ប្រកួត​ដើម្បី​ឲ្យ​បាន​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ។

XS
SM
MD
LG