ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ការផ្សារភ្ជាប់សហគមន៍អាមេរិកទៅវប្បធម៌ខ្មែរតាមរយៈទីក្រុងខ្មែរអច្ឆរិយៈ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទីក្រុងខ្មែរអច្ឆរិយៈ Khmer City of Wonders គឺជាឈ្មោះគម្រោងសាងសង់ទីក្រុងខ្មែរមួយស្ថិតក្នុងទីក្រុង Kingman រដ្ឋ Arizona សហរដ្ឋអាមេរិក។ តាមរយៈបទសម្ភាសន៍ជាមួយវីអូអេ លោក សេក កុសល ប្រធានអង្គការ IKARE បានរៀបរាប់អំពីដំណើររឿងរ៉ាវពាក់ព័ន្ធនឹងការបង្កើតគម្រោងនេះឡើងដោយមានការផ្តួចផ្តើមឡើងដោយអង្គការព្រលឹងខ្មែរមាតុភូមិ Mietophoum Khmer Spirit ដែលជាមជ្ឈមណ្ឌលវប្បធម៌និងសុខភាពក្នុងទីក្រុង Kingman រដ្ឋ Arizona។ គោលបំណងនៃការសាងសង់ទីក្រុងខ្មែរនេះឡើង គឺដើម្បីធ្វើជាភូមិវប្បធម៌មួយ សម្រាប់កូនខ្មែរដែលរស់នៅក្នុងសហរដ្ឋមេរិក និងសម្រាប់ឲ្យសាធារណៈជន ស្គាល់ពីសារៈសំខាន់នៃវប្បធម៌ខ្មែរ។ គម្រោងនេះក៏មានបំណងលើកតម្កើង និងអភិរក្សនូវអ្វីដែលជាអត្តសញ្ញាណ ជាសំឡេងនិងវប្បធម៌របស់ខ្មែរនៅក្នុងសង្គមអាមេរិកាំងផងដែរ។ តទៅនេះសូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា នៃវីអូអេ និងលោក សេក កុសល ប្រធានអង្គការ IKARE ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG