ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ឧទ្ទាម​សំខាន់​របស់​ស៊ីរី​ដក​ខ្លួន​ចេញ​ពី​ការ​ចរចា​របស់​ក្រុម​ប្រឆាំង


រូបភាព​ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​កាសែត​របស់​អារ៉ាប៊ី​សាអូឌីត​បង្ហាញ​ពី​សមាជិក​របស់​ក្រុម​ប្រឆាំង​របស់​ស៊ីរី​ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​ក្នុង​ក្រុង​រីយ៉ាដ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥។
រូបភាព​ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​កាសែត​របស់​អារ៉ាប៊ី​សាអូឌីត​បង្ហាញ​ពី​សមាជិក​របស់​ក្រុម​ប្រឆាំង​របស់​ស៊ីរី​ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​ក្នុង​ក្រុង​រីយ៉ាដ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥។

ក្រុម​ឧទ្ទាម​ដ៏​សំ​ខាន់​មួយ​នៃ​ប្រទេស​ស៊ីរី​ ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ចរចា​របស់​ក្រុម​ប្រឆាំង​ដែល​មាន​គោល​បំណង​បង្កើត​រណសិរ្ស​រួបរួម​គ្នា​មួយ​មុន​ធ្វើ​ការ​ពិភាក្សាដ៏​ធំមួយ​ជាមួយ​រដ្ឋាភិបាល​ស៊ីរី។

ក្រុម Ahrar al-Sham បាន​និយាយ​ថា​ ខ្លួន​ដក​ខ្លួន​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​តវ៉ា​ប្រឆាំង​ពី​តួនាទី​ដែល​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមផ្សេងៗ​ទៀត​ដែល​ខ្លួន​គិតថា ​មាន​ការ​ជិត​ស្និទ្ធ​ទៅ​នឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Bashar a- Assad។

ក្រុម Ahra al-Sham ជា​ក្រុម​អភិរក្ស​និយម​មួយ​ដែល​គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី ​បាន​ដក​ខ្លួន​ចេញ​ពី​សន្និសីទ​ដែល​មាន​រយៈ​ពេល​២​ថ្ងៃ​នៅ​ក្នុង​រាជធានី​រីយ៉ាដ (Riyadh)។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry ​បាន​មាន​ប្រសាសន៍​ថា ​សន្និសីទ​នោះ​បាន​បង្ហាញ​ពី​ស្ថាបនា​គ្នា ​ក៏ប៉ុន្តែ​វា​លឿន​ពេក​ក្នុង​ការ​កំណត់​ការ​ចរចាសន្តិភាព​ថ្មី​មួយ​ទៀត​នោះ។​ លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក Kerryបាន​ធ្វើ​កំណត់​សម្គាល់​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ប៉ារីស។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិកាំង Kerry បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ផែនការ​កំពុង​ធ្វើ​ឡើង​សម្រាប់សន្និសីទ​ដ៏​ធំមួយ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យរបស់​អង្គការ​សហប្រជាជាតិ។ លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​បាន​មាន​ប្រសាសន៍​ថា​ «ការ​ចរចា​មិន​ទាន់​ជាប់​គាំង​នៅ​ឡើយ​ទេ ​ក៏ប៉ុន្តែ​ជំនួប​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​នោះ ​ទំនង​ជា​ការ​ស្ថាប​នា​មួយ​នៅ​ពេល​នេះ ​ហើយ​យើង​ត្រូវ​តែ​រង់​ចាំ​លទ្ធផល​នៃ​សន្និសីទ​នោះ‍»។

ជំនួប​នៅ​ក្នុង​រាជធានី​រីយ៉ាដ​រួម​មាន​អ្នក​តំណាង​មក​ពី​ក្រុម​ចម្រុះ​ជាតិ​ស៊ីរី​ដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច ​ហើយ​និង​ក្រុម​បះបោរ​ឥស្លាម​ខ្លះ។

ផែនការ​សន្តិភាព​មួយ​ដែល​បាន​ព្រមព្រៀង​កាល​ពី​ខែ​មុន​ដោយ​ប្រទេស​២០​នៅ​ក្នុង​ទីក្រុង​វីយ៉ែន​បាន​កំណត់​ថ្ងៃ​ទី​១ ​ខែ​មករា​សម្រាប់​ការ​ចាប់​ផ្តើម​ការ​ចរចា​រវាង​ក្រុម​ឧទ្ទាម​និង​រដ្ឋាភិបាល​ Assad៕

XS
SM
MD
LG