កេនយ៉ាបង្កើតកម្មវិធីអប់រំផ្លូវភេទតាមទូរសព្ទដើម្បីជួយកាត់បន្ថយការមានផ្ទៃពោះក្នុងវ័យជំទង់
ក្រសួងសុខាភិបាលកេនយ៉ាថ្លែងថា សេវាកម្មអប់រំអំពីផ្លូវភេទតាមឌីជីថលដែលត្រូវបានបង្កើតឡើងដើម្បីជួយគ្រប់គ្រងបញ្ហាការមានផ្ទៃពោះរបស់ក្មេងស្រីវ័យជំទង់ បានទាក់ទាញក្រុមមនុស្សវ័យក្មេងជាង ៥ពាន់នាក់។ «Nena Na Binti» ដែលមានន័យថា «និយាយជាមួយបងស្រីម្នាក់» ក្នុងភាសា Swahili ផ្តល់ព័ត៌មាននិងការប្រឹក្សាលើសុខភាពបន្តពូជតាមកម្មវិធីទូរសព្ទ និងការទំនាក់ទំនងទៅលេខទូរសព្ទដែលមិនគិតថ្លៃមួយទៅកាន់យុវជនកេនយ៉ា ដែលមានអត្រាមានផ្ទៃពោះខ្ពស់បំផុតទី ៣ ក្នុងពិភពលោក។ អ្នកស្រី Victoria Amunga រាយការណ៍ពីទីក្រុងណៃរ៉ូប៊ីប្រទេសកេនយ៉ា។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
៣០ វិច្ឆិកា ២០២៣
និស្សិតសាកលវិទ្យាល័យក្នុងប្រទេសកេនយ៉ាផលិតម្សៅអាហារពីស្មៅ
-
២៩ វិច្ឆិកា ២០២៣
សួនសហគមន៍នៅប្រទេសម៉ាឡេស៊ីកំពុងតែរីកដុះដាលឡើង
-
២១ វិច្ឆិកា ២០២៣
សង្គ្រាមអ៊ុយក្រែនបន្តប៉ះពាល់ដល់វិស័យកសិកម្មពិភពលោក