ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម សុខា​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​​​តែ​​​នៅ​មាន​លក្ខខណ្ឌ​រឹត​ត្បឹត​បន្ត​


រូប​ឯកសេារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ។
រូប​ឯកសេារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ។

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​តុលាការ​សម្រេច​ដក​បំរាម​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី១០ ខែ​វិច្ឆិកា នេះ​ ហើយ​ត្រូវ​បាន​បញ្ជាក់​ប្រាប់ VOA ​ដោយ​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុងភ្នំពេញ ​លោក​ អ៊ី​ រិន។

សេចក្តី​ប្រកាស​បញ្ជាក់​ថា ជន​ត្រូវ​ចោទ ឈ្មោះ កឹម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ចំនួន​បី ​គឺ​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​កម្ពុជា​ មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​ និង​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច។

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៨ លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំ​ក្នុង​ពន្ធនាគារ​ ក៏​ប៉ុន្តែ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ជំនួស​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​អ្នក​គាំទ្រ​ ឬ​ចូល​រួម​សកម្មភាព​នយោបាយ​អ្វី​នោះ​ទេ។ កាល​នោះ លោក​ត្រូវ​បាន​កំណត់​មិន​ឲ្យ​ចេញ​ឆ្ងាយ​ពី​ផ្ទះ​ ដោយ​តុលាការ​បាន​កំណត់​ទី​តាំង​ស្ថិត​លើ​ផ្លូវ​លេខ​៣១៣ មិន​ត្រូវ​ចេញ​ក្រៅ​ពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨​ ក្បែរ​ផ្ទះ​របស់​លោក។

លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​តុលាការ​បាន​ចោទ​ប្រកាន់​ថា​ លោក​បាន​ឃុបឃិត​ជាមួយ​បរទេស រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល៕

បទ​សម្ភាសន៍​ VOA ជាមួយ​មេធាវី​លោក​កឹម សុខា​អំពី​អត្ថន័យ​នៃដីកា​តុលាការ​នៅ​ថ្ងៃ​អាទិត្យ​ទី​១០ ខែ​វិច្ឆិកា ​ភ្លាមៗ​ក្រោយ​ការ​ចេញ​ដីកា​នេះ៖

សូម​រង់​ចាំ​ព័ត៌មាន​លម្អិត​ជាប​ន្តបន្ទាប់ពី​ការ​ផ្សាយ​របស់ VOA គេហទំព័រ live blogហ្វេសប៊ុក និង​វិទ្យុ។

XS
SM
MD
LG