លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការចោទពីបទ «ក្បត់ជាតិ» ត្រូវបាននាំមកសាលាឧទ្ធរណ៍ ក្នុងសវនាការសំណុំរឿងដែលលោកប្តឹងមិនសុខចិត្តទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យលោក បាននៅក្រៅឃុំ។
នេះជាលើកទី១ហើយដែលលោក កឹម សុខា ត្រូវបានតុលាការបញ្ជូនពីពន្ធនាគារត្រពាំងផ្លុង ឯខេត្តត្បូងឃ្មុំ មកចូលរួមសវនាការ បន្ទាប់ពីសវនាការជាច្រើនដងនាពេលកន្លងមក មិនដែលមានវត្តមានរបស់លោកចូលរួម បើទោះបីជាមេធាវីរបស់លោកស្នើយ៉ាងណាក្តី។ ប៉ុន្តែសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ចាត់ទុកជាបានការ និងបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល។