ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​គាំទ្រ​ ទទូច​ឲ្យ​មានការ​ធ្វើ​ពិធីបុណ្យ​រៀង​រាល់​ឆ្នាំដល់​សព​លោក កែម ឡី

ក្រុមគ្រួសារ​លោក​កែម ឡី​រំកិល​រូប​ចម្លាក់​លោក កែម ឡី នៅក្នុង​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ​ នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
ក្រុមគ្រួសារ​លោក​កែម ឡី​រំកិល​រូប​ចម្លាក់​លោក កែម ឡី នៅក្នុង​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ​ នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

អ្នក​ចូលរួម​ក្នុង​ការ​ដង្ហែ​រូបសំណាក​លោក​ ​កែម​ ឡី​ ពី​វត្តពោធិយ៉ារ៉ាម​ ហៅ​វត្តចាស់​ក្នុង​រាជធានី​ភ្នំពេញ​ មក​កាន់​ឃុំ​លាយ​បូរ​​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ បាន​និយាយ​ប្រាប់​ VOA ​ថា​ ពួក​គេ​ចង់​ឃើញ​ការ​ធ្វើ​បុណ្យ​ប្រចាំ​ឆ្នាំ​​រំឮកដល់​ការ​ស្លាប់​លោក​ កែម​ ឡី​ ដែល​មក​ទល់​ពេល​នេះ​ អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​តម្រុយ​អ្វី​ថ្មី​ ពាក់​ព័ន្ធទៅ​នឹង​ការបាញ់​សម្លាប់​ដែលបាន​កើត​ឡើង​កាលពី​ខែ​កក្កដា​។

ក្រោយ​ពី​សាលា​រាជធានី​ភ្នំពេញ​ ​ច្រាន​ចោល​សំណើរ​តម្កល់​ រូបសំណាក​ លោក​ កែម ឡី អ្នក​វិភាគ​ដ៏ល្បីល្បាញ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ​ក្រុម​អ្នកគាំទ្រអ្នក​វិភាគ​រូបនេះ​ បាន​ដង្ហែ​នាំយក​រូប​សំណាក​របស់​លោក​ មក​កាន់ស្រុក​កំណើត​លោក​នៅខេត្ត​តាកែវ​ កាល​ពី​ថ្ងៃ​អាទិត្យ​។

ម្ដាយលោកកែម ឡីឈរក្បែររូបសំណាកស្ពាន់តំណាងលោកកែម ឡីអ្នកវិភាគកិច្ចអភិវឌ្ឍន៍សង្គមដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ នៅស្រុកកំណើតលោកនៅខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០១៦។(ឡេង ឡែន/VOA)
ម្ដាយលោកកែម ឡីឈរក្បែររូបសំណាកស្ពាន់តំណាងលោកកែម ឡីអ្នកវិភាគកិច្ចអភិវឌ្ឍន៍សង្គមដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ នៅស្រុកកំណើតលោកនៅខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០១៦។(ឡេង ឡែន/VOA)

ការ​ដង្ហែ​រូប​សំណាកម្ចាស់​ពាក្យ​សម្តី​«​ជូតទឹក​ភ្នែករបស់​នាក់​ ​រួច​បន្តដំណើរ​ទៅមុខ​ទៀត»​ បាន​ធ្វើ​ឡើង​ដោយ​ពុំ​មាន​វត្តមាន​ពី​ភរិយា​ និង​កូនៗ​របស់​លោក​ ដូច​កាលគ្រា​ហែ​សពរបស់​លោក​ពី​រាជ​ធានី​ភ្នំពេញ​ មក​កាន់​ខេត្តតាកែវ​ កាល​ពី​បីខែ​មុន​ទេ។​

ព្រះ​សង្ឃ​និង​ប្រជាពលរដ្ឋ​រំកិលរូប​សំណាក​ស្ពាន់​តំណាង​លោក​កែម ឡី​អ្នក​វិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គម​ដែល​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់​ស្លាប់ ដែល​ត្រូវ​បាន​ហែរ​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ស្រុក​កំណើត​លោក​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​តុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

អ្នក​ចូលរួម​ក្នុង​ការ​ដង្ហែ​រូបសំណាក​លោក​ ​កែម​ ឡី​ ពី​វត្តពោធិយ៉ារ៉ាម​ ហៅ​វត្តចាស់​ក្នុង​រាជធានី​ភ្នំពេញ​ មក​កាន់​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ បាន​និយាយ​ប្រាប់​ VOA ​ថា​ ពួក​គេ​ចង់​ឃើញ​ការ​ធ្វើ​បុណ្យ​ប្រចាំ​ឆ្នាំរំឮកដល់​ការ​ស្លាប់​លោក​ កែម​ ឡី​ ដែល​មក​ទល់​ពេល​នេះ​ អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​តម្រុយ​អ្វី​ថ្មី​ ពាក់​ព័ន្ធទៅ​នឹង​ការបាញ់​សម្លាប់​ដែលបាន​កើត​ឡើង​កាលពី​ខែ​កក្កដា​។

​អ្នក​ស្រី​ អាន​ ធារី​ វ័យ​ ៣៤​ ឆ្នាំ​ កម្មការនី មក​ពី​ខេត្ត​ព្រៃ​វែងដែល​ចូលរួម​ការ​ដង្ហែរូប​សំណាក​លោក​ កែម​ ឡី និយាយ​ប្រាប់​ VOA​ ​នៅ​ក្នុង​ឃុំ​លាយបូរ​យ៉ាង​ដូច្នេះ​ថា៖​ ​

«​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ហ៊ាន​លះបង់​ខ្ពស់​ហ្ហាស់​។​ អញ្ចឹង​គួរ​តែធ្វើ​ឲ្យ​គាត់​មួយ​ឆ្នាំ​ម្តង​ៗ​ អញ្ចឹង​ណ៎ា។​ ហើយ​បើសិន​ជា​ធ្វើ​ខ្ញុំ នឹង​មក​រហូត​ ព្រោះ​ខ្ញុំ​ក៏មិន​មែន​ជា​អ្នក​ខេត្ត​ហ្នឹង​ដែរ​ ខ្ញុំ​ជា​អ្នក​ខេត្ត​ព្រៃវែង​។​ អញ្ចឹង​ ខ្ញុំ​ក៏ចង់​មកស្គាល់​កន្លែង​គាត់​ ខ្ញុំ​អាណិត​ស្រឡាញ់​គាត់ ខ្ញុំ​មើល​រូប​សំណាក​គាត់​ ក៏ខ្ញុំ​មើល​អត់​បាន​ដែរ​ ខ្ញុំ​ឃើញ​ ខ្ញុំ​យំ​ នឹកឃើញ​អាណិត​ដល់​ប្រពន្ធ​កូន​គាត់​អញ្ចឹង​ហ្ហ៎ា។​ អញ្ចឹង​គួរតែ​រំឮកគាត់​មួយ​ឆ្នាំ​ម្តង​»​។​

កម្មការនី​រូបនេះ​ ក៏​ចង់​ឃើញ​មានការ​តម្កល់​រូបសំណាក​ លោក​ កែម​ ឡី​ នៅ​ទីលាន​ប្រជាធិប​តេយ្យ​ផង​ដែរ​។​

«​ហើយ​ខ្ញុំ​ចង់​ឲ្យ​សំណូមពរ​ ទៅ​រដ្ឋាភិបាល​ឲ្យ​មាន​តាំង​រូបសំណាក​មួយ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ព្រោះ​មិន​ៗ​ធំ​ ប៉ុន្មាន​ទេ​ដី​ ត្រឹម​បួន​ម៉ែត្រ​ បួន​ជ្រុង​មិន​ក្រ​ទេ​ ព្រោះ​ភ្នំពេញ​ដី​ធំណាស់»​។​ ​ ​

លោក​ កែម​ ឡី​ អ្នក​វិភាគដ៏សំខាន់​មួយ​រូប​របស់​កម្ពុជា​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​កាល​ពី​ថ្ងៃ​ ទី​១០​ ខែ​កក្កដា​ នៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ Caltex​ ក្បែរ​ស្តុប​បូកគោ​ ក្នុង​ខ័ណ្ឌ​ចំការ​មន​។​

ព្រះ​សង្ឃ​និង​ប្រជាពលរដ្ឋ​រំកិលរូប​សំណាក​ស្ពាន់​តំណាង​លោក​កែម ឡី​អ្នក​វិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គម​ដែល​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់​ស្លាប់ ដែល​ត្រូវ​បាន​ហែរ​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ស្រុក​កំណើត​លោក​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​តុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
ព្រះ​សង្ឃ​និង​ប្រជាពលរដ្ឋ​រំកិលរូប​សំណាក​ស្ពាន់​តំណាង​លោក​កែម ឡី​អ្នក​វិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គម​ដែល​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់​ស្លាប់ ដែល​ត្រូវ​បាន​ហែរ​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ស្រុក​កំណើត​លោក​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​តុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

លោក​ យ៉ង់​ សាំងកុមារ​ ស្ថាបនិក​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ប្រាប់​ VOA ​ថា​ ដើម្បី​រក្សា​តម្លៃ​នៃការ​លះបង់​របស់​លោក​ កែម ឡី​ ក្នុង​ការ​ខិត​ខំ​ថ្លែង​រិៈ​គន់​រាជរដ្ឋាភិបាល​ ក្នុង​គោល​ដៅតែម្យ៉ាង​ គឺ​នាំមក​នូវ​យុត្តិធម៌​សង្គម​ដល់​ប្រជារាស្ត្រ​ខ្មែរ ការ​ធ្វើ​ពិធី​ចងចាំ​ជា​រៀងរាល់​ឆ្នាំ​ដល់​លោក​កែម ឡី​គឺ​ជា​សេចក្តី​ចាំបាច់​មួយ​។

«​បាទ​ យើង​ៗ​ នឹង​ធ្វើ​ នៅ​ពេល​គ្រប់​ខួប​មួយ​ឆ្នាំ​ យើង​នឹង​ធ្វើ​ខួប​ហ្នឹង​ជា​រៀងរាល់​ឆ្នាំ​ ទៅមុខ​ទៀត​ ដើម្បី​ជា​ ការ​ចូលរួម​ ទីមួយ​ដើម្បី​រំឮក​ ដល់​លោក​បណ្ឌិត​ កែម​ ឡី​ ទីពីរ​ជា​ការ​ ជាថ្ងៃ​មួយ​ ដែល​យើង​គោរព​រំឮក​ទៅដល់​ សេរីភាព​ យុត្តិធម៌​សង្គម​បាទ​»។​

​លោក​ យ៉ង់​ សាំងកុមារ​ អតីត​នាយកប្រតិបត្តិ​អង្គកាសេដាក ថ្លែង​បន្ត​ថា​ ក្រុម​បញ្ញាវ័ន្ត​ខ្មែរ​ ក៏ដូច​ជា​អ្នក​គោរព​គាំទ្រ​ លោក​កែម ឡី​ នឹង​ធ្វើ​ការ​កសាង​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ ​និង​ជជែក​អំពី​បញ្ហា​សេរីភាព​ ​ប្រជា​ធិប​តេយ្យ​ នៅ​ក្នុង​លំនៅ​ដ្ឋាន​លោកកែម ឡី ស្ថិត​ក្នុង​ឃុំលាយ​បូរ ​ស្រុក​ត្រាំ​កក់​ ​ខេត្តតាកែវ​។​ ​លោក​បន្ថែម​ថា អ្នក​វិភាគនានា​ ព្រម​ទាំង​ប្រជារាស្ត្រ​ខ្មែរ​សាមញ្ញ​ទូ​ទៅ​ ត្រូវ​ហ៊ាន​និយាយ​ពី​ការណ៍​ពិត​ ដើម្បី​រួម​ចំណែក​ដល់​ការ​ស្ថាប​នា​ប្រទេស​ទៅ​ថ្ងៃ​អនាគត​។​

ប្រជាពលរដ្ឋចូលររួមថ្ងៃបុណ្យខួប១០០ថ្ងៃនៃសពលោកកែម ឡី នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ នៅខេត្តតាកែវ។(ឡេង ឡែន/VOA)
ប្រជាពលរដ្ឋចូលររួមថ្ងៃបុណ្យខួប១០០ថ្ងៃនៃសពលោកកែម ឡី នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ នៅខេត្តតាកែវ។(ឡេង ឡែន/VOA)

ការ​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ផ្តល់​កិច្ច​សម្ភាសន៍ដល់​អ្នក​សារព័ត៌មាន​ ពាក់​ព័ន្ធ​នឹង​របាយការណ៍​មួយ​របស់​អង្គការ​ Global Witness ​ដែល​បាន​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុលា្លរ​។​

លោក​ សៅ​ កុសល្យ​ សមាជិក​គណៈកម្មការ​រៀប​ចំបុណ្យ​ខួប​គម្រប់​១០០ថ្ងៃ​ សពលោក​ កែម​ ឡី​ និយាយ​ថា​ គណៈកម្មការ​នឹង​ពិចារណា​ទៅ​លើការ​រៀបចំពិធី​រំឮក​ដល់​ការ​ស្លាប់​លោក​ កែម​ ឡី​ជារៀង​រាល់​ឆ្នាំ​។ លោក​ប្រាប់​ VOA បន្ថែមថា​ កិច្ច​ការ​បន្ទាន់​ដែល​គណៈ​កម្មការ​ត្រូវធ្វើ​ គឺ​ការ​រៀបចំ​បុណ្យ​ខួបគម្រប់​១០០​ថ្ងៃ​ ​ការ​កសាង​រូប​សំណាក​លោក​ កែម ឡី​ និងការ​កសាង​ចេតិយ។​

«ចំពោះ​ការ​បុណ្យខួប​ប្រចាំ​ឆ្នាំ​នោះ​ យើង​មិន​ទាន់​បាន​ពិភាក្សា​គ្នា​នៅ​ឡើយ​ទេ​ ប៉ុន្តែ​បើសិនជា​ មាន​ការ​សំណូម​ពរ​ពី​បងប្អូន​ជន​រួម​ជាតិ​ ក៏ដូចជា​អាណា​ព្យាបាល​ ហើយ​និង​ម្តាយ​របស់លោក​បណ្ឌិត​ ​ហើយ​និង​ភរិយា​ លោក​បណ្ឌិត​ យើង​នឹង​ចូលរួម​ បន្តការ​ងារ​នេះ​បន្ត​ទៅ​ទៀត​បាទ​»​។​

​ក្នុង​អំឡុង​ពេល​ដង្ហែ​រូបសំណាក​លោក​ កែម​ ឡី​ មន្ត្រី​រដ្ឋាភិបាល​ មិន​ត្រូវ​គេឃើញ មាន​វត្តមាន​នោះ​ទេ​ គឺ​មានតែ​ក្រុម​មន្ត្រី​នៃគណបក្ស​ប្រឆាំង​មួយចំនួន​ និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប គឺ​លោក​ អ៊ូ ច័ន្ទរ័ត្ន​ ដែល​បាន​ស្នើ​ឲ្យ​មានការ​តម្កល់រូប​សំណាក​លោក​ កែម​ ឡី​ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ តែសំណើរ​លោក​ត្រូវ​បាន​ច្រាន​ចោល​ដោយ​លោក​ ប៉ា​ សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​។​

លោកអ៊ូ ច័ន្ទរ័ត្ន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវនៃគណបក្សសង្រ្គោះជាតិថ្លែងទៅកាន់VOAនៅថ្ងៃបុណ្យខួប១០០ថ្ងៃនៃសពលោកកែម ឡី នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ នៅខេត្តតាកែវ។(ឡេង ឡែន/VOA)
លោកអ៊ូ ច័ន្ទរ័ត្ន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវនៃគណបក្សសង្រ្គោះជាតិថ្លែងទៅកាន់VOAនៅថ្ងៃបុណ្យខួប១០០ថ្ងៃនៃសពលោកកែម ឡី នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ នៅខេត្តតាកែវ។(ឡេង ឡែន/VOA)

លោក​ អ៊ូ ច័ន្ទរ័ត្ន​ យល់​ឃើញ​ថា​ ការ​ធ្វើ​បុណ្យ​រំឮក​ដល់​ការ​ស្លាប់​លោក​ កែម ឡី​ ជា​រៀង​រាល់ឆ្នាំ ត្រូវ​តែ​ធ្វើ​ឡើង​ ដើម្បី​ចងចាំអំពី​ទស្សនៈ​របស់​អ្នកវិភាគ​រូបនេះ​។ លោក​អះអាង​ថា​ ក្រៅពី​ការធ្វើ​ពិធីបុណ្យ​រំឮក​ដល់​វិញ្ញាណ​ក្ខន្ត​លោក​ កែម ឡី​ជា​រៀង​រាល់​ឆ្នាំ​នោះ លោក​នឹង​បន្ត​សហការ​ជាមួយ​ក្រុម​សមាជិក​នៃ​គណៈកម្មការ​រៀប​ចំពិធី​បុណ្យ​ ធ្វើ​ការ​តស៊ូ​មតិ​ឲ្យ​មាន​ការតម្កល់​រូបសំណាក​ លោក​ កែម ឡី​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​។​

«ទោះបី​ជា​រូបនេះ​ មក​ដល់​កន្លែង​នេះ​ ក៏ដោយ​ ក៏ប៉ុន្តែ​ យើង​នឹង​សហការ​ជាមួយ​គណៈកម្មការ​បុណ្យ​សព​ ព្រោះ​យើង​បាន​ជជែក​គ្នា​ហើយ​ថា​ បើសិន​ជា​កាលៈទេសៈ​ណា​ប្រែ​ប្រួល​ ឱកាស​មាន​សម្រាប់​តម្កល់​រូប​សំណាក​ លោក​ បណ្ឌិត​កែម​ ឡី​ យើង​នឹង​សាង​សង់​រូបសំណាក​មួយ​ទៀត​ ដង្ហែ​យក​ទៅ​ដាក់​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​បាទ​»​។​

លោកយ៉េង វីរៈ ប្រធានគណបក្សប្រជាធិយតេយ្យមូលដ្ឋានចូលរួមថ្ងៃបុណ្យខួប១០០ថ្ងៃនៃសពលោកកែម ឡីអ្នកវិភាគកិច្ចអភិវឌ្ឍន៍សង្គមដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ ចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតលោកនៅខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០១៦។(ឡេង ឡែន/VOA)

លោក ​កែម​ ឡី​ ​ត្រូវ​គេ​ដឹង​ថា​ បាន​ទទួល​ការ​គាំទ្រ​ និង​កោត​សរសើរ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​អធិប្បាយ​វិភាគ​មិន​សំចៃ​មាត់​លើ​បញ្ហា​រសើប​នានា​ ​ទៅ​តាម​ចំណេះ​ដឹង​ និង​គំនិត​ជ្រៅ​ជ្រះ​របស់​លោក​ ​ដើម្បី​ធ្វើការ​វែកញែក​ចំណោទ​បញ្ហា​ក្នុង​សង្គម​ រួម​ទាំង​សកម្មភាព​ទាំង​ឡាយ​របស់​លោក​ក្នុង​ការ​ចូលរួម​រក​ដំណោះ​ស្រាយ​បញ្ហា​ទាំង​នោះ​។​

​បញ្ហា​ដែល​លោក​ច្រើន​លើក​ឡើង​តាម​ការ​សម្ភាសន៍​ជាមួយ​បណ្ដាញ​ព័ត៌មាន​មិន​លំអៀង​ទៅ​រដ្ឋាភិបាល ​រួម​មានវិបត្តិ​ដីធ្លី​ បំណុល​កសិករ​ ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ​ ការ​ការពារ​បូរណភាព​ទឹកដី​ និង​ជំហរ​នយោ​បាយ​អន្តរជាតិ​កម្ពុជា​រវាង​ប្រទេស​កុម្មុយនិស្ត​ចិន ​និង​សហរដ្ឋ​អាមេរិក​ជាដើម។

លោក​ក៏​ធ្លាប់​ព្យាករណ៍​ថា​ បដិវត្តន៍​មិន​អាច​កើត​មាន​ទេ​ វា​លែង​តែ​វា​ជា​បដិវត្តន៍​ក្លែង​ក្លាយ។​

នៅ​ក្នុង​ពិធី​ដង្ហែ​រូបសំណាក​រូបលោក​ កែម​ ឡី​ដដែលនោះ​ ប្រជារាស្ត្រ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​បាន​ចូល​រួម​តាំងពី​រាជធានី​ភ្នំពេញ​ មកដល់​ខេត្តតាកែវ​។​ ​នេះ​បើតាមការ​បញ្ជាក់​ពីគណៈកម្មការ​រៀបចំការ​បុណ្យ​ខួប​គម្រប់​១០០ថ្ងៃ​ សព​លោក​កែម ឡី​។​ រូបសំណាក​លោក​ កែម ឡី​ បាន​ទៅដល់​ស្រុក​កំណើតលោក​ នៅ​គ្រា​ដែល​ភរិយា​របស់​លោក​ គឺលោក​ស្រី​ ប៊ូ រចនា​ ហើយ​និង​កូន​ៗ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ដោយ​សារ​តែ​បញ្ហា​សុវត្ថិភាព​ផ្ទាល់​ខ្លួន៕

XS
SM
MD
LG