ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា​និង​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ មិន​អាច​រារាំង​ពិធី​បុណ្យ​ទក្ខិណានុប្បទាន​លោក កែម ឡី បាន​ទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ដើម​សប្តាហ៍​នេះ តំណាង​សហគមន៍​ខ្មែរ​នៅ​ក្រុង​ឡូវែល​រដ្ឋម៉ាស្សាជូសេត ពិភាក្សា​គម្រោង​រៀបចំ​ពិធី​ទក្ខិណានុប្បទាន​ខួប​៤​ឆ្នាំ​សព​លោក​បណ្ឌិត កែម​ ឡី​ នៅ​ថ្ងៃ​អាទិត្យ​ទី​១២​ខែ​កក្កដា គឺ​ពីរ​ថ្ងៃ​ក្រោយ​ថ្ងៃ​ខួប ព្រោះ​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ដែល​សម្បុរសជន​មាន​ពេល​ទំនេរ​ពី​ការ​ងារ​ដើម្បី​មក​ចូលរួម។ ពិធី​បុណ្យ​នៅ​ឆ្នាំ​នេះ មិន​ធ្វើ​នៅ​វត្ត​ទេ​ គឺ​ធ្វើ​នៅ​គេហដ្ឋាន​អាស័យដ្ឋាន​ផ្ទះ​លេខ58 Cheryl Lee Lane, Lowell, MA. ព្រោះ​មាន​ការ​លំបាក​សុំ​ធ្វើ​នៅ​វត្ត​ដោយសារ​បម្រាម​អំពី​ជំងឺ​កូវីដ១៩ ​និង​ឥទ្ធិពល​នៃ​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ចូល​ដល់​ក្នុង​វត្ត​នៅ​ក្រុង​ឡូវែល។ ផ្តួចផ្តើម​គំនិត​ដោយ​សកម្ម​ជន​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ ​សហគមន៍​ខ្មែរ​នៅ​ក្រុង​ឡូវែល​បាន​លើ​គម្រោង​ទិញ​វត្ត​មួយ​សម្រាប់​ព្រះ​អង្គ​ ប៊ុត ប៊ុនតិញ ​ព្រោះ​នៅ​ទីក្រុង​ឡូវែល​នេះ ​មិន​មាន​វត្ត​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​សឹង​ទេ។​ ពួកគេ​និយាយ​ថា​ វត្ត​ថ្មី​នេះ​ នឹង​អនុញ្ញាត​សកម្មភាព​នយោបាយ​ដែល​បម្រើ​ផល​ប្រយោជន៍​ប្រទេស​កម្ពុជា។​ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ ដែល​ចំថ្ងៃ​ខួប​បួន​ឆ្នាំ​នៃ​ឃាតកម្ម​លោក ​កែម ឡី​ នោះ លោក​ ពិន ស៊ីសុវណ្ណ​ នៃ​វីអូអេ បាន​សម្ភាស​អ្នកតំណាង​រៀបចំ​ពិធី​បង្សុកូល​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃអាទិត្យ​នេះ។ សូម​លោក​អ្នកនាង​ទស្សនា​បទសម្ភាសន៍​នេះ​ដូចតទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG