កសិករធ្វើស្រែប្រាំងនៅឃុំគោកបន្ទាយនៃខេត្តកំពង់ឆ្នាំងបារម្ភពីបំណុល ខណៈខ្វះទឹកបញ្ចូលស្រែ
ស្របពេលដែលអាជ្ញាធរក្នុងខេត្តដែលមានសក្តានុពលធ្វើកសិកម្មមួយចំនួនបានជូនដំណឹងឱ្យកសិករផ្អាកការធ្វើស្រែប្រាំងដោយអះអាងថា បារម្ភពីការខ្វះទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង កសិករក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលពឹងអាស្រ័យតែលើការធ្វើស្រែប្រាំង កំពុងត្អូញត្អែរពីផលប៉ះពាល់ និងការជំពាក់បំណុល ខណៈដែលដំណាំស្រូវរបស់ពួកគេចាប់ផ្តើមងាប់ជាណ្តើរៗដោយសារខ្វះទឹកបញ្ចូលស្រែ។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕