ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​នៅ​ក្រុង​កាប៊ុល​បាន​សម្លាប់​មនុស្ស​១២​នាក់​និង​មនុស្ស​ជាច្រើន​រង​របួស


សមាជិក​នៃ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​យាម​ត្បាត​នៅ​ពី​មុខ​ឡាន​ដែល​ខូច​ដែល​ជា​របស់​ជន​បរទេស​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។
សមាជិក​នៃ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​យាម​ត្បាត​នៅ​ពី​មុខ​ឡាន​ដែល​ខូច​ដែល​ជា​របស់​ជន​បរទេស​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។

ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ឡាន​មួយ​គ្រឿង​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ក្រុង​កាប៊ុល​បាន​បណ្តាល​ឱ្យ​មនុស្ស​១​២នាក់​ស្លាប់​កាលពី​ថ្ងៃសៅរ៍​ដោយ​មាន​រួម​មាន​បុគ្គលិក​បី​នាក់​ដែល​បម្រើការ​ឱ្យ​កង​អង្គភាព​១​របស់​អង្គការ​អូតង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ផង​ដែរ។​

មានម​នុស្ស​ច្រើន​នាក់​បាន​ត្រូវ​របួស​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់បែក​នេះ​ដែល​មាន​សំឡេង​ខ្ទ័រ​នៅ​ទូទាំង​សង្កាត់​មួយ​ដែល​មាន​អ្នក​ស្រុក​រស់​នៅ​នៃ​រដ្ឋធានី​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​បាន​ធ្វើ​ឱ្យ​ខូចខាត​ ឬ​បំផ្លាញ​រថយន្ត​រាប់​សិប​គ្រឿង​ទៀត។​

អង្គការ​អូតង់​បាន​និយាយ​ថា​ ក្រុម​អ្នក​ធ្វើការ​ស៊ីវិល​ដែល​ជាប់​កុងត្រា​របស់​ខ្លួន​បីនាក់​បាន​ស្លាប់​ដោយ​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ ហើយ​ពីរ​នាក់​ទៀត​បាន​បាត់បង់​ជីវិត​ ទោះណា​ជា​មាន​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក៏​ដោយ ក៏​ប៉ុន្តែ​អង្គការ​នេះ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​សញ្ជាតិ​របស់​ជន​រងគ្រោះ​ទាំង​នោះ​ទេ។​

របាយ​ការណ៍​មក​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​យក​ក្បួន​បេសកជន​ម្នាក់​របស់​កង​កម្លាំង​បរទេស​ដែល​បាន​បើកកាត់​ក្រុង​កាប៊ុល​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ ​នៅ​ពេល​វា​បើក​ទៅ​ជិត​មន្ទីរពេទ្យ​ឯកជន​មួយឈ្មោះ Shinozada។​ ស្ថានទូត​ស.រ.អា.​ដែល​មាន​កិច្ច​ការពារ​មាំទាំ​ឋិត​នៅ​ចម្ងាយ​បីបួន​គ.ម.​ពី​កន្លែង​ហេតុ​បាន​បន្លឺ​ស៊ីរ៉ែន​គ្រា​មាន​អាសន្ន​ហើយ​បាន​បញ្ជា​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​ខ្លី​បន្ទាប់​មក។

គ្មាន​ការ​អះអាង​ទាមទារ​ទទួល​ខុស​ត្រូវ​ជា​បន្ទាន់​ដល់​ការ​វាយ​ប្រហារ​នេះ​ដែល​ជា​ការ​វាយ​ប្រហារ​ថ្មី​បំផុត​នៅ​ក្នុង​បណ្តា​ការ​វាយប្រហារ​ដ៏​ប្រល័យ​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​ខែ​នេះ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​៥០​នាក់​ស្លាប់​ និង​មាន​មនុស្ស​រាប់រយ​នាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ក្រុង​កាប៊ុល៕

XS
SM
MD
LG