រូបថតដោយ៖ ខាន់ សុគុំមនោ និង ហ៊ាន សុជាតា៕
កម្រងរូបភាព៖ ដំរីឈ្មោះកាវ៉ាន (Kaavan) បានចាប់ផ្តើមជីវិតថ្មីនៅកម្ពុជា
ឥឡូវនេះ ដំរីឈ្មោះកាវ៉ាន (Kaavan) ដែលត្រូវបានគេស្គាល់ថាជាដំរីឯកោ បានចាប់ផ្តើមសម្របខ្លួនទៅនឹងស្ថានភាពរស់នៅនៅខេត្តឧត្តរមានជ័យលើទឹកដីកម្ពុជា។ អ្នកតស៊ូមតិដើម្បីសិទ្ធិសត្វ រំពឹងថា កម្ពុជានឹងក្លាយជាជម្រកថ្មីសម្រាប់កាវ៉ាន ដើម្បីព្យាបាលសុខភាពផ្លូវចិត្ត និងផ្លូវកាយ ព្រមទាំងកសាងទំនាក់ទំនងសង្គមថ្មី។ កាវ៉ាន រងការរំលោភបំពាន អស់រយះពេលជាច្រើនឆ្នាំក្នុងប្រទេសប៉ាគីស្ថាន និងបានបាត់បង់ដៃគូតែមួយគត់កាលពី៨ឆ្នាំមុន។ គ្រូបង្វឹក និងសហស្ថាបនិកនៃ Save the Elephant Foundation លោក Darrick Thomsonបានឲ្យដឹងថាកាវ៉ាន មានអារម្មណ៍ធូរស្រាល តែនៅហត់នឿយនៅឡើយ ក្រោយជិះយន្តហោះអស់ជាច្រើនម៉ោង។