រូបភាពជុំវិញពិភពលោកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា នេប៉ាល់ សហរដ្ឋអាមេរិក ប៉េរូ អេមីរ៉ាតអារ៉ាប់រួម និងប៉ាណាម៉ា ឥណ្ឌូណេស៊ី និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ០៩ មិថុនា ២០២០

១
ប៉ូលិសប្រើកាំភ្លើងបាញ់ទឹកដើម្បីបំបែកបាតុករដែលតវ៉ាប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់។

២
សមាជិកអង្គភាពប៉ូលិសនៅរដ្ឋតិចសាស់គោរពស្មឹងស្មាធក្បែរម្ឈូសលោក George Floyd អំឡុងពិធីបុណ្យសពនៅព្រះវិហារ Fountain of Praise ក្នុងទីក្រុង Houston រដ្ឋតិចសាស់។

៣
មនុស្សម្នាដែលកំពុងពាក់ម៉ាស់ពេលជំងឺកំពុងរាតត្បាតឈរចាំអស់ជាច្រើនម៉ោង អ្នកខ្លះចាំជាង១០ម៉ោងដើម្បីបំពេញអុកស៊ីសែនក្នុងធុងនៅហាងមួយក្នុងទីក្រុង Callao ប្រទេសប៉េរូកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

៤
សត្វត្មាតហើរនៅទីចាក់សំរាមរួមមានសំរាមប្លាស្ទិកនៅឆ្នេរ Costa del Este រដ្ឋធានីប៉ាណាម៉ា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ អំឡុងថ្ងៃបុណ្យមហាសមុទ្រពិភពលោក។

៥
បុរសម្នាក់ពាក់ម៉ាស់និងបណ្តើរឆ្កែររបស់ខ្លួនកាត់ប្រជាជនមួយក្រុមដែលកំពុងរាំដោយស្ងាត់ស្ងៀមនៅពេលដែលអាជីវកម្មមួយចំនួនចាប់ផ្តើមបើកដំណើរការឡើងវិញកាលពីចុងខែមុនបន្ទាប់ពីមានការបិទទីក្រុងអស់ជាច្រើនសប្តាហ៍ដោយសារវិបត្តិជំងឺកូវីដ១៩ក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

៦
កូនអណ្តើកជាច្រើនត្រូវបានដោះលែងទៅក្នុងមហាសមុទ្រក្នុងទីក្រុងបាលីប្រទេសឥណ្ឌូណេស៊ី។ យ៉ាងហោចណាស់មានកូនអណ្តើក Lekang ទើបតែញាស់ថ្មីជាង១០០ត្រូវបានដោះលែងអំឡុងយុទ្ធនាការសង្គ្រោះសត្វអណ្តើកសមុទ្រដែលកំពុងជិតផុតពូជ។

៧
បុរសម្នាក់ជិះកង់នៅវាលខ្សាច់ al-Qudra ទីក្រុងឌូបៃ Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។